បន្តលើកកម្ពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ និងសភានៃប្រទេសទាំងពីរ

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅជាមួយនឹងតួលេខកំណើនគួរឲ្យចាប់អារម្មណ៍ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការជួបជុំប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសការគាំទ្ររបស់កូរ៉េខាងត្បូងក្នុងការលើកកម្ពស់សមត្ថភាពកម្លាំងអនុវត្តច្បាប់លើដែនសមុទ្ររបស់​វៀត​ណាម និងភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស។

leftcenterrightdel
 លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ជួបពិភាក្សាជាមួយលោក Kim Jin Pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពសហការរក្សាការផ្គត់ផ្គង់ និងគាំទ្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញសហគ្រាសកូរ៉េខាងត្បូងពង្រីកការវិនិយោគទាំងអំពីទំហំ និងគុណភាពចូលមកវៀតណាម ស្របនឹងការផ្ទេរបច្ចេកវិទ្យា ជាពិសេសកិច្ចសហប្រតិបត្តិការលើការផលិតវត្ថុធាតុដើម និងការជួយសហគ្រាសវៀតណាមឱ្យលើកកម្ពស់សមត្ថភាពក្នុងវិស័យឧស្សាហកម្មគាំទ្រ។ ភាគីទាំងពីរឯកភាពគាំទ្ររដ្ឋាភិបាល និងធុរកិច្ចនៃប្រទេសទាំងពីរឱ្យអនុវត្តនូវរាល់វិធានការស៊ីសង្វាក់គ្នា ដើម្បីសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ និងឆ្ពោះទៅគោលដៅ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ លោក Kim Jin Pyo ប្រធានរដ្ឋសភា បានឯកភាពធ្វើការជាមួយរដ្ឋសភាវៀតណាម ជួយគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការងារការពារ និងគាំទ្រសហគមន៍អាណិកជននៃប្រទេសទាំងពីរត្រូវបានរស់នៅដោយស្ថិរភាពក្នុងប្រទេសសាមី រួមចំណែកជំរុញការប្រាស្រ័យវប្បធម៌រវាងប្រជាជនទាំងពីរ។ល។

ថ្នាក់ដឹកនាំទាំងពីរក៏បានចែករំលែកគ្នានូវទស្សនៈរួមមួយស្តីពីការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត រក្សាបរិយាកាសសន្តិភាព ស្ថិរភាព ផ្លូវច្បាប់ និងការដោះស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានាស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ក៏ដូចជាការអនុវត្តការរំសាយអាវុធនុយក្លេអ៊ែរ និងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើឧបទ្វីបកូរ៉េ។

បើកទំព័រថ្មីសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគវៀតណាម-កូរ៉េខាងត្បូង

នាថ្ងៃដដែល លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងលោក Choo Kyung-ho ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានអញ្ជើញចូលរួម និងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋទទួលជួបជាមួយសហគ្រាសកូរ៉េខាងត្បូងឈានមុខគេមួយចំនួនដូចជា Hyosung, Samsung Electronics និង KDB Bank ...

មានប្រសាសន៍នៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជោគជ័យ និងជោគជ័យបន្ថែមទៀតនៃធុរកិច្ចនៃប្រទេសទាំងពីរក៏ជាជោគជ័យនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរផងដែរ។ លោកប្រធានរដ្ឋមានប្រសាសន៍ទៀតថា ការសង្កត់ធ្ងន់របស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងលើការអនុវត្តយុទ្ធសាស្ត្រនាំឱ្យប្រទេសទាំងពីរក្លាយទៅជាប្រទេសដើរតួនាទីសំខាន់លើពិភពលោកបង្ហាញពីភាពស្រដៀងគ្នាក្នុងគោលដៅ និងផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការរវាង​វៀតណាម និងកូរ៉េខាងត្បូង។

លោក Nguyen Xuan Phuc ក៏បានចែករំលែកជាមួយអង្គភាពអាជីវកម្មអំពីក្តីប្រាថ្នារបស់វៀតណាមគឺចង់អភិវឌ្ឍខ្លាំងក្លារហូតដល់ឆ្នាំ ២០៤៥។ តាមនោះ វៀតណាមផ្តោតសំខាន់លើការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថល កំណើនបៃតង ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការច្នៃប្រឌិតសម្រាប់ការធ្វើសមាហរណកម្មស៊ីជម្រៅ ការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ វៀតណាមនឹងវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហើយចង់ឱ្យកូរ៉េខាងត្បូងជំរុញការវិនិយោគដើម្បីរីករាលដាលយ៉ាងឆាប់រហ័សទៅក្នុងវិស័យសេដ្ឋកិច្ច ដោយហេតុនេះរួមចំណែកដល់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

ថ្លែងក្នុងវេទិកានោះ លោក Choo Kyung-ho ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងហិរញ្ញវត្ថុ ក៏បានលើកឡើងនូវសំណូមពរមួយចំនួនអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងធុរកិច្ចនៃប្រទេសទាំងពីរក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។ តាមនោះ ប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីធានាសន្តិសុខសេដ្ឋកិច្ចក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 និងការបែងចែកផ្នែកសេដ្ឋកិច្ចសកល។

* បន្ទាប់ពីចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង លោក Nguyen Xuan Phuc បានដឹកនាំសិក្ខាសាលាជាមួយសាជីវកម្ម និងសហគ្រាសធំៗរបស់កូរ៉េខាងត្បូងក្នុងវិស័យហិរញ្ញវត្ថុ-ធនាគារ។

លោក Nguyen Xuan Phuc ប្រធានរដ្ឋក៏បានទទួលជួបជាមួយសហគ្រាសកូរ៉េខាងត្បូងឈានមុខគេមួយចំនួនដូចជា Hyosung, Samsung Electronics និង KDB Bank ផងដែរ។ ដោយមានទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ លោកប្រធានរដ្ឋបានសម្តែងនូវបំណងចង់ឱ្យសាជីវកម្មកូរ៉េខាងត្បូងជំរុញយ៉ាងខ្លាំងការវិនិយោគនៅវៀតណាម សហការយ៉ាងជិតស្និទ្ធជាមួយសហគ្រាសវៀតណាមឱ្យសមស្របនឹងទំនាក់ទំនងសំខាន់ៗ​រវាងប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung