នៅ COP26  វៀតណាមបានចូលរួមជាមួយប្រទេសជិត ១៥០ ប្តេជ្ញាចិត្តធ្វើឱ្យការបំភាយឧស្ម័នទៅកម្រិត "សូន្យ" នៅពាក់កណ្តាលសតវត្សរ៍ និងរួមជាមួយនឹងប្រទេសចូលរួមជាង ១០០ ប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នមេតានជាសកលនៅឆ្នាំ២០៣០ និងចូលរួមជាមួយប្រទេសចំនួន ១៤០  ចូលរួមសេចក្តីប្រកាស Glasgow របស់មេដឹកនាំស្តីពីព្រៃឈើ  និងការប្រើប្រាស់ដី  រួមជាមួយប្រទេសចំនួន ៤៨ ចេញសេចក្តីប្រកាសជាសកលស្តីពីការផ្លាស់ប្តូរថាមពលធ្យូងថ្មទៅជាថាមពលស្អាត ហើយនិងរួមជាមួយប្រទេសចំនួន ១៥០  ដែលចូលរួមក្នុងសម្ព័ន្ធសកម្មភាពសម្របខ្លួនជាសកល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាប្រធានកិច្ចប្រជុំលើកទី២៦ នៃភាគីនានាចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ

មតិក្នុងអង្គប្រជុំបានឯកភាពថា ការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP26 បានបញ្ជូនសញ្ញាដ៏រឹងមាំនៃការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយភ្លាមៗទទួលបានការកោតសរសើរ និងការគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ផ្តើមពីនោះបានបើកឱកាសដើម្បីទាញយកផលប្រយោជន៍ពីការផ្លាស់ប្តូរហិរញ្ញវត្ថុសកលសម្រាប់ការអភិវឌ្ឍន៍ ការបំភាយឧស្ម័នទាបទៅក្នុងប្រទេសវៀតណាម ហើយទន្ទឹមនឹងនោះបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើកំណើនការបំភាយឧស្ម័នទាប ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរង្វង់ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អង្គការអន្តរជាតិជាច្រើន ដៃគូអភិវឌ្ឍន៍ សាជីវកម្មធំៗ ជាពិសេសស្ថាប័នហិរញ្ញវត្ថុ សាជីវកម្មធំៗក្នុងថាមពលកកើតឡើងវិញបានប្តេជ្ញាចិត្ត និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវៀតណាម។

ទន្ទឹមនឹងនោះ ប្រការនេះក៏តម្រូវឱ្យវៀតណាមផ្លាស់ប្តូរគំរូអភិវឌ្ឍន៍របស់ខ្លួនស្របតាមនិន្នាការអភិវឌ្ឍសកលលោក ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា និងប្រមូលផ្តុំការចូលរួមរបស់អង្គការ ស្ថាប័នអន្តរជាតិនានា ស្ថាប័នហិរញ្ញវត្ថុ សហគ្រាសក្នុងស្រុកនិងបរទេស បង្កើតកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់ប្រជាជនទាំងមូលក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងកិច្ចប្រជុំ ប្រតិភូចូលរួមកិច្ចប្រជុំបានផ្តល់អនុសាសន៍លើ៖ កម្មវិធីការងារសម្រាប់ឆ្នាំ ២០២២ របស់គណៈកម្មាធិការដឹកនាំ; សេចក្តីព្រាងនៃគម្រោងអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP26 រួមទាំងក្រុមភារកិច្ចសំខាន់ៗដើម្បីអនុវត្តលទ្ធផល COP26។

ដោយយល់ស្របជារួមជាមួយនឹងគំនិតនិងមតិនៅក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រីបានចាត់តាំងឱ្យក្រសួងធនធានធម្មជាតិ និងបរិស្ថាន ដែលជាស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំទទួលយកមតិទាំងនេះក្នុងដំណើរការបង្កើត និងបញ្ចប់កម្មវិធី ផែនការនិងគម្រោងពាក់ព័ន្ធនានា។

ព្រមទាំងលោកបានសង្កត់ធ្ងន់លើខ្លឹមសារមួយចំនួនទៀត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាកម្មវិធីដ៏ធំនិងសំខាន់ដើម្បីរួមចំណែកអនុវត្តនិងសម្រេចបាននូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស ផែនការ ៥ ឆ្នាំ និងយុទ្ធសាស្ត្រ ១០ ឆ្នាំអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាព ដោយសម្រេចបាននូវគោលដៅ ១០០ ឆ្នាំ នៅឆ្នាំ២០៣០ (១០០ឆ្នាំនៃការបង្កើតបក្ស) និងឆ្នាំ ២០៤៥ (១០០នៃការបង្កើតប្រទេស)។ កម្មវិធីនេះក៏ស្របតាមកម្មវិធីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចដែលត្រូវបានអនុម័តសម្រាប់រយៈពេល២០២១ -២០២៥ ដែលស្របតាមនិន្នាការពិភពលោកអំពីការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់ និងសេដ្ឋកិច្ចឌីជីថល៕

បកប្រែដោយ