ជួបជាមួយឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម Iain Frew លោក Nguyen Xuan Phuc បានឲ្យដឹងថា ឆ្នាំ២០២៣ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។ ប្រធានរដ្ឋបានស្នើឱ្យស្ថាប័នមុខងារនៃប្រទេសទាំងពីររៀបចំសកម្មភាពប្រកបដោយអត្ថន័យជាច្រើនដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។ ដោយលើកឡើងថា ទំនាក់ទំនងទ្វេភាគីស្ថិតក្នុងដំណាក់កាលល្អបំផុតនោះ លោកប្រធានរដ្ឋបានជូនពរឱ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ជំរុញសក្តានុពល និងភាពខ្លាំងរបស់គ្នាទៅវិញទៅមក ព្រមទាំងទាញយកផលប្រយោជន៍ពីការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម (UKVFTA)។

លោកឯកអគ្គរដ្ឋទូត Iain Frew បានសម្តែងនូវគោលបំណងថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍបន្ថែមទៀត ហើយទន្ទឹមនឹងនោះបានលើកឡើងនូវគំនិតមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការ ជាដំបូងគឺកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រោះវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ។

leftcenterrightdel
លោក Nguyen Xuan Phuc ជួបជាមួយឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

* ទទួលជួបឯកអគ្គរដ្ឋទូតន័រវេស Hilde Solbakken ចូលមកជូនសារតាំង លោក Nguyen Xuan Phuc ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ត្រូវបានពង្រឹង ប៉ុន្តែសក្ដានុពលនៅតែធំធេង។ លោកប្រធានរដ្ឋបានស្នើឱ្យឯកអគ្គរដ្ឋទូតសម្របសម្រួលយ៉ាងសកម្មជាមួយវៀតណាមរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគដើម្បីលើកទឹកចិត្តសហគ្រាសន័រវេសមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យដូចជា កំណើនបៃតង ថាមពលស្អាត ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចសមុទ្រ... លោកប្រធានរដ្ឋបានមានប្រសាសន៍ថា វៀតណាមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ន័រវេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយន័រវែសក្នុងវិស័យនេះ។

វាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP26 នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូត Hilde Solbakken បានមានប្រសាសន៍ថា លោកនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការន័រវែស-វៀតណាម លើវិស័យដែលន័រវែសមានឧត្តមភាពខ្លាំងដូចជាកំណើនសេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ ការអភិវឌ្ឍប្រកបដោយចីរភាព...

* ទទួលជួបឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម Nicolai Prytz មកជូនសារតាំង លោក Nguyen Xuan Phuc បានស្វាគមន៍ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការសកម្មនៅវេទិកាតំបន់ និងអន្តរជាតិ។ រីករាយដែលបានឃើញទំហំពាណិជ្ជកម្មទ្វេភាគីទោះបីជាមានការលំបាកដោយសារ Covid-19 ក៏ដោយ។ លោកប្រធានរដ្ឋបានជូនពរឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍកាន់តែខ្លាំងនៅចុងបញ្ចប់នៃអាណត្តិរបស់ឯកអគ្គរដ្ឋទូត។ ឯកអគ្គរដ្ឋទូត Nicolai Prytz បានឲ្យដឹងថា ប្រទេសទាំងពីរមានទំនាក់ទំនងល្អក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមក ហើយបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា កសិកម្ម ថាមពល ហើយថ្មីៗនេះ ការវិនិយោគរបស់ដាណឺម៉ាកនៅវៀតណាមត្រូវបានជំរុញ។ ដាណឺម៉ាកមានបំណងជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ក្លាយជាដៃគូបៃតងរបស់វៀតណាម។

*អបអរសាទរចំពោះលោក Hynek Kmonicek ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកក្នុងការបំពេញភារកិច្ចនៅវៀតណាម លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីល្អជាមួយមិត្តប្រពៃណី។ ក្នុងនោះសាធារណរដ្ឋឆែកជាដៃគូអាទិភាពមួយ នៃប្រទេសវៀតណាម។ ប្រធានរដ្ឋបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងវៀតណាម និងសាធារណៈរដ្ឋឆែកមានការរីកចម្រើនល្អ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២១ នឹងឈានដល់ ៧៣៤ លានដុល្លារអាមេរិក (កើនឡើង ៣២% បើធៀបនឹងឆ្នាំ ២០២០)។ កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនដូចជា វិស័យការពារជាតិ វប្បធម៌ ទេសចរណ៍ ការដឹកជញ្ជូន ... ក៏ត្រូវបានពង្រឹងផងដែរ។ ទោះជាយ៉ាងណាក៏ដោយសក្ដានុពលនៃកិច្ចសហប្រតិបត្តិការនៅតែមានភាពធំធេង ដូច្នេះប្រទេសទាំងពីរត្រូវសម្របសម្រួលដើម្បីអនុវត្តឱ្យបានល្អនូវលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឆែក ដែលបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុង Prague ក្នុងខែមិថុនា ឆ្នាំ២០២២។ លោក Nguyen Xuan Phuc ក៏បានស្នើថា សាធារណរដ្ឋឆែក ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សា EU ក្នុងឆមាសទីពីរនៃឆ្នាំ ២០២២ ជំរុញឱ្យប្រទេស EU ផ្សេងទៀតផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ EU-វៀតណាម ដែលសាធារណៈរដ្ឋឆែកជាប្រទេសមួយក្នុងចំណោមប្រទេសនានា។

លោកឯកអគ្គរដ្ឋទូត Hynek Kmonicek បានមានប្រសាសន៍ថា ជាមួយនឹងទំហំនៃកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ត្រូវបានលើកកម្ពស់ ចាំបាច់ត្រូវបើកការហោះហើរត្រង់៕

បកប្រែដោយ Minh Trung