វៀតណាមវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី

លោកនាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលកន្លងមក ជាពិសេសការគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានជម្រាបជូនលោកអគ្គលេខាបក្សអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដោយសង្កត់ធ្ងន់ថា ម៉ាឡេស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម និងមានបំណងចង់ឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការជួបប្រាស្រ័យប្រជាជន ព្រមទាំងលោកក៏បានសម្តែងនូវឆន្ទៈចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងសមុទ្រជាមួយវៀតណាមដើម្បីទាញយកសក្តានុពលនៃប្រទេសទាំងពីរផងដែរ។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri Yaakob អញ្ជើញចូលជួបសម្តែងការគួរសម

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់មួយ រួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណី ទំនុកចិត្តគ្នាទៅវិញទៅមក និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីសមិទ្ធិផលអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្រោយរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ថ្មីនូវគោលនយោបាយ និងគោលដៅកំណត់ដោយមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានដាក់ចេញដោយវៀតណាម។ លោកអគ្គលេខាបក្សបានអះអាងថា គោលនយោបាយជាប់លាប់របស់វៀតណាមគឺចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី និងស្នើឱ្យភាគីទាំងពីរបន្តជំរុញលទ្ធផលដែលសម្រេចបាន និងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ រួមទាំងពង្រឹងទំនាក់ទំនងរវាងបក្សនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

ទាក់ទិននឹងសមុទ្រខាងកើត លោកអគ្គលេខាបក្សបានស្នើឱ្យប្រទេសទាំងពីរសហការគ្នាពង្រឹងសន្តិភាព និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនៅសមុទ្រខាងកើត ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីនានាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

leftcenterrightdel
នៅវិមានប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato' Sri Ismail Sabri Yaakob

ខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន១៨ ពាន់លានដុល្លារនៅឆ្នាំ២០២៥

គួរឱ្យរំលឹកដែរថា នាព្រឹកថ្ងៃទី ២១ ខែមីនា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri Yaakob ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Dato' Sri Ismail Sabri Yaakob នៅទីស្តីការរដ្ឋាភិបាល។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Ismail Sabri Yaakob ទៅកាន់វៀតណាមមានសារសំខាន់ បង្កើតកម្លាំងចលករថ្មីសម្រាប់ពង្រឹង និងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ម៉ាឡេស៊ី ជាពិសេសនៅពេលដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរបានដំណើរការអស់រយៈពេល ៧ ឆ្នាំដំបូង ហើយប្រទេសទាំងពីរកំពុងឆ្ពោះទៅប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣។

ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងបានឯកភាពលើទិសដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរួមគ្នាបន្ទាប់ពីជំងឺរាតត្បាត Covid-19  រួមទាំងពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូនៅកម្រិតខ្ពស់ និងគ្រប់កម្រិត។ 

ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាចំណុចគួរឱ្យចាប់អារម្មណ៍ក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ មេដឹកនាំទាំងពីរបានអះអាងថា នៅមានសក្តានុពលជាច្រើនសម្រាប់ប្រទេសទាំងពីរក្នុងការទាញយកនិងអភិវឌ្ឍរួមគ្នា។ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពថានឹងខិតខំធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិក ឬខ្ពស់ជាងនេះនៅឆ្នាំ ២០២៥ តាមទិសដៅសមតុល្យ ពង្រឹងកិច្ចសហប្រតិបត្តិការ...

ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងនាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរនៅវេទិកាតំបន់ និងអន្តរជាតិ។ យល់ព្រមធ្វើការរួមគ្នាដើម្បីកសាងអាស៊ានរួបរួមនិងលើកកម្ពស់តួនាទីមជ្ឈភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតមាននៅក្នុងតំបន់។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលព័ត៌មាន និងមានជំហររួមជាមួយអាស៊ាន អំពាវនាវភាគីទាំងអស់អត់ធ្មត់មិនប្រើប្រាស់ ឬគម្រាមកំហែងប្រើប្រាស់កម្លាំង និងគោរពតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ DOC រក្សានិងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការចរចា COC ដើម្បីសម្រេចបាននូវ COC ឱ្យមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិដែលក្នុងនោះមាន UNCLOS ១៩៨២។

leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri Yaakob ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ

នារសៀលថ្ងៃទី ២១ មីនា នៅវិមានប្រធានរដ្ឋ លោក Nguyen Xuan Phuc បានទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato' Sri Ismail Sabri Yaakob។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ និងសម្តែងគោលបំណងចង់ឱ្យភាគីទាំងពីរបន្តគាំទ្រ និងសហការយ៉ាងសកម្មនៅអង្គការសហប្រជាជាតិ APEC អាស៊ាន និងវេទិកាតំបន់ និងអន្តរជាតិ។ រួមជាមួយនឹងបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីពង្រឹងសាមគ្គីភាព និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាននិងរួមគ្នាក្នុងការកសាង​សហគមន៍អាស៊ានដ៏រឹងមាំ និងវិបុលភាព៕

បកប្រែដោយ Minh Trung