ជាប្រទេសជិតខាងទាំងពីរ វៀតណាម និងឡាវ តែងតែប្រកៀកស្មាជាមួយគ្នាក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។ អាស្រ័យដោយមានការពូនជ្រំពីថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងជិតស្និទ្ធ ស្មោះត្រង់ និងបរិសុទ្ធរវាងវៀតណាម និងឡាវបានក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។

ព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងវៀតណាម-ឡាវក្នុងប្រវត្តិសាស្ត្រត្រូវបានចងចាំ និងរក្សាទុកដើម្បីបន្សល់ទុកដល់ជំនាន់ក្រោយ។ ប្រព្រឹត្តទៅនៅទីក្រុង Da Nang ការតាំងពិព័រណ៍សៀវភៅ “ទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ និងសាមគ្គីភាពពិសេស វៀតណាម-ឡាវ ឡាវ-វៀតណាម” បានតាំងបង្ហាញសៀវភៅរាប់រយក្បាលស្តីពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម-ឡាវ ជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong។ល។ នៅរដ្ឋធានីវៀងច័ន្ទ វិទ្យាស្ថានការបរទេស ក្រសួងការបរទេសឡាវ បានចេញផ្សាយសៀវភៅ “៦០ឆ្នាំនៃទំនាក់ទំនងការទូត ឡាវ-វៀតណាម” ដោយមានខ្លឹមសារអំពីប្រវត្តិនៃទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ យោងតាមលោក Nguyen Ba Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវបានឲ្យដឹងថា សៀវភៅនេះគឺជាឯកសារដ៏មានតម្លៃសម្រាប់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នការទូតទាំងពីរនិយាយដោយឡែក និងរវាងប្រទេសទាំងពីរនិយាយរួម។

leftcenterrightdel
កម្មវិធីជាច្រើនរំលឹកខួបអនុស្សាវរីយ៍ ប្រព្រឹត្តទៅក្នុងអំឡុងឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ (រូបថត៖ nhadan.vn)

ទំនាក់ទំនងដ៏ពិសេសរវាងប្រទេសទាំងពីរក៏ត្រូវបានបង្ហាញតាមរយៈពិព័រណ៍រូបថត “ទំនាក់ទំនងវៀតណាម-ឡាវ៖ និរន្តរភាព និងការអភិវឌ្ឍ” ដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម និងទីភ្នាក់ងារសារព័ត៌មាន Pathet ឡាវ នៅទីក្រុងហាណូយ។ ជាមួយនឹងរូបថតជាង ១០០ ត្រូវបានដាក់តាំងបង្ហាញនោះ ការតាំងពិព័រណ៍បានបង្ហាញប្រកបដោយជាក់ស្តែង និងរស់រវើកអំពីទំនាក់ទំនងជិតស្និទ្ធរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ នៅឆ្នាំ២០២២ កម្មវិធីវប្បធម៌ និងសិល្បៈជាច្រើនដើម្បីអបអរសាទរទំនាក់ទំនងវៀតណាម-ឡាវ ក៏បានប្រព្រឹត្តទៅនៅខេត្ត និងក្រុងជាច្រើននៃប្រទេសទាំងពីរ។

ក្នុងឆ្នាំ ២០២២ ការប្រលងជាច្រើនដើម្បីស្វែងយល់អំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងវៀតណាម-ឡាវត្រូវបានរៀបចំឡើង ដែលទាក់ទាញការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករ រួមចំណែកលើកកម្ពស់ការឃោសនាអប់រំ និងជួយប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺយុវជនជំនាន់ក្រោយ មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងដ៏ពិសេសនេះ។

ជំនាន់វ័យក្មេងរបស់វៀតណាម និងឡាវ តែងតែមានការយល់ដឹងអំពីសារៈសំខាន់នៃចំណងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ។ ចូលរួមកម្មវិធី “ជួបសំណេះសំណាលមិត្តភាពយុវជនវៀតណាម-ឡាវ” និង “ដើរតាមគន្លងមគ្គុទេសក៏” ឆ្នាំ២០២២ យុវជននៃប្រទេសទាំងពីរមានឱកាសផ្លាស់ប្តូរ ជួបជុំ និងរំលឹកឡើងវិញនូវប្រពៃណីមិត្តភាពរវាងប្រជាជាតិទាំងពីរ។ តាមរយៈកម្មវិធីនេះ ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់តួនាទីយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ឆ្នាំសាមគ្គីភាព មិត្តភាពបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ ផ្សព្វផ្សាយទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងវៀតណាម និងឡាវទៅកាន់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។ ប្រការនេះរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ ឲ្យកាន់តែស៊ីជម្រៅថែមទៀត រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសនីមួយៗ៕

បកប្រែដោយ Huyen Trang