អ្នកជំនាញរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើត
ក្នុងកម្មវិធីអត្ថាធិប្បាយអំពីសមុទ្រខាងកើតដែលទើបនឹងរៀបចំឡើងដោយវិទ្យុសំលេង Arova របស់រុស្ស៊ីនៅទីក្រុងម៉ូស្គូ អ្នកជំនាញនយោបាយ ព្រឹត្តិការណ៍អន្តរជាតិជនជាតិរុស្ស៊ី និងជាប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិសិក្សាស្រាវជ្រាវអាស៊ី អឺរ៉ុប លោក Grygory Trofimchuk បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់វៀតណាមអំពីបញ្ហាសមុទ្រខាងកើត។
អ្នកជំនាញ Trofimchuk បានសង្កត់ធ្ងន់លើគោលជំហរដ៏ខ្ជាប់ខ្ជួន និងទស្សនៈដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការចរចានៅសមុទ្រខាងកើតរបស់វៀតណាម ឆ្លើយតបនឹងគោលដៅស្ថិរភាព និងសន្តិសុខនៅអាស៊ីអាគ្នេយ៍។ លោកបានចាត់ទុកថា ប្រទេសនានាចាំបាច់ត្រូវដោះស្រាយជម្លោះនៅលើសមុទ្រខាងកើតតាមរយៈការសន្ទនា ជៀសវាងភាពតានតឹងឡើងជណ្ដើរ។
    |
 |
កម្មវិធីអត្ថាធិប្បាយអំពីសមុទ្រខាងកើត (រូបថត៖ vnanet.vn) |
លោក Grygory Trofimchuk បានអះអាងថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) បានចែងយន្តការគតិយុត្តិនៃសមុទ្រនៅទូទាំងពិភពលោក រួមជាមួយនឹងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅការចុះហត្ថលេខាលើក្រមប្រព្រឹត្តិនៅសមុទ្រខាងកើត (COC) ដែលជាឯកសារគតិយុត្តិដ៏សំខាន់ក្នុងដំណើរការចរចាសន្តិភាព ដោះស្រាយជម្លោះនាបច្ចុប្បន្ន។
កម្មវិធីនេះត្រូវបានផ្សាយបន្តផ្ទាល់តាមវិទ្យុ FM និង Youtube របស់ Avrora ដោយទាក់ទាញការចូលរួមពីទស្សនិកជន និងមិត្តអ្នកស្ដាប់យ៉ាងច្រើនកុះករក្នុងតំបន់ផងដែរ៕
តាម vovworld.vn