នេះមិនត្រឹមតែជាកាតព្វកិច្ច និងទំនួលខុសត្រូវរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់យើងក្នុងការដឹកនាំយ៉ាងសកម្ម លើកកំពស់ជំហរ និងបង្ហាញពីតួនាទីរបស់យើងក្នុងកិច្ចសហប្រតិបត្តិការអាស៊ានលើការគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសក្នុងការកសាងសហគមន៍អាស៊ាននិយាយរួម។
    |
 |
កុមារនៅទីក្រុង Hoi An (Quang Nam) ចូលរួមការប្រឡងរូបភាពគាំទ្រឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានក្នុងកិច្ចសហប្រតិបត្តិការអាស៊ានលើការគ្រប់គ្រងគ្រោះមហន្តរាយ |
ការគ្រប់គ្រងគ្រោះមហន្តរាយ - ជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការសម្រាប់អាស៊ាន
អាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកថា ជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ យោងតាមទិន្នន័យពីគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) គ្រោះមហន្តរាយធម្មជាតិត្រូវបានធ្វើឱ្យគ្រប់ប្រទេសក្នុងតំបន់ទទួលរងការខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមរហូតដល់ ៨៦.៥ ពាន់លានដុល្លារ។ យោងតាមការស្ថិតិពីឆ្នាំ ២០១២ ដល់ ២០២០ យ៉ាងហោចណាស់មានគ្រោះមហន្តរាយ និងគ្រោះធម្មជាតិចំនួន ២,៩១៦ បានកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងព្យុះខ្នាតធំមួយចំនួនដូចជា ព្យុះ បុប្ផា (ឆ្នាំ ២០១២) នៅប្រទេសហ្វីលីពីន, ព្យុះ Haiyan (២០១៣) នៅហ្វីលីពីន, គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ភាគកណ្តាល Sulawesi (២០១៨) នៅប្រទេសឥណ្ឌូនេស៊ី និងព្យុះ Damrey (២០១៧) នៅវៀតណាមជាដើម។
នៅក្នុងបរិបទនោះ កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិកអាស៊ានក្នុងការគ្រប់គ្រងគ្រោះមហន្តរាយបានក្លាយជាចំណុចលេចធ្លោមួយនៅក្នុងកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុផ្នែក និងការប្តេជ្ញាចិត្តនៅក្នុងតំបន់ ដែលបានបង្ហាញតាមរយៈឧបករណ៍ជាច្រើន និងយន្តការសហប្រតិបត្តិការត្រូវបានបង្កើតឡើង។
ចាប់តាំងពីឆ្នាំ ២០០៣ មកម៉្លេះ គណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់លើការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាលើកកំពស់ស្មារតីរួមរបស់អាស៊ាន។ បន្ទាប់មក ជាមួយនឹងការបង្កើតកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ (កិច្ចព្រមព្រៀង AADMER) ដែលចូលជាធរមាននៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០០៩ និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ជាមួយនឹងការបង្រួបបង្រួមនៃប្រទេសសមាជិកអាស៊ានទាំង១០ បានលើកកម្ពស់លក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ ប្រមូលធនធានបន្ថែមទៀត និងគាំទ្រជំនួយក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគីជាមួយដៃគូផ្សេងទៀតនៅទូទាំងពិភពលោកក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។
យោងតាមលំដាប់នៃការប្តូរវេណក្នុងចំណោមប្រទេសអាស៊ានក្នុងឆ្នាំ ២០២៣ វៀតណាមនឹងទទួលតួនាទីជាប្រធាន ACDM ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ១១ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ, សន្និសីទភាគីហត្ថលេខីកិច្ចព្រមព្រៀង AADMER, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយដៃគូអាស៊ាន (ចិន កូរ៉េខាងត្បូង ជប៉ុន) និងកិច្ចប្រជុំពាក់ព័ន្ធនៃ ACDM មជ្ឈមណ្ឌល AHA ... ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមិថុនា នាពេលខាងមុខនេះ វៀតណាមនឹងធ្វើជាប្រធានកិច្ចប្រជុំ ACDM លើកទី ៤២ និងកិច្ចប្រជុំពាក់ព័ន្ធនានា។
ការលើកកម្ពស់ "សកម្មភាពមុន" ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ
“ពីការឆ្លើយតបទៅនឹងសកម្មភាពមុន និងការពង្រឹងភាពធន់៖ អាស៊ានឆ្ពោះទៅរកភាពជាអ្នកដឹកនាំសកលក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ” គឺជាប្រធានបទដែលវៀតណាមស្នើឡើង និងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃបណ្តាប្រទេសអាស៊ានបានយល់ព្រមជ្រើសរើសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់លើការគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆ្នាំ ២០២៣។ តាមនោះ ឆ្នាំនេះ ប្រធានបទសង្កត់ធ្ងន់លើការផ្លាស់ប្តូរវិធីសាស្រ្តក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៃបណ្តាប្រទេសអាស៊ាន ដោយផ្លាស់ប្តូរពីការឆ្លើយតបរាល់ពេលដែលគ្រោះមហន្តរាយមកធ្វើសកម្មភាពមុន។
“សកម្មភាពមុន” ទោះបីជាទស្សនទានថ្មីសម្រាប់វៀតណាមនិយាយដោយឡែក និងតំបន់និយាយជារួម ប៉ុន្តែសារធាតុសំខាន់ៗនៃរាល់សកម្មភាព និងវិធានការអន្តរាគមន៍ដ៏ចាំបាច់ក្នុងដំណាក់កាលបង្ការមុនគ្រោះមហន្តរាយកើតមានឡើង ដែលរាល់ភ្នាក់ងារ និងស្ថាប័នមានសមត្ថភាពនានាបាន និងកំពុងត្រូវបានអនុវត្តយ៉ាងសកម្មដោយផ្អែកលើ ការព្យាករណ៍ ការព្រមានជាមុន ឬការវិភាគហានិភ័យមុនពេលគ្រោះមហន្តរាយធម្មជាតិ។ ការដែលរាល់ប្រទេសអាស៊ានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើសកម្មភាពមុនបង្ហាញពីការ ប្តេជ្ញាចិត្តក្នុងការបង្កើតវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតចំពោះការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ក្របខ័ណ្ឌអាស៊ានសម្រាប់សកម្មភាពមុនក្នុងការគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានជំរុញដោយ ACDM ចន្លោះពីខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ ២០២២ ដោយមានគោលដៅធានាថា ការព្រមានជាមុនត្រូវបានប្តូរទៅជាសកម្មភាពមុនប្រកបដោយប្រសិទ្ធភាព ដោយហេតុនេះកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិនៅទូទាំងតំបន់។
ការផ្លាស់ថ្មីដោយឥតឈប់ឈរ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិកក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ានក៏ប្តេជ្ញាអនុវត្តចក្ខុវិស័យអាស៊ាន ដើម្បីក្លាយជាតំបន់ដឹកនាំពិភពលោកក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការផ្លាស់ប្តូរ ការចែករំលែកចំណេះដឹង និងការអនុវត្តល្អបំផុត និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបហានិភ័យគ្រោះមហន្តរាយសកល។ នោះក៏ជាសារដែលឆ្នាំ នៃកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៣ ចង់បង្ហាញ។
ស្មារតី “ម្ចាស់ការ សកម្ម និងទំនួលខុសត្រូវ” របស់វៀតណាម ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន និយាយរួមនឹងបន្តត្រូវបានលើកកំពស់ក្នុងកិច្ចសហប្រតិបត្តិការទាំងពីរលើការគ្រប់គ្រងគ្រោះមហន្តរាយ។ វៀតណាមខិតខំបង្ហាញពីតួនាទីឈានមុខគេក្នុងអាស៊ាន មិនត្រឹមតែក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច ថែមទាំងក្នុងទិដ្ឋភាពសង្គម-វប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែនៅទីនេះគឺធានាសុវត្ថិភាពសម្រាប់សហគមន៍ប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ៕
បកប្រែដោយ Minh Trung