អាចនិយាយបានថា វប្បធម៌មិនដែលទទួលបានការចាប់អារម្មណ៍ច្រើន និងមានស្នាដៃច្រើនដូចសព្វថ្ងៃនេះទេ។ ផ្នែកទាំងមូលបានទទួលការយកចិត្តទុកដាក់ និងការណែនាំយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល។ ជាពិសេសគឺការណែនាំរបស់លោក Nguyen Phu Trong អគ្គលេខាបក្សដែលជាគំរូនៃការអនុវត្តវប្បធម៌ ជាអ្នកដឹកនាំបានលះបង់អស់ពីចិត្តចំពោះការអភិវឌ្ឍវប្បធម៌វៀតណាមជឿនលឿនដែលសំបូរទៅដោយអត្តសញ្ញាណជាតិ។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស ជាមួយអ្នកនិពន្ធ សិល្បករ និងគណៈប្រតិភូនៅសន្និសីទវប្បធម៌ជាតិឆ្នាំ ២០២១

អ្នកមានគុណធម៌អស្ចារ្ស

លោក Nguyen Phu Trong អគ្គលេខាបក្ស កើតនៅភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ (ពីមុនគឺស្រុក Tu Son ខេត្ត Bac Ninh) ជា “ទឹកដីសម្បូរទៅដោយអ្នកពូកែ” ស្នេហាជាតិ សម្បូរទៅដោយប្រពៃណីបដិវត្តន៍ ជាមួយនឹងចម្រៀងប្រជាប្រិយពោរពេញដោយក្តីស្រឡាញ់ចំពោះទឹកដី និងមនុស្សជាតិ។

អាចនិយាយបានថា ពេញមួយជីវិត និងក្នុងបុព្វហេតុបដិវត្តន៍របស់ខ្លួន ចាប់ពីពេលគាត់ជានិស្សិតនៅដេប៉ាតឺម៉ង់អក្សរសាស្ត្រ នៃសាកលវិទ្យាល័យហាណូយ រហូតដល់ក្រោយមកក្លាយជាថ្នាក់ដឹកនាំកំពូលរបស់បក្ស និងរដ្ឋ លោក Nguyen Phu Trong អគ្គលេខាបក្សតែងតែយកចិត្តទុកដាក់ និងលះបង់ជាច្រើនចំពោះបុព្វហេតុកសាង និងអភិវឌ្ឍវប្បធម៌ជាតិ។ លោកអគ្គលេខាបក្សបានសរសេរអត្ថបទ និងសុន្ទរកថាជាច្រើនដោយមានលក្ខណៈទូទៅខ្ពស់ សង្ខេបទ្រឹស្តី និងការអនុវត្តជាក់ស្តែង បញ្ជាក់ពីជំហរ និងតួនាទីដ៏អស្ចារ្យនៃវប្បធម៌ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

នៅក្នុងសុន្ទរកថា ភាគច្រើននៅក្នុងសន្និសីទសំខាន់ៗរបស់បក្ស និងរដ្ឋ លោកអគ្គលេខាបក្ស បានចំណាយពេលវេលាដើម្បីពិភាក្សា និងពន្យល់អំពីវប្បធម៌ និងបំណងចង់អភិវឌ្ឍប្រទេសជាតិក្នុងបរិបទមានភាពខ្វែងគ្នាជាច្រើនរវាងប្រពៃណី និងទំនើបកម្ម ចាស់និងថ្មី រវាងសមាហរណកម្មនិងការលើកកម្ពស់និងការរក្សាតម្លៃស្នូលនិងមនុស្សជាតិដ៏ខ្ពង់ខ្ពស់របស់ជាតិ។

ក្នុងនាមថ្នាក់ដឹកនាំមួយរូបដែលខិតខំសិក្សា និងលះបង់ជីវិតជូនបក្ស ប្រទេស និងប្រជាជនស្របតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ លោក Nguyen Phu Trong តែងតែយល់យ៉ាងជ្រាលជ្រៅចំពោះភារកិច្ច និងបេសកកម្ម ដែលបក្ស និងអ៊ំហូ បានកំណត់ថា “វប្បធម៌ត្រូវតែបំភ្លឺផ្លូវសម្រាប់ប្រទេសជាតិធ្វើដំណើរ”។

