leftcenterrightdel
អត្ថបទរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh

ការអនុវត្តនូវគោលនយោបាយការបរទេសឯករាជ្យភាព ស្វ័យភាព ម្ចាស់ការ ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ការជំរុញនិងពង្រីកការទូតពហុភាគីនេះជាឱកាសដ៏មានតម្លៃសម្រាប់យើងក្នុងការចូលរួមកសាង និងមានទំនួលខុសត្រូវលើការងាររួមរបស់សហគមន៍អន្តរជាតិ ហើយនិងជួយលើកកម្ពស់តួនាទីនៃប្រទេសជាតិ និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសវៀតណាមជាមួយប្រទេសដទៃ និងដៃគូសំខាន់ៗ។

ទំនួលខុសត្រូវថ្មីនៅក្នុងបរិបទថ្មីដែលពោរពេញទៅដោយបញ្ហាប្រឈម

ប្រទេសវៀតណាមទទួលកាតព្វកិច្ចថ្មីក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅលើពិភពលោក និងក្នុងតំបន់។ ខណៈដែលជម្លោះយ៉ាងច្រើន បានអូសបន្លាយជាយូរណាស់មកហើយនៅទ្វីបអាហ្វ្រិកដោយមិនបានរកឃើញដំណោះស្រាយសមស្រប ហើយនិងភាពតានតឹងមាននិន្នាការកើនឡើងនៅមជ្ឈិមបូព៌ា  បណ្តាចំណុចក្តៅៗទំនងជានឹងផ្ទុះឡើងនៅតំបន់មួយចំនួនដែលរួមមានទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។ សកម្មភាពឯកតោភាគី ការបង្ខិតបង្ខំដោយកម្លាំង ការមិនគោរពតាមច្បាប់អន្តរជាតិ ការប្រើប្រាស់និងគំរាមកំហែងប្រើប្រាស់កម្លាំង ការរំលោភបំពានលើអធិបតេយ្យភាពបូរណភាពទឹកដី ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានាជាដើមក៏ជាបញ្ហាប្រឈមដោយផ្ទាល់ផងដែរចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។ ទោះបីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការសំខាន់បំផុត ប៉ុន្តែបណ្តាយន្ដការពហុភាគីសកល និងតំបន់សុទ្ធតែកំពុងប្រឈមនឹងការលំបាកជាច្រើន។ ការទាស់ទែងគ្នាដោយយុទ្ធសាស្ត្ររវាងប្រទេសធំៗបាននាំឱ្យមានផលវិបាកយ៉ាងស្មុគស្មាញជាច្រើន ជាពិសេសផ្នែកនយោបាយ និងសន្តិសុខដែលឆ្លុះបញ្ចាំងដោយផ្ទាល់នៅក្នុងក្រុមប្រឹក្សាសន្តិសុខធ្វើឲ្យបន្ថយប្រសិទ្ធភាពនៃប្រតិបត្តិការបណ្តាលឱ្យមានការជាប់គាំងលើបញ្ហាមួយចំនួន។

ចូលរួមជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើននោះយើងនឹងប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យស្វ័យភាព ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម កិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចពិភាក្សា ការសម្រាលភាពតានតឹងប្រឈមមុខនិងការស្វែងរកដំណោះស្រាយសមហេតុផលចំពោះគ្រប់បញ្ហាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខក្នុងតំបន់និងអន្តរជាតិ។ យើងត្រូវជំរុញការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគឺគោលការណ៍គ្រឹះនៃសមភាពអធិបតេយ្យភាពក្នុងចំណោមប្រជាជាតិ ការគោរពឯករាជ្យអធិបតេយ្យបូរណភាពទឹកដីនិងរបបនយោបាយសង្គមមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងដោះស្រាយជម្លោះដោយសន្តិវិធីកុំប្រើឬគំរាមកំហែងការប្រើប្រាស់កម្លាំងឡើយ។ ប្រទេសវៀតណាមនឹងប្រកាន់ខ្ជាប់ស្មារតី “ភាពជាដៃគូដើម្បីសន្តិភាពប្រកបដោយចីរភាព” ដោយមានខ្លឹមសារសំខាន់ៗជាច្រើនស្តីពីការបង្ការជម្លោះ ការបង្កើតសន្តិភាព ការកសាងឡើងវិញក្រោយជំលោះ ការពង្រឹងពហុភាគីនិយមនិងរាល់យន្តការពហុភាគី។ ជាពិសេសអង្គការសហប្រជាជាតិ និងបណ្តាអង្គការក្នុងតំបន់។

ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ ការទទួលខុសត្រូវដ៏ធំធេងនៅក្នុងស្ថាប័នដែលមានភារកិច្ចឈានមុខគេអំពីសន្តិភាព និងសន្តិសុខអន្តរជាតិ

ធម្មនុញ្ញនៃអង្គការសហប្រជាជាតិបានចែងពីភារកិច្ចឈានមុខគេរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយក៏ជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិដែលអាចចេញសេចក្តីសម្រេចចិត្តដែលមានលក្ខណៈចងកាតព្វកិច្ចជាមួយប្រទេសជាសមាជិកទាំង ១៩៣។ ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ទោះបីនៅមានកម្រិតនៃប្រសិទ្ធភាព ប្រជាធិបតេយ្យ និងតម្លាភាពក្នុងប្រតិបត្តិការក៏ដោយ ក៏ក្រុមប្រឹក្សាសន្តិសុខបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារមនុស្សជាតិពីការរងគ្រោះដោយសង្គ្រាមពិភពលោកថ្មី និងមានឥទ្ធិពលកាន់តែធំធេង និងស៊ីជម្រៅចំពោះសន្តិសុខនយោបាយអន្តរជាតិ ហើយគឺជាយន្តការដែលប្រទេសនានារួមទាំងប្រទេសធំៗត្រូវតែគោរពជានិច្ច។

ប្រធានក្រុមប្រឹក្សាសន្តិសុខដែលជាតំណែងប្តូរវេនរៀងរាល់ខែក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១៥ មានទទួលខុសត្រូវក្នុងការចងក្រង និងអនុម័តកម្មវិធីការងារប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខ ដឹកនាំកិច្ចប្រជុំតាមរយៈឯកសាររបស់ក្រុមប្រឹក្សាសន្តិសុខ  ដើរតួជា“អាជ្ញាកណ្តាល”ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើង  និងភាពខុសគ្នារវាងសមាជិកក្រុមប្រឹក្សាសន្តិសុខ  តំណាងក្រុមប្រឹក្សាសន្តិសុខក្នុងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៃទីភ្នាក់ងារផ្សេងទៀតរបស់អង្គការសហប្រជាជាតិក៏ដូចជាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។

សម្រាប់ប្រទេសវៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខភ្លាមៗក្នុងខែដំបូងនៃការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខគឺជាការចៃដន្យដែលមានអត្ថន័យសំខាន់ដ៏ពិសេសជួយរៀបចំគ្រឹះនិងបង្កើតសន្ទុះអំណោយផលសម្រាប់ការចូលរួមរបស់យើងពេញមួយអាណត្តិ ២០២០-២០២១

ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិដោយធ្វើឱ្យមានការកត់សម្គាល់លើប្រទេសវៀតណាមក្នុងខែដំបូងនៃការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ប្រទេសវៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខភ្លាមៗក្នុងខែដំបូងចូលរួមក្រុមប្រឹក្សាសន្តិសុខគឺជាការចៃដន្យដែលមានអត្ថន័យសំខាន់ដ៏ពិសេសជួយរៀបចំគ្រឹះនិងបង្កើតសន្ទុះអំណោយផលសម្រាប់ការចូលរួមរបស់យើងពេញមួយអាណត្តិ ២០២០-២០២១ ។ ការខិតខំប្រឹងប្រែងលើកកម្ពស់ការចាប់អារម្មណ៍ ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិដោយធ្វើឱ្យមានការកត់សម្គាល់លើប្រទេសវៀតណាមក្នុងខែដំបូងនៃការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ប្រទេសវៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខភ្លាមៗក្នុងខែដំបូងនៃការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខ។

