ក្នុងនោះ បណ្ដាអត្តពលិកដណ្ដើមបានជើងឯកនៅថ្ងៃនេះ រួមមាន៖ Trinh Thi Bich Nhu (វិញ្ញាសាហែលទឹកសេរី ចម្ងាយ ១០០ ម៉ែត្រ សម្រាប់នារី S៦ បំបែកឯតទគ្គកម្ម ក្នុងថិរវេលា ១ នាទី ២៣ វិនាទី ៧៧); Danh Hoa (វិញ្ញាសាហែលទឹកសេរីចម្ងាយ ១០០ ម៉ែត្រ សម្រាប់បុរស S៤ ក្នុងថិរវេលា ១ នាទី ៣៦ វិនាទី២៣); Tien Dat, Thanh Trung, Thanh Hai និង Danh Hoa (វិញ្ញាសាហែលទឹកសេរី 4x50m សម្រាប់បុរស)...
នារសៀលថ្ងៃដដែល លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំកម្ពុជា បានជូនថវិកាចំនួន ៦,០០០ ដុល្លារអាមេរិក ដែលប្រមូលដោយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងសហគមន៍ធុរកិច្ចវៀតណាមប្រចាំកម្ពុជា ក្នុងបំណងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយរបស់គណៈប្រតិភូកីឡាជនពិការវៀតណាម៕
បកប្រែដោយ Thuy Anh
Type the code from the image