លោកអគ្គលេខាបក្សគឺជាមេដឹកនាំមួយដែលបានបន្សល់ទុកនូវស្នាមដិតដោលពិសេសមួយក្នុងប្រវត្តិសាស្ត្ររបស់វៀតណាមក្នុងប៉ុន្មានឆ្នាំដំបូងនៃសតវត្សទី ២១ ក្នុងវិស័យភាគច្រើន ដែលក្នុងនោះរួមទាំងវប្បធម៌ផងដែរ។ ជាមួយនឹងបញ្ញាខ្ពស់ និងចំណូលចិត្តស្រឡាញ់អក្សរសាស្ត្រ និងសិល្បៈ លោកបានបង្កើតឡើងរចនាបថដ៏ពិសេសមួយ បង្កប់ដោយរចនាបថវប្បធម៌ Trang An, Thang Long, Dong Do និងហាណូយ។

អស់ពីចិត្ត ដើម្បីអភិវឌ្ឍន៍វប្បធម៌របស់ប្រទេស

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតនៅសន្និសីទវប្បធម៌ជាតិឆ្នាំ ២០២១ ថា “វប្បធម៌ជាព្រលឹងជាតិ បង្ហាញ​ពី​អត្តសញ្ញាណជាតិ។ ដរាបណាវប្បធម៌នៅមានជាតិនៅតែមាន…” ជាគោលការណ៍ណែនាំដ៏សំខាន់មួយ ដឹកនាំការអភិវឌ្ឍវប្បធម៌ជាតិ។ ទស្សនវិស័យនោះក៏បានជំរុញឱ្យជួរកម្មាភិបាលធ្វើការខាងវប្បធម៌របស់ប្រទេសតែងតែខិតខំ និងបន្តឆ្ពោះទៅមុខ ដោយមានការតាំងចិត្ត និងបំណងប្រាថ្នាដើម្បីរស់ឡើងវិញ និងកសាងវប្បធម៌វៀតណាមជឿនលឿនប្រកបដោយជោគជ័យ បង្កប់នូវអត្តសញ្ញាណជនជាតិ។

អស់មួយជីវិតបម្រើប្រទេសនិងបម្រើប្រជាជន លោកអគ្គលេខាបក្សតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍវប្បធម៌ជាតិ និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់នៃបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិជាសកល។

លោក Nguyen Phu Trong អគ្គលេខាបក្ស គឺជាថ្នាក់ដឹកនាំដែលមានការរួមវិភាគទានសំខាន់ៗជាច្រើនក្នុងដំណើរការអភិវឌ្ឍការគិតទ្រឹស្តីរបស់បក្សលើការកសាងវប្បធម៌វៀតណាម ជាពិសេសចាប់តាំងពីបក្សយើងអនុវត្តដំណើរការកំណែទម្រង់ប្រទេសថ្មី។

អត្ថបទរបស់លោកអគ្គលេខាបក្សក្នុងសន្និសីទវប្បធម៌ជាតិ អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី១៣ របស់បក្ស; សន្និសីទគណៈកម្មាធិការមជ្ឈិមបក្ស  សន្និសីទការងារមនោគមវិជ្ជា-វប្បធម៌ជាតិ សន្និសីទឃោសនាជាតិ... ទាំងអស់នេះបង្ហាញអំពីមនោគមវិជ្ជាជាប់លាប់របស់ថ្នាក់ដឹកនាំបក្សយើងចំពោះភារកិច្ចកសាង និងអភិវឌ្ឍវប្បធម៌វៀតណាម ក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ។ អត្ថបទ និងសេចក្តីថ្លែងការណ៍របស់អគ្គលេខាបក្សដែលឆ្លងកាត់មុខតំណែង និងសម័យកាលជាច្រើនសុទ្ធតែបង្ហាញពីចក្ខុវិស័យ និងការគិតយ៉ាងស៊ីជម្រៅរបស់លោកអំពីតួនាទីពិសេសនៃវប្បធម៌។

