លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ និងភរិយាបានទៅកាន់អាកាសយានដ្ឋានផ្ទាល់ដើម្បីស្វាគមន៍លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងភរិយា។ ពិធីស្វាគមន៍នៅព្រលានយន្តហោះមានកងកិត្តិយសកងទ័ពភូមិន្ទថៃឈរនៅសងខាងនៃកម្រាលព្រំក្រហម។ ក្នុងពេលជាមួយគ្នានោះ កាំភ្លើងធំបានបាញ់ចំនួន ២១ គ្រាប់ដើម្បីស្វាគមន៍។ នេះគឺជាពិធីពិសេសមួយ បង្ហាញពីការគោរពរបស់ប្រទេសថៃចំពោះដំណើរទស្សនកិច្ចរបស់លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម - ដៃគូសំខាន់នាំមុខគេរបស់ថៃនៅក្នុងតំបន់អាស៊ាន និងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ...។   ទន្ទឹមនឹងនោះ វាក៏បង្ហាញពីតួនាទីរបស់ម្ចាស់ផ្ទះថៃ ដែលជាដៃគូប្រកបដោយការទទួលខុសត្រូវ គួរឱ្យទុកចិត្ត និងមានកិត្យានុភាពរបស់វៀតណាមក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ផងដែរ។

leftcenterrightdel
ពិធីស្វាគមន៍នៅព្រលានយន្តហោះមានកងកិត្តិយសកងទ័ពភូមិន្ទថៃឈរនៅសងខាងនៃកម្រាលព្រំក្រហម

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការរបស់លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅអគាររដ្ឋាភិបាលថៃក្នុងទីក្រុងបាងកក។ លោក Prayut Chan-o-cha  នាយករដ្ឋមន្ត្រីថៃ និងភរិយា បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍។ លោក Nguyen Xuan Phuc គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់បរទេសដំបូងគេដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃមុនកិច្ចប្រជុំ APEC 29។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Nguyen Xuan Phuc មកកាន់ប្រទេសថៃក្នុងឋានៈជា ប្រធានរដ្ឋវៀតណាម  ហើយនេះក៏ជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃជាលើកដំបូងរបស់ថ្នាក់ដឹកនាំវៀតណាមទៅកាន់ប្រទេសថៃបន្ទាប់ពីមហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនិស្តវៀតណាម  និងក្រោយការរាតត្បាត Covid-19។

ភ្លាមៗបន្ទាប់ពីពិធីស្វាគមន៍ លោក Nguyen Xuan Phuc និងលោក Prayut Chan-o-cha បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាជាមួយគ្នា។ នៅក្នុងជំនួបនេះ លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ បានសម្តែងនូវសេចក្តីរីករាយដែលបានស្វាគមន៍លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសថៃ ចាប់តាំងពីជំងឺរាតត្បាត Covid-19 និងនៅមុនថ្ងៃរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ (២០១៣-២០២៣) បង្កើតកម្លាំងចលករថ្មីសម្រាប់ប្រទេសទាំងពីរសហការក្នុងការស្តារឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកនាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់ថា វៀតណាមតែងតែជាដៃគូសំខាន់របស់ថៃក្នុងតំបន់។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការជំរុញការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយថៃ។  លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសថៃក្នុងនាមជាប្រធាននៃឆ្នាំ APEC ឆ្នាំ ២០២២ ហើយបានអះអាងថា វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំកំពូល APEC នាពេលខាងមុខ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលកន្លងមកលើគ្រប់វិស័យ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅ តែបន្តជាចំណុចភ្លឺ។ ក្នុងឆ្នាំ ២០២១ ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមក្នុងអាស៊ានជាមួយនឹងទំហំពានិជ្ជកម្មខ្ពស់ ១៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨% បើធៀបនឹងឆ្នាំ ២០២០។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ វប្បធម៌ អប់រំ និងកិច្ចសហប្រតិបត្តិការរវាងរាល់តំបន់ និងពង្រីកអភិវឌ្ឍឥតឈប់ឈរ។

leftcenterrightdel
លោក Nguyen Xuan Phuc និងលោក Prayut Chan-o-cha ជួបពិភាក្សាជាមួយគ្នា

ពិភាក្សាអំពីទិសដៅពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់, រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសយន្តការកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួម ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានសន្យាថានឹងខិតខំធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានគោលដៅ ២៥ ពាន់លាន USD ក្នុងពេលឆាប់ៗនេះក្នុងទិសដៅមានតុល្យភាពជាងមុន។ ភាគីទាំងពីរក៏បានឯកភាពជំរុញធុរកិច្ចនៃប្រទេសទាំងពីរវិនិយោគទៅវិញទៅមក។ អាស្រ័យនោះ វៀតណាមលើកទឹកចិត្តឱ្យធុរកិច្ចថៃវិនិយោគលើវិស័យថាមពលបៃតង យានយន្ត អាហារកែច្នៃ វាយនភ័ណ្ឌ សម្ភារៈអេឡិចត្រូនិក សារធាតុគីមី និងហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្ម។

លោកប្រធានរដ្ឋបានស្នើថា ប្រទេសថៃបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្មរបស់វៀតណាមក្នុងការចូលទៅកាន់ទីផ្សារថៃ, លើកទឹកចិត្តសហគ្រាសថៃ ពង្រីកការវិនិយោគអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យថ្មីៗដូចជា បច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក ថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធ...

ភាគីទាំងពីរបានឯកភាពបន្តជំរុញការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសថៃ និងវៀតណាម ដើម្បីរួមចំណែកដល់កម្លាំងសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរតាមរយៈយុទ្ធសាស្ត្រ “ការតភ្ជាប់បី” រួមមាន (i.) ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ (ii) ការតភ្ជាប់វិស័យសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសការតភ្ជាប់មីក្រូសហគ្រាស ធុនតូច និងមធ្យម អាជីវកម្មក្នុងស្រុក និង (iii) ការតភ្ជាប់យុទ្ធសាស្ត្រកំណើនប្រកបដោយចីរភាពនៃប្រទេសទាំងពីរ គឺយុទ្ធសាស្ត្រកំណើនបៃតងជាតិរបស់ប្រទេសវៀតណាម និងគំរូសេដ្ឋកិច្ចជីវ-រង្វង់-បៃតង (BCG) នៃ ប្រទេសថៃ។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ជួបប្រាស្រ័យប្រជាជន និងផ្លាស់ប្តូរទំនាក់ទំនងរវាងសមាគមមិត្តភាពវៀតណាម-ថៃ និងសមាគមមិត្តភាព ថៃ-វៀតណាម។  ប្រធានរដ្ឋបានស្នើថា រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានរបស់ប្រទេសថៃ បន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅប្រទេសថៃ ក៏ដូចជាការអភិរក្ស និងលើកតម្កើងតម្លៃនៃរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្ររបស់វៀតណាមក្នុងប្រទេសថៃ ជាពិសេសគឺវិមានអនុស្សាវរីយ៍ចំនួន ៣ រំលឹកលោកប្រធានហូជីមិញ។

ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា នឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់អាស៊ានដែលមានការរួបរួម ភាពធន់ និងលើកកម្ពស់តួនាទីកណ្តាលរបស់ខ្លួន,  កសាងអនុតំបន់មេគង្គដែលតភ្ជាប់ សន្តិភាព និងវិបុលភាព,  រក្សាគោលជំហររួមរបស់អាស៊ានលើសមុទ្រខាងកើត ដោយហេតុនោះសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោក Nguyen Xuan Phuc និងលោក Prayut Chan-o-cha បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួនប្រាំ៕

បកប្រែដោយ Minh Trung