ការអនុវត្តគោលនយោបាយទូទៅដែលត្រូវបានលើកឡើងដោយថ្នាក់ដឹកនាំបក្ស និងរដ្ឋក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ យើងនឹងប្រឹងប្រែងអនុវត្តតួនាទីដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខឱ្យបានល្អនិងលើកកម្ពស់ការស្វែងរកដំណោះស្រាយចំពោះគ្រប់បញ្ហាក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខគឺសមស្របនឹងផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធនានាដោយបង្កើតជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត។ វៀតណាមនឹងដើរតួនាទីសកម្មដោយមានការទទួលខុសត្រូវខ្ពស់ និងដោះស្រាយការងារប្រកបដោយសត្យានុម័ត តម្លាភាព គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ នីតិវិធីប្រតិបត្តិការរបស់ក្រុមប្រឹក្សាសន្តិសុខ និងប្រើប្រាស់គំនិតផ្តួចផ្តើមពីគណៈលេខាធិការប្រកបដោយប្រសិទ្ធភាព។ ក្នុងនាមជាអ្នកតំណាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងទំនាក់ទំនងជាមួយខាងក្រៅ វៀតណាមក៏នឹងព្យាយាមផ្តល់ព័ត៌មាន និងស្វែងយល់យោបល់ពីសំណាក់បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិនៅខាងក្រៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសបណ្តាប្រទេសអាស៊ី និងអាស៊ាន និងយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយសារព័ត៌មានមានក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យ និងតម្លាភាពក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខស្របតាមការចូលរួមវិភាគទានអន្តរជាតិដែលមានការទទួលស្គាល់របស់យើងក្នុងការធ្វើកំណែទម្រង់របៀបធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងអាណត្តិ ២០០៨-២០០៩ ។

ក្នុងស្មារតីនេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះយើងបានពិនិត្យនិងពិគ្រោះយោបល់ពីគណៈលេខាធិការយ៉ាងសកម្មដើម្បីបង្កើតផែនការសកម្មភាពសមហេតុផលនិងមានតុល្យភាពរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងខែមករា ដោយរួមទាំងគ្រប់បញ្ហាតាម កាលកំណត់ ក៏ដូចជាបញ្ហាអាទិភាពរបស់ វៀតណាមត្រូវបានគាំទ្រ ឯកភាព និងអនុម័តដោយសមាជិកក្រុមប្រឹក្សាសន្តិសុខក្នុងថ្ងៃធ្វើការដំបូងរបស់ប្រទេសវៀតណាម។

ដោយមានគោលនយោបាយការបរទេសឯករាជ្យភាពស្វយ័តតួនាទីថ្មីរបស់ប្រទេស ការគាំទ្រពីសហគមន៍អន្តរជាតិរួមជាមួយបទពិសោធន៍ក្នុងការធ្វើជាប្រធាននិងដំណើរការយន្តការពហុភាគីតំបន់ និងអន្តរជាតិ ដោយមានការខិតខំប្រឹងប្រែងការត្រៀមខ្លួន ការសម្របសម្រួលយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាពរវាងគ្រប់ក្រសួងស្ថាប័ន រវាងប្រទេសនិងបរទេស យើងមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីជឿជាក់ថាប្រទេសវៀតណាមនឹងបំពេញតួនាទីរបស់ខ្លួនជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែមករា ឆ្នាំ ២០២០  ដោយទទួលបានលទ្ធផល ដំបូងសំខាន់ៗដើម្បីបង្កើតសន្ទុះសម្រាប់អាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រកបដោយជោគជ័យ។ ដូចនឹងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម Nguyen Phu Trong បានសង្កត់ធ្ងន់នៅក្នុងសារថា ក្នុងឱកាសដែលវៀតណាមទទួលយកតួនាទីជាប្រធានអាស៊ាន ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ យើងប្តេជ្ញាចិត្តនឹងទទួលជោគជ័យនូវកាតព្វកិច្ចដ៏មានកិត្តិយសនេះ ហើយនេះក៏ជាបញ្ហាប្រឈមដ៏ធំមួយផងដែរដោយ ចូលរួមវិភាគទានជាក់ស្តែងក្នុងការថែរក្សាសន្តិភាព សន្តិសុខអន្តរជាតិ និងក្នុងតំបន់ ការថែរក្សាបរិស្ថានប្រកបដោយសន្តិភាព និងស្ថេរភាពសម្រាប់ការអភិវឌ្ឍជាតិនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីបង្គាប់ពី គណៈលេខាមជ្ឈិមបក្សស្តីពីការជំរុញនិងបង្កើនទំនាក់ទំនងការបរទេសពហុភាគីរហូតដល់ឆ្នាំ ២០៣០ រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ៕

បកប្រែដោយ Minh Trung