អ្នកដែលបំផុសការលើកទឹកចិត្ត និងក្តីប្រាថ្នាចង់ធ្វើឱ្យវប្បធម៌មានភាពរុងរឿង

ទស្សនៈដែលឆ្លុះបញ្ចាំងពីបញ្ញាឈ្លាសវៃរបស់លោកអគ្គលេខាបក្ស និងបក្សរបស់យើងក្នុងសម័យកាលថ្មីៗនេះ បានប្រែក្លាយវប្បធម៌បន្តិចម្តងៗទៅជា “អំណាចទន់” ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស និងវប្បធម៌ត្រូវតែដាក់ឱ្យស្មើគ្នាជាមួយនឹងសេដ្ឋកិច្ច នយោបាយ និងសង្គម។ អាស្រ័យហេតុនេះ វាបានជំរុញយ៉ាងខ្លាំងក្លាដល់ផ្នែកវប្បធម៌ កីឡា និងទេសចរណ៍ទាំងមូលមិនខ្លាចការលំបាក និងបញ្ហាប្រឈមនានាដើម្បីបំពេញបេសកកម្មកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿន សម្បូរដោយអត្តសញ្ញាណជាតិ។

រយៈពេល ៧៥ ឆ្នាំក្រោយសន្និសីទវប្បធម៌ជាតិលើកទី១ ក្នុងឆ្នាំ១៩៤៦ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ វិស័យវប្បធម៌របស់ប្រទេសមានក្តីរំភើប និងមានការរំពឹងទុកខ្ពស់នៅពេលដែលលោក Nguyen Phu Trong អគ្គលេខាបក្សដឹកនាំដោយផ្ទាល់ និងធ្វើជាប្រធានសន្និសីទវប្បធម៌ជាតិ។ សុន្ទរកថាក្នុងអង្គសន្និសីទនោះបានសង្កត់ធ្ងន់ថា៖ “ចាប់ពីថ្ងៃបង្កើតរហូតមកដល់បច្ចុប្បន្ន បក្សយើងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីវប្បធម៌ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារកសាងវប្បធម៌ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ និងកសាងជាតិ។ ការយល់ដឹងរបស់បក្សអំពីវប្បធម៌កាន់តែទូលំទូលាយ ពេញលេញ និងស៊ីជម្រៅ។ បក្សកុម្មុយនិស្តវៀតណាមកំណត់ថា៖ វប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងវិញ្ញាណនៃសង្គម ជាគោលដៅផង និងជាកម្លាំងផ្ទៃក្នុងផងសម្រាប់ការអភិវឌ្ឍជាតិ។ បក្សកំណត់ថា ការអភិវឌ្ឍវប្បធម៌មានភាពស៊ីសង្វាក់គ្នា និងសមស្របទៅនឹងកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម គឺជាការតម្រង់ទិសជាមូលដ្ឋាននៃដំណើរការកសាងសង្គមនិយមនៅវៀតណាមដែលបង្ហាញពីឧត្តមភាពនៃ​របបរបស់យើង”។

ក្នុងនាមជាគំរូ និងដោយមានការយកចិត្តទុកដាក់ និងការណែនាំយ៉ាងជិតស្និទ្ធ លោកអគ្គលេខាបក្សបានបន្សល់ទុកឱ្យផ្នែកវប្បធម៌ កីឡា និងទេសចរណ៍ និងកម្មាភិបាលនូវអារម្មណ៍មនោសញ្ចេតនាពិសេស។ លោកអគ្គលេខាបក្សបានចូលទិវង្គត់។ ដោយប្រែក្លាយការឈឺចាប់ទៅជាសកម្មភាព ផ្នែកវប្បធម៌ កីឡា និងទេសចរណ៍ទាំងមូលរួបរួមគ្នា ចិត្តមួយថ្លើមមួយជម្នះរាល់ការលំបាក ឧបសគ្គ ដើម្បីរួមចំណែកលើកកម្ពស់កម្លាំងផ្ទៃក្នុងរបស់ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនខ្លាំងឡើងដូចក្តីរំពឹងទុករបស់លោក Nguyen Phu Trong៕

បកប្រែដោយ Minh Trung