ប្រទេសយើងស្វាគមន៍ឆ្នាំថ្មីតាមច័ន្ទគតិនៅគ្រប់ទីតាំងនៃមាតុភូមិជាទីស្រឡាញ់។ និទាឃរដូវនេះក៏ជានិទាឃរដូវទី ៩២ ដែលប្រទេសរបស់យើងមានបក្សកុម្មុយនិស្ត។ តាំងពីដើមដំបូងមក បក្សកុម្មុយនិស្តវៀតណាមតែងតែអះអាងថា សង្គមនិយមគឺជាគោលដៅ និងឧត្តមគតិរបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម។ ការឆ្ពោះទៅរកសង្គមនិយម គឺជាតម្រូវការដែលមានលក្ខណៈសច្ចានុម័ត គឺជាមាគ៌ាជៀសមិនផុតនៃបដិវត្តន៍វៀតណាម។ ការពិតក៏បានបង្ហាញឱ្យឃើញដែរថា ជម្រើសរបស់បក្ស និងលោកប្រធាន ហូ ជីមិញ ជាជម្រើសដ៏ត្រឹមត្រូវ។ អំឡុងពេលដែលក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកនេះបក្សកុម្មុយនិស្តវៀតណាម បានដឹកនាំប្រជាជនឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន ហើយសម្រេចបានលទ្ធផលយ៉ាងធំធេង។ សមិទ្ធិផលទាំងនេះគឺជាមូលដ្ឋានមានលក្ខណៈសច្ចានុម័តដើម្បីបញ្ជាក់ថា ការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សគឺជាកត្តាឈានមុខគេដែលកំណត់ជ័យជំនះទាំងអស់នៃបដិវត្តន៍វៀតណាម។
ឆ្នាំ ២០២១ បានបញ្ចប់ដោយការលំបាក និងបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេស ដោយសារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យនៃការរាតត្បាតនៃជំងឺ Covid 19។ រហូតមកដល់ពេលនេះ ជំងឺរាតត្បាតនេះនៅតែវិវឌ្ឍយ៉ាងស្មុគស្មាញនៅក្នុងខេត្ត ក្រុងមួយចំនួន ប៉ុន្តែជាមួយនឹងអត្រាខ្ពស់នៃការគ្របដណ្តប់ដោយវ៉ាក់សាំងសម្រាប់ប្រជាជន ការផ្លាស់ប្តូរយុទ្ធសាស្ត្រពី "គ្មាន Covid 19" ទៅជា "ការសម្របខ្លួន" សុវត្ថិភាព ភាពបត់បែន។ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើជំងឺរាតត្បាត" បាន និងកំពុងនាំមកនូវផលវិជ្ជមានក្នុងការអនុវត្ត។ ទោះបីជាកំណើនផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២១ ត្រូវបានប៉ាន់ប្រមាណនៅ ២.៥៨% ទាបជាងគោលដៅដែលបានកំណត់ ប៉ុន្តែស្ថិតនៅក្នុងបរិបទនៃផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺរាតត្បាត។
នេះគឺជាការអះអាងរបស់សាស្ត្រាចារ្យបណ្ឌិត Mach Quang Thang មកពីបណ្ឌិតសភានយោបាយជាតិហូជីមិញ។
    |
 |
សាស្ត្រាចារ្យបណ្ឌិត Mach Quang Thang មកពីបណ្ឌិតសភានយោបាយជាតិហូជីមិញ |
អ្នកយកព័ត៌មាន៖ មាគ៌ាដែលលោកប្រធាន ហូ ជីមិញ បានជ្រើសរើស មិនមែនជាអព្ភូតហេតុ មិនមែនជាសុបិននោះទេ ប៉ុន្តែជាដំណើរដ៏អស្ចារ្យរបស់ប្រជាជាតិយើងទាំងមូល ដូចដែរ អ៊ំ ហូ ជាទីគោរពបានសង្ខេបថា៖ “ឱ្យតែចង់សង្គ្រោះជាតិ គ្មានផ្លូវណាផ្សេងក្រៅពីផ្លូវបដិវត្តន៍ទេ”។ ហើយ បក្សកុម្មុយនិស្តវៀតណាម បានកើតមកដើម្បីបំពេញបេសកកម្មដ៏ថ្លៃថ្នូនោះ។ តើលោកសាស្ត្រាចារ្យបណ្ឌិត អាចវិភាគយ៉ាងសង្ខេបពីតួនាទីដឹកនាំរបស់បក្សយើងក្នុងដំណើររំដោះជាតិក្នុងរយៈពេល ៩២ ឆ្នាំបានទេ?
លោកសាស្ត្រាចារ្យបណ្ឌិត Mach Quang Thang៖ ខ្ញុំគិតថាតួនាទីដឹកនាំរបស់បក្សយើងក្នុងដំណើររំដោះជាតិក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកនេះ ត្រូវបានឆ្លុះបញ្ចាំងពីចំណុចសំខាន់ពីរដូចខាងក្រោម៖
ទី១ បក្សបានកំណត់ផ្លូវត្រឹមត្រូវ ពោលគឺជំនះវិបត្តិនៃមាគ៌ាសង្គ្រោះជាតិនៃរាល់ចលនារំដោះជាតិមុនៗ។ ថ្វីត្បិតតែចលនាមុនទាំងនេះពិតជាមានភាពក្លាហានក៏ដោយ ប៉ុន្តែទិសដៅរបស់ពួកគេមិនសមស្របទេ ដូច្នេះពួកគេបរាជ័យ។
ក្នុងដំណើរការរំដោះជាតិជាបន្តបន្ទាប់នោះ ពោលគឺក្រោយថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម បក្សបានបន្តកំណត់ផ្លូវត្រឹមត្រូវ ដូច្នេះហើយទើបឈានទៅដល់ជ័យជំនះនៃសង្រ្គាមតស៊ូប្រឆាំងដូចជា៖ បារាំង អាមេរិក ដើម្បីសង្គ្រោះប្រទេស ប្រឆាំងនឹងការឈ្លានពាននៅព្រំដែនភាគនិរតី។ល។
ទី២ បក្សបានរៀបចំមាគ៌ានោះដោយជោគជ័យ។ ក្នុងការរៀបចំកងកម្លាំង បក្សបានរៀបចំ និងប្រមូលផ្តុំកម្លាំងនៃឯកភាពជាតិដ៏អស្ចារ្យ រួមផ្សំកម្លាំងជាតិ និងកម្លាំងនៃសម័យកាលរំដោះប្រទេសជាតិ ដូចទស្សនរបស់លោកប្រធានហូជីមិញ បានមានប្រសាសន៍ថា៖ “សាមគ្គី សាមគ្គី មហាសាមគ្គី/ជោគជ័យ ជោគជ័យ មហាជោគជ័យ”។ ខ្ញុំសូមបញ្ជាក់បន្ថែមទៀតថា ដើម្បីមានចំណុចពីរនេះ បក្សខ្លួនឯងត្រូវកែប្រែខ្លួនឯងឲ្យស្អាតស្អំជានិច្ច។
អ្នកយកព័ត៌មាន៖ មាគ៌ាឆ្ពោះទៅសង្គមនិយមគឺត្រឹមត្រូវ ប៉ុន្តែជោគជ័យ ឬ បរាជ័យគឺអាស្រ័យលើគោលការណ៍ណែនាំ ភាពក្លាហាននយោបាយ សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់បក្ស។ យើងយល់ពីមូលហេតុ លោកអគ្គលេខាបក្ស Nguyen Phu Trong តែងតែអះអាងយ៉ាងដាច់ណាត់ថា ការកសាងបក្ស និងការកែតម្រូវជានិច្ចកាលគឺជាការងារដ៏សំខាន់មួយដែលមានលក្ខណៈស្លាប់រស់នៃរបបនេះ។ តើលោកយល់យ៉ាងណាចំពោះការងារកែតម្រូវរបស់បក្សក្នុងរយៈពេលបច្ចុប្បន្ន?
លោកសាស្ត្រាចារ្យបណ្ឌិត Mach Quang Thang៖ ខ្ញុំមើលឃើញថា ការងារកសាង និងកែទម្រង់បក្សនាពេលនេះ ទទួលបានលទ្ធផលជាបឋមលើគ្រប់ទិដ្ឋភាពទាំងអស់៖ នយោបាយ មនោគមវិជ្ជា កម្មាភិបាល ក្រមសីលធម៌ វិធីសាស្រ្តដឹកនាំ។ល។ ប៉ុន្តែបើប្រៀបធៀបជាមួយ តម្រូវការនៅតែមានគម្លាត នៅតែមានបញ្ហាលេចធ្លោជាច្រើនដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀត។
ខ្ញុំសូមបញ្ជាក់ ៥ ចំណុចជាដំបូង ចាំបាច់ត្រូវធ្វើសមាហរណកម្ម បំពេញបន្ថែម និងបំពេញខ្លឹមសារនៃគោលនយោបាយកំណែទម្រង់។ ជាពិសេសគឺត្រូវសិក្សាពីការពិត និងសង្ខេបការពិត។
ទី២ ធ្វើការងាររៀបចំ និងបុគ្គលិកឱ្យបានល្អ ។ មានតែការចាត់តាំងប្រកបដោយសមស្រប វិទ្យាសាស្ត្រទេទើបអាចធ្វើឲ្យបក្សរឹងមាំបាន។
ការធ្វើជាគំរូរបស់កម្មាភិបាលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្មាភិបាលសំខាន់ៗមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការកសាង និង កែតម្រូវបក្សនាពេលបច្ចុប្បន្ននេះ។ ការនិយាយត្រូវតែដើរទន្ទឹមគ្នាជាមួយការធ្វើជាក់ស្តែង។ ត្រូវតែប្រឆាំងនឹងឯកសិទ្ធិ និងផលប្រយោជន៍ពិសេស។
ទី៣ ផ្តោតលើការកសាងជួរសមាជិកបក្សប្រកបដោយគុណភាព។
ទី៤ បក្សត្រូវធ្វើឲ្យល្អឥតខ្ចោះ និងដាក់ចេញនូវគោលការណ៍កសាងបក្ស និងអនុវត្តគោលការណ៍ទាំងនោះឲ្យបានល្អ។
ទី៥ បក្សពិតជាត្រូវបន្តផ្លាស់ប្តូរថ្មីទំនាក់ទំនងជាមួយប្រជាជនតាមផ្នត់គំនិតថា បក្សជាកូនបង្កើតរបស់ប្រជាជន ព្រោះតាមទស្សនៈរបស់លោកប្រធានហូជីមិញ៖ បក្សកើតចេញពីសង្គមប្រជាជនបង្កើតបក្ស និងបក្សយើងជា "កូន" មកពីវណ្ណៈពលកម្ម។ បក្សត្រូវធ្វើជាអ្នកបម្រើប្រជាជន។
អ្នកយកព័ត៌មាន៖ លោកសាស្រ្តាចារ្យ ប្រជាជនយើងឆ្លើយតប និងរំភើបចំពោះការប្រឆាំងអំពើពុករលួយ និងការធ្វើឱ្យបក្សស្អាតស្អំណាស់។ ប៉ុន្តែប្រហែលជាប្រជាពលរដ្ឋនៅតែគិតគូថា ធ្វើយ៉ាងណាដើម្បីអណ្ដាតភ្លើងនៃសុចរិតភាព និងការលុបបំបាត់អំពើពុករលួយនៅតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅតាមគ្រប់ជំនាន់សមាជិកបក្សក្នុងសម័យកាលខាងមុខ?
សាស្ត្រាចារ្យបណ្ឌិត Mach Quang Thang៖ ខ្ញុំក៏គិតគូអំពីបញ្ហានេះដែរ បញ្ហាដែលមិនចេះចប់មិនចេះហើយនោះគឺ ការកសាងនិងប្រយុទ្ធ - ប្រយុទ្ធនិងកសាង។
សុចរិតភាពក្នុងសង្គមត្រូវតែរក្សា និងលើកកម្ពស់ជានិច្ច។ ក្រមសីលធម៌ក្នុងបក្ស និងក្នុងសង្គមត្រូវពង្រឹង។ កសាងនិងប្រយុទ្ធត្រូវតែមានភាពរឹងមាំ ខ្ញុំសង្ឃឹមយ៉ាងខ្លាំងដូច្នេះ៕
បកប្រែដោយ Minh Trung