អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រី រៀបរាប់អំពីព្រឹត្តិការណ៍លេចធ្លោ និងមានអត្ថន័យបំផុតក្នុងកិច្ចការបរទេសនៅឆ្នាំកន្លងមក? តើកត្តាអ្វីខ្លះដែលនាំឲ្យមានជោគជ័យនៃកិច្ចការបរទេសនៅឆ្នាំ២០២៣?

លោក Bui Thanh Son រដ្ឋមន្ត្រី៖ ឆ្នាំ២០២៣ គឺជាឆ្នាំដ៏គួរឲ្យរំភើបក្នុងកិច្ចការបរទេស ជាមួយនឹងសកម្មភាពលេចធ្លោជាច្រើន។ ទំនាក់ទំនងការបរទេសទាំងទ្វេភាគី និងពហុភាគីត្រូវបានជម្រុញឲ្យស៊ីជម្រៅថែមទៀត ដែលក្នុងនោះទំនាក់ទំនងជាមួយដៃគូសំខាន់ៗជាច្រើនត្រូវបានឈានដល់កម្រិតកំពូលថ្មី ជាមួយនឹងការអភិវឌ្ឍថ្មីៗ ជាពិសេសគឺទំនាក់ទំនងជាមួយប្រទេសជិតខាង  ចិន អាមេរិក ជប៉ុន និងដៃគូជាច្រើនទៀត។ ក្នុងឆ្នាំកន្លងមក វៀតណាមបានរៀបចំយ៉ាងជោគជ័យនូវដំណើរទស្សនកិច្ចនៅបរទេសចំនួន ១៥ របស់ថ្នាក់ដឹកនាំ  និងដំណើរទស្សនកិច្ចនៅវៀតណាមចំនួន២១ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេស ដែលបញ្ជាក់ពីតួនាទីថ្មីរបស់វៀតណាមលើពិភពលោក។ វៀតណាមបន្តលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងអង្គការអន្តរជាតិសំខាន់ៗ ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អង្គការយូណេស្កូ ជាដើម ព្រមទាំងចូលរួមចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះបញ្ហាពិភពលោក ដូចជា៖ ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ សកម្មភាពរក្សាសន្តិភាពនៅអាហ្រ្វិក ការបញ្ជូនកងកម្លាំងជួយសង្គ្រោះទៅកាន់ប្រទេសទួរគី។ល។

ការទូតសេដ្ឋកិច្ចបន្តត្រូវបានជម្រុញតាមស្មារតីនៃសារាចរលេខ ១៥ របស់គណៈលេខាបក្ស ដោយប្រកាន់យកមូលដ្ឋាន ធុរកិច្ច និងប្រជាជនជាស្នូល រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

បរិស្ថានសន្តិភាព និងស្ថិរភាពត្រូវបានថែរក្សា ដើម្បីការអភិវឌ្ឍរបស់ប្រទេស។ ប្រឈមមុខនឹងការវិវឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោក វិស័យការបរទេស ការពារជាតិ សន្តិសុខ និងស្ថាប័នគ្រប់លំដាប់ថ្នាក់ បន្តជំរុញកិច្ចសន្ទនា និងការចរចាដើម្បីដោះស្រាយបញ្ហាព្រំដែន ដោះស្រាយឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលានូវសកម្មភាពដែលរំលោភលើឯករាជ្យ អធិបតេយ្យភាព សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម។

ការផ្សព្វផ្សាយព័ត៌មានទៅបរទេស ការទូតវប្បធម៌ កិច្ចការអាណិកជនវៀតណាម និងការការពារប្រជាពលរដ្ឋក៏សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ វៀតណាមបានការពារ និងបញ្ជូនប្រជាពលរដ្ឋជាច្រើនត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព ជាពិសេសពីតំបន់ដែលមានជម្លោះ និងគ្រោះធម្មជាតិ។

លទ្ធផលខាងលើគឺអាស្រ័យកិច្ចសហការយ៉ាងជិតស្និទ្ធរវាងការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន រវាងកិច្ចការបរទេស និងការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គម។ ក្រោមការដឹកនាំ និងការណែនាំយ៉ាងជិតស្និទ្ធរបស់ការិយាល័យនយោបាយ គណៈលេខា និងរដ្ឋាភិបាល អនុវត្តតាមគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ វិស័យការបរទេសបានពង្រីក “ការទូតឬស្សីវៀតណាម” ឆ្លៀតយកឱកាស និងដោះស្រាយបញ្ហាប្រឈមដើម្បីបំពេញកិច្ចការបរទេសដោយជោគជ័យ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស

អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្រ្តីប្រាប់អំពីទិសដៅនៃកិច្ចការបរទេសរបស់វៀតណាមនៅឆ្នាំ២០២៤?

