ឆ្ពោះទៅរកខួបលើកទី ៤៥ នៃការរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិឡើងវិញ នៅថ្ងៃទី ២៨ ខែមេសា នៅទីក្រុងហាណូយក្រសួងការបរទេសវៀតណាមបានរៀបចំសិក្ខាសាលាមួយតាមប្រព័ន្ធវីដេអូក្រោមមូលបទ“ ចាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីប្រទេសវៀតណាមរហូតដល់មហាជ័យជំនះនានិទាឃរដូវប្រចាំឆ្នាំ ១៩៧៥ ៖ តួនាទីរបស់សមរភូមិការទូតបានរួមចំណែកដល់ជ័យជំនះជាប្រវត្តិសាស្ត្រ ៣០ មេសា” ដែលក្រោមការសម្របសម្រួលដោយអនុរដ្ឋមន្រ្តីប្រចាំការក្រសួងការបរទេសលោក Bui Thanh Son ។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

 

ចូលរួមសិក្ខាសាលានេះមានប្រតិភូជាអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ ដែលធ្លាប់បានចូលរួមដោយផ្ទាល់ក្នុងដំណើរការតស៊ូការទូតឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៧ មករា ១៩៧៣) ព្រមទាំងប្រតិភូជាសាក្សីប្រវត្តិសាស្រ្ត និងអ្នកស្រាវជ្រាវនយោបាយ យោធា និងការទូតជាដើម។

ថ្លែងសុន្ទរកថាបើកសិក្ខាសាលានោះ អនុរដ្ឋមន្រ្តីប្រចាំការលោក Bui Thanh Son បានអះអាងថា សន្និសីទនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺជាការឈានដល់ចំណុចកំពូលនៃសមរភូមិការទូតវៀតណាមក្នុងសម័យប្រឆាំងអាមេរិកដើម្បីសង្គ្រោះប្រទេសដោយបង្ហាញនូវតួនាទីសំខាន់ វិជ្ជមាន និងសកម្មរបស់សមរភូមិការទូត ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមរភូមិយោធា និងសមរភូមិនយោបាយដោយឈរលើគោលការណ៍សន្តិភាព ឯករាជ្យ និងស្វ័យភាព ហើយទន្ទឹមនឹងនេះការរួមបញ្ចូលកម្លាំងជាតិជាមួយការគាំទ្រពីប្រជាជនពិភពលោកបានរួមចំណែកដ៏សំខាន់ដល់មហាជ័យជម្នះនៃនិទាឃរដូវឆ្នាំ ១៩៧៥។

នៅក្នុងសិក្ខាសាលា សុន្ទរកថានិងមតិជាច្រើនបានស្វែងយល់អំពីបញ្ហាប្រវត្តិសាស្រ្តមួយចំនួនក្នុងអំឡុងពេលនៃកិច្ចចរចាកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយចែករំលែកព័ត៌មានដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ពីរយៈពេលនៃការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសពីឆ្នាំ ១៩៧៣ រហូតដល់ជោគជ័យដ៏អស្ចារ្យនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ។

ជាពិសេសកិច្ចពិភាក្សាបានផ្តោតលើការដាក់ពង្រាយសមរភូមិការទូតនៅអំឡុងឆ្នាំ ១៩៧៣-១៩៧៥ ដែលរហូតមកដល់ពេលនេះអ្នកស្រាវ​ជ្រាវ​មិនសូវបានលើកឡើងអំពីបញ្ហានេះ។ ក្រុមអ្នកប្រាជ្ញ និងសាក្សីប្រវត្តិសាស្រ្តក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏រស់រវើកនៃដំណើរការចរចា និងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ ពីគោលការណ៍យុទ្ធសាស្ត្រដ៏វៀងវៃរបស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីការបើកសមរភូមិវាយលុកការទូតចាប់តាំងពីចុងទសវត្សឆ្នាំ ១៩៦០  មេរៀនស្តីពីការប្រតិបត្តិការទូតដ៏ឆ្លាតវៃរបស់អ៊ំហូ និងអ្នកការទូតជាន់ខ្ពស់ជើងចាស់របស់វៀតណាមរហូតដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវយុទ្ធសាស្ត្ររបស់ក្រសួងការបរទេសជាមួយការបង្កើតក្រុម CP80 ដោយប្រមូល​ផ្តុំសុទ្ធតែអ្នកការទូតឆ្នើមដែលមានទេពកោសល្យជាច្រើនសំដៅវាយតម្លៃលើនយោបាយផ្ទៃក្នុងឱ្យបានត្រឹមត្រូវ និងលទ្ធភាពអន្តរាគម​ពី​សំ​​ណាក់ប្រទេសធំៗ ក្នុងការផ្លាស់ប្តូរយ៉ាងលឿន និងយ៉ាងខ្លាំងនៃស្ថានភាពបដិវត្តភាគខាងត្បូងវៀតណាម ។ល។

មតិទាំងអស់នៅក្នុងសិក្ខាសាលាបានឯកភាពគ្នាថា ដំណើរការចរចា និងការតស៊ូការទូតសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានបន្សល់ទុកនូវមេរៀនដ៏មានតំលៃជាច្រើនសម្រាប់កិច្ចការបរទេសក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសព្វថ្ងៃនេះ។ នោះគឺជាការដឹកនាំ យ៉ាងដាច់ណាត់របស់បក្សក្នុងកិច្ចការបរទេស  ការលើកកម្ពស់សតិអារម្មណ៍ឯករាជ្យភាព ការស្វ័យភាព ក្នុងការបង្កើតគោលនយោបាយ ជាពិសេសគឺលើកិច្ចការការបរទេស  ការរួមបញ្ចូលគ្នារវាងកម្លាំងជាតិ និងកម្លាំងនៃយុគសម័យ  ការឯកភាពនិងសាមគ្គីភាពរវាងសមរភូមិការទូត និងសមរភូមិយោធាបានរួមចំណែកដល់មហាជ័យជំនះជាប្រវត្តិសាស្ត្រនៅនិទាឃរដូវឆ្នាំ ១៩៧៥ ៕

បកប្រែដោយ Minh Trung