ក្នុងឆ្នាំ ២០២២ ក្រសួងអប់រំ និងបណ្តុះបណ្តាល បានបញ្ជូនគណៈប្រតិភូសិស្សឆ្នើមវៀតណាមចំនួន ៧ នាក់ ដោយមាននិស្សិតចំនួន ៣៨ នាក់ ទៅចូលរួមការប្រកួតប្រជែងអូឡាំពិកអន្តរជាតិ។ ជាលទ្ធផលទទួលបានគឺសិស្សានុសិស្សវៀតណាម ដែលចូលរួមប្រកួតប្រជែង ១០០% បានឈ្នះពានរង្វាន់ក្នុងនោះមានមេដាយមាស ១៣ គ្រឿង មេដាយប្រាក់ ១២ គ្រឿង មេដាយសំរឹទ្ធ ៨ គ្រឿង និងប័ណ្ណសរសើរចំនួន ៥ (រង្វាន់លើកទឹកចិត្ត)។ គណៈប្រតិភូវៀតណាមបន្តស្ថិតក្នុងក្រុមប្រទេសជួរមុខទាំង ១០ ដែលមានលទ្ធផលខ្ពស់ជាងគេ ដោយមានសិស្សជាច្រើនទទួលបានពិន្ទុខ្ពស់។

លោក Nguyen Xuan Phuc ប្រធានរដ្ឋ បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសំណេះសំណាល និងប្រគល់មេដាយការងារថ្នាក់ទីពីរចំនួន ១០ គ្រឿង និងមេដាយការងារថ្នាក់ទីបីចំនួន ៧ គ្រឿង ដល់សិស្សានុសិស្សដែលមានស្នាដៃឆ្នើមក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងអូឡាំពិក និងពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិឆ្នាំ២០២២។ 

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋ ប្រគល់មេដាយការងារថ្នាក់ទី២ និងទី៣ ដល់សិស្សានុសិស្សដែលឈ្នះរង្វាន់អូឡាំពិក និងរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិឆ្នាំ ២០២២

លោកប្រធានរដ្ឋសង្កត់ធ្ងន់ថា ប្រពៃណីជាតិយើងតែងតែយកចិត្តទុកដាក់ ចិញ្ចឹមបីបាច់អ្នកមានទេពកោសល្យ និងជួយផ្តល់កម្លាំងចិត្តបន្ថែមទៀតដល់ពួកគេជានិច្ច។ ការលើកតម្កើងឥស្សរជន អ្នកមានទេពកោសល្យក៏ជាគោលគំនិតមួយរហូតតាំងពីសម័យសក្តិភូមិរហូតដល់សម័យហូជីមិញ។ បក្សនិងរដ្ឋរបស់យើងតែងតែអះអាងថា ការអប់រំគឺជាគោលនយោបាយជាតិសំខាន់បំផុត  និងផ្តល់អាទិភាពលើការវិនិយោគក្នុងការអភិវឌ្ឍវិស័យអប់រំ។