លោក Bui Thanh Son រដ្ឋមន្ត្រី៖ ដោយអនុវត្តគោលនយោបាយការបរទេសរបស់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន និងសារាចរស្ដីពីកិច្ចការបរទេស ដែលគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខា បានចេញតាំងពីដើមអាណត្តិ រហូតមកដល់ពេលនេះ និងពង្រីក “ការទូតឬស្សីវៀតណាម” វិស័យការបរទេសនឹងផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

ទី១ បន្តជំរុញការផ្លាស់ប្តូរប្រកបដោយច្នៃប្រឌិតដើម្បីផលប្រយោជន៍នៃប្រទេសជាតិ ស្រាវជ្រាវ ផ្ដល់យោបល់ និងព្យាករណ៍យុទ្ធសាស្ត្រលើកិច្ចការបរទេស រកឃើញបញ្ហាថ្មីៗ និងទាញយកផលប្រយោជន៍ពីនិន្នាការអន្តរជាតិ ដើម្បីមានគោលនយោបាយ ការបរទេសសមស្រប។

ទីពីរ គប្បីជម្រុញកិច្ចសហការយ៉ាងជិតស្និទ្ធរវាងការទូតបក្ស ការទូតប្រជាជន ស្ថាប័នគ្រប់លំដាប់ថ្នាក់ ពង្រឹងបរិស្ថានសន្តិភាព និងស្ថិរភាព ការពារមាតុភូមិតាំងពីដើម ពីឆ្ងាយ កៀរគរធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកំពស់តួនាទី និងកិត្យានុភាពរបស់ប្រទេស...

ទី៣ ផ្តោតលើការផ្លាស់ប្ដូរថ្មីក្នុងការកសាង និងអភិវឌ្ឍវិស័យការបរទេសដ៏រឹងមាំ ទូលំទូលាយ និងទំនើប។

អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រី វិភាគអត្ថន័យនៃ “ការទូតឬស្សីវៀតណាម” និងសារៈសំខាន់របស់វាសម្រាប់វៀតណាមក្នុងបរិបទបច្ចុប្បន្ន?

លោក Bui Thanh Son រដ្ឋមន្ត្រី៖ ថ្លែងមតិក្នុងសន្និសីទកិច្ចការបរទេសលើកទី ២៩ ឆ្នាំ២០១៦ លោក Nguyen Phu Trong អគ្គលេខាបក្ស ជាលើកដំបូងបានលើកឡើងអំពី “ការទូតឬស្សីវៀតណាម” ហើយក្នុងសន្និសីទកិច្ចការបរទេសជាតិនៅខែធ្នូ ឆ្នាំ២០២១ លោកអគ្គលេខាបក្សបានសង្ខេបនូវអត្ថន័យជាមូលដ្ឋាននៃ “ការទូតឬស្សីវៀតណាម”។

នេះគឺជាការបូកសរុបខ្លឹមសារស្នូលនៃគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋរបស់វៀតណាម ព្រមទាំងតំលៃពិសេសនៃការទូតបដិវត្តន៍របស់វៀតណាមដែលត្រូវបានកសាង និងអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃការទទួលមរតកនិងអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវគោលមាគ៌ាការទូតរបស់លោកប្រធានហូជីមិញ អត្តសញ្ញាណវប្បធម៌ និងកិច្ចការបរទេសរបស់ប្រទេសជាតិ ក្នុងរយៈពេលរាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេស។

រូបភាពនៃ "ឬស្សីវៀតណាម" មានភាពរស់រវើក អំពីគោលនយោបាយការបរទេសរបស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជា អត្តសញ្ញាណនៃការទូតបដិវត្តន៍របស់វៀតណាម៖ "ឫសរឹងមាំ" គឺគោលការណ៍ដើម្បីផលប្រយោជន៍នៃប្រទេសជាតិ-ប្រជាជាតិ គឺគោលនយោបាយការបរទេសឯករាជ្យភាព ខ្លួនទីពឹងខ្លួន សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍ ធ្វើពិពិធកម្ម និងពហុភាគីនីយកម្ម ទំនាក់ទំនងការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងស៊ីជម្រៅ។ “ដើមរឹងមាំ” ជាវិធីសាស្រ្តបង្កើតកម្លាំង ដែលក្នុងនោះមហាសាមគ្គីជាតិ គឺជាកត្តាមូលដ្ឋាននិងសំខាន់ ហើយរួមបញ្ចូលជាមួយនឹងកម្លាំងនៃសម័យកាល គឺការបង្កើនភាពសុចរិត មនុស្សជាតិ ភាពស្មោះត្រង់ ការគោរពច្បាប់... "មែកទន់ភ្លន់និងអាចបត់បែនបាន" ក្នុងកិច្ចការបេទេស។

ការបញ្ជារបស់លោកអគ្គលេខាបក្ស គឺជាគោលការណ៍សម្រាប់កិច្ចការបរទេសរបស់វៀតណាមក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនក្នុងអាណត្តិនៃមហាសន្និបាតលើកទី១៣ ហើយត្រូវបានយល់ជ្រួតជ្រាបយ៉ាងស៊ីជម្រៅ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការកសាងកិច្ចការបរទេសវៀតណាមកាន់តែទំនើប រឹងមាំ តាមអត្តសញ្ញាណ "ឬស្សីវៀតណាម"។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Thuy Anh