ចំណុចពិសេសនៃពិធីបើកគឺកម្មវិធីសិល្បៈរយៈពេល ៣៥ នាទី ក្រោមប្រធានបទ "បេះដូងកម្ពុជា" ដែលមានបទចម្រៀង របាំ និងការសម្តែងតន្ត្រីជាច្រើន ដោយប្រមូលផ្តុំសិល្បករ សិល្បការិនី និងជនពិការយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ ASEAN Para Games  លើកទី១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ដោយប្រមូលផ្តុំអត្តពលិកជិត ១៥០០ នាក់មកពី ១១ ប្រទេស ចូលរួមប្រកួតក្នុង​វិញ្ញាសាជាង ៤០០។ គណៈប្រតិភូកីឡាជនពិការវៀតណាមមានអត្តពលិកចំនួន ១២៧ នាក់ ចូលរួមប្រកួតក្នុងវិញ្ញាសា ៨/១៤ ដែលក្នុងនោះមាន៖ អត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី វាយកូនឃ្លីលើតុ អុក យូដូ និង boccia។ គោលដៅរបស់គណៈប្រតិភូកីឡាជនពិការវៀតណាម​គឺឈ្នះមេដាយមាសពី ៥០ ទៅ ៥៥ គ្រឿង ដើម្បីស្ថិតនៅក្នុងចំណោយក្រុមប្រទេសកំពូលទាំង៤។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ១២ (រូប​ថត៖ vov.vn)

បកប្រែដោយ Duy Hoan