លោកប្រធានរដ្ឋមានប្រសាសន៍ថា ជំនួបសំណេះសំណាលនាថ្ងៃនេះផ្តល់កិត្តិយសដល់សិស្សចំនួន ៣៣ នាក់ដែលបានឈ្នះរង្វាន់អូឡាំពិក និងពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិឆ្នាំ ២០២២ ជាមួយលោកគ្រូ អ្នកគ្រូនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ដំណើរការវិនិយោគ ជំរុញនិងលើកកម្ពស់អ្នកមានទេពកោសល្យវ័យក្មេងនៅប្រទេសវៀត​ណាម។ លោក Nguyen Xuan Phuc បានវាយតម្លៃថា គុណភាពនៃការអប់រំនៅក្នុងប្រទេសរបស់យើងត្រូវបានកែលម្អកាន់តែខ្លាំងឡើងនៅគ្រប់កម្រិតអប់រំ។ មហាវិទ្យាល័យជាច្រើនបានធ្វើឱ្យប្រសើរឡើងនូវមុខចំណាត់ថ្នាក់របស់ខ្លួននៅក្នុងតំបន់ និងអន្តរជាតិ។ និស្សិតវៀតណាមបានឈ្នះរង្វាន់ខ្ពស់ជាច្រើនក្នុងការប្រកួតកីឡាអូឡាំពិកអន្តរជាតិ និងថ្នាក់តំបន់ ដែលបង្ហាញពីភាពវៃឆ្លាត និងគំនិតច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។ លោកប្រធានរដ្ឋបានស្នើឱ្យរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងអស់បន្តអនុវត្តយន្តការ គោលនយោបាយនិងសកម្មភាពជាក់លាក់ដ៏ល្អឥតខ្ចោះដើម្បីស្វែងរក ជំរុញ និងលើកកម្ពស់ទេពកោសល្យ ព្រមទាំងបង្កើតការលើកទឹកចិត្តដល់ប្រជាពលរដ្ឋវ័យក្មេងដែលនឹងជាម្ចាស់ប្រទេសដ៏ឆ្នើម។ លោកប្រធានរដ្ឋមានបំណងថា "គ្រូបង្រៀនគួរតែនាំមុខ ធ្វើជាតួសំខាន់ក្នុងការលើកកម្ពស់ការច្នៃប្រឌិតក្នុងការអប់រំ ការបង្រៀន ការរៀន និងការស្រាវជ្រាវ វិទ្យាសាស្ត្រ ហើយធ្វើជាគំរូដ៏ត្រចះត្រចង់សម្រាប់សិស្សានុសិស្សធ្វើតាម"។

លោកប្រធានរដ្ឋបានជូនពរដល់សិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សដែលមានស្នាដៃខ្ពស់បន្តការសិក្សាដោយស្មារតី “ឈ្នះមិនក្រអឺតក្រទម ចាញ់មិនបាក់ទឹកចិត្ត”; បន្តអនុវត្តនូវគុណភាព ក្រមសីលធម៌ និងបំណិនចាំបាច់ ដើម្បីក្លាយជាពលរដ្ឋឥស្សរជន ពលរដ្ឋដែលមានទំនួលខុសត្រូវ ពលរដ្ឋពិភពលោក រួមចំណែកកសាងប្រទេស។ ការរៀនសូត្រដើរទន្ទឹមជាមួយការអនុវត្តជាក់ស្តែង,  ទេពកោសល្យត្រូវដើរទន្ទឹមគ្នាជាមួយគុណធម៌។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា អ្នកមានទេពកោសល្យវ័យក្មេងរបស់វៀតណាមត្រូវតែមានបំណងប្រាថ្នាដើម្បីដណ្តើមបានកំពូលនៃបញ្ញា ដើម្បីបម្រើការអភិវឌ្ឍប្រទេស។ លោក  Nguyen Xuan Phuc បានស្នើសុំឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងដំណើរការអប់រំពីការផ្តល់ចំណេះដឹងជាចម្បង ទៅជាការអភិវឌ្ឍពេញលេញនូវសមត្ថភាព និងគុណធ៌មរបស់អ្នកសិក្សា គួបផ្សំការរៀន និងការអនុវត្ត និងរវាងទ្រឹស្ដីជាមួយការអនុវត្ត ការអប់រំនៅសាលារួមជាមួយនឹងការអប់រំនៅគ្រួសារ,  ផ្តោតលើការទទួលបានធនធានមនុស្សដែលមានគុណភាពខ្ពស់ ភ្ជាប់ការបណ្តុះបណ្តាលជាមួយការស្រាវជ្រាវ,  ភ្ជាប់ការបណ្តុះបណ្តាលជាមួយទីផ្សារ,  ភ្ជាប់ការបណ្តុះបណ្តាលក្នុងស្រុកជា​មួយ​អន្តរជាតិ...

បកប្រែដោយ Minh Trung