អ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ប្រចាំនៅសិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស (ជាមួយប្រទេសដៃគូ ៣ គឺ ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមេសា ស្តីពីការឆ្លើយតបនឹងរោគរាតត្បាត COVID-19 ក៏ដូចជាតួនាទីយ៉ាងសកម្មរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងតំបន់ដើម្បីទប់ទល់នឹងជម្ងឺនេះ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ មានប្រសាសន៍នៅកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីការឆ្លើយតបនឹងរោគរាតត្បាត COVID-19 នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ (រូបថត៖ vnanet.vn)

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមនៅសិង្ហបុរី លោកស្រី  Hoang Thi Ha អ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ប្រចាំនៅសិង្ហបុរី បានសង្កត់ធ្ងន់ថា កិច្ចប្រជុំទាំងពីរបានផ្ញើសារអំពីសារៈសំខាន់នៃការចែករំលែកព័ត៌មាន ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីទប់ទល់នឹងការរីករាលដាលនៃ COVID-19។ ប្រទេសអាស៊ានទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាដៃគូទាំង ៣ ដែលមានធនធានយ៉ាងខ្លាំងខាងផ្នែកបច្ចេកវិទ្យា វេជ្ជសាស្ត្រ និងហិរញ្ញវត្ថុដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ។ ក្រៅពីអាទិភាពលើវិស័យវេជ្ជសាស្ត្រនោះ កិច្ចប្រជុំទាំងពីរក៏បានផ្តោតសំខាន់ទៅលើវិស័យសេដ្ឋកិច្ចទៀតផង។

ទាក់ទងនឹងការបង្ការ និងទប់ទល់នឹងរោគរាតត្បាត COVID-19 របស់វៀតណាម លោកស្រី Hoang Thi Ha បានវាយតម្លៃថា កិច្ចខិតខំរបស់វៀតណាមពិតជាគួរឱ្យចាប់អារម្មណ៍ ដែលបង្កើតទំនុកទុកចិត្តសម្រាប់ប្រជាជននៅក្នុងប្រទេស ហើយទាក់ទាញការយកចិត្តទុកដាក់ និងទទួលបានការកោតសរសើរពីបណ្តាប្រទេសដទៃទៀត។  មេរៀនដែលទទួលបានពីជំងឺផ្លូវដង្ហើមស្រួចស្រាវ SARS ជាច្រើនឆ្នាំមុន ក៏បានរួមចំណែកក្នុងការបង្កើនការយល់ដឹង និងសមត្ថភាពរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតតាំងពីដំបូង។ ចំណុចលេចធ្លោមួយទៀតគឺ ប្រទេសវៀតណាមបានប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូលដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនេះ ដោយទទួលបានការគាំទ្រខ្ពស់ពីប្រជាជនទៀតផង៕

បកប្រែដោយ Thanh Cong