កម្មវិធីនេះមានគោលបំណងផ្តល់កិត្តិយស និងពង្រីកនូវរូបភាពនៃបណ្តាសមូហភាព និងបុគ្គលជាគំរូល្អៗក្នុងការសិក្សា និងធ្វើតាមគំរូរបស់អ៊ំហូជាទីគោរពដ៏ខ្ពង់ខ្ពស់។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Trinh Van Quyet អនុប្រធានអគ្គស្នងការដ្ឋាននយោបាយ ទទួលស្គាល់ និងកោតសរសើរចំពោះកាសែតកងទ័ពប្រជាជន និងទីភ្នាក់ងារ អង្គភាពនានាដែលបានរៀបចំ និងរក្សាការប្រឡងបានយ៉ាងល្អឥតឈប់ឈរក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក

មានប្រសាសន៍ក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននយោបាយ នៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Trinh Van Quyet អនុប្រធានអគ្គស្នងការដ្ឋាននយោបាយ បានទទួលស្គាល់ និងកោតសរសើរចំពោះកាសែតកងទ័ពប្រជាជន និងទីភ្នាក់ងារ អង្គភាពនានាដែលបានរៀបចំ និងរក្សាការប្រលងបានយ៉ាងល្អឥតឈប់ឈរក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក។ លទ្ធផលនៃការប្រឡងកាន់តែបញ្ជាក់អំពីកិត្យានុភាព និងតួនាទីរបស់សារព័ត៌មានបដិវត្តន៍វៀតណាមនិយាយរួម និងកាសែតកងទ័ពប្រជាជននិយាយដោយឡែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

ចែករំលែកទស្សនៈដូចគ្នា អ្នកកាសែត Nguyen Duc Loi អនុប្រធានប្រចាំការនៃសមាគមអ្នកកាសែតវៀតណាមបានកត់សម្គាល់ថា៖ “ការប្រឡងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយបញ្ជាក់ពីលក្ខណៈពិសេសនៃការឃោសនា ការផ្សព្វផ្សាយ ការពង្រីកគំរូល្អៗក្នុងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបថលោកប្រធានហូជីមិញ។ ជាពិសេស ការប្រឡងនេះក៏រួមចំណែកដល់ការចម្លងបទពិសោធន៍ល្អៗ របៀបធ្វើការប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពក្នុងការងារ និងជីវិតរស់នៅ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន ប្រធាន គណៈកម្មាធិការរៀបចំការប្រឡងប្រកាសបើកការប្រឡងលើកទី១៤

ដើម្បីបន្តជោគជ័យ និងការផ្សព្វផ្សាយគំរូល្អៗបន្ថែមទៀតក្នុងនាមគណៈកម្មាធិការរៀបចំពិធីនេះ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន ប្រធានគណៈកម្មាធិការរៀបចំការប្រឡងបានបើកការប្រឡងលើកទី១៤ ហើយនៅក្នុងលើកទី១៤ នេះ សមាសភាពនៃគណៈកម្មាធិការរៀបចំការប្រឡងមានការចូលរួមពីទីភ្នាក់ងារសារព័ត៌មានដ៏មានកិត្យានុភាពមួយទៀតនៅក្នុងសង្គម នោះគឺកាសែត Lao Dong ទីភ្នាក់ងារនៃសហព័ន្ធការងារវៀតណាម ដែលជាសំឡេងកម្មករ កម្មាភិបាល និងនិយោជិតវៀតណាម  ហើយយើងរំពឹងទុកថា ដោយមានការចូលរួមពីកាសែត Lao Dong ការប្រឡងលើកទី១៤ នេះនឹងសម្រេចបានលទ្ធផលខ្ពស់ជាង ពង្រីកបានគំរូ "មនុស្សល្អ អំពើល្អ" នៅក្នុងជីវិតសង្គមបានទូលំទូលាយជាង។

leftcenterrightdel
អ្នកនិពន្ធ និងតួអង្គទទួលបានពានរង្វាន់ថតរូបជាអនុស្សាវរីយ៍

ពិធីបូកសរុប និងប្រគល់រង្វាន់ក្នុងការប្រឡងឆ្នាំនេះ បានបញ្ចប់ដោយជោគជ័យ ហើយទន្ទឹមនឹងនោះបានបន្សល់ទុកនូវក្តីរំភើបចិត្ត និងមនោសញ្ចេតនាលាយឡំសម្រាប់អ្នកចូលរួម និងអ្នកអានទូទាំងប្រទេស។ អ្នកនិពន្ធ និងតួអង្គដែលទទួលបានពានរង្វាន់នឹងវិលត្រលប់ទៅជីវិតប្រចាំថ្ងៃរបស់ពួកគេវិញ ប៉ុន្តែមនោសញ្ចេតនាពីពិធី និងគុណតម្លៃដ៏ល្អរបស់ជនជាតិវៀតណាមប្រាកដជានឹងបន្តសាយភាយនៅក្នុងគំនិត និងសកម្មភាពរបស់មនុស្សម្នាក់ៗ៕

បកប្រែដោយ Minh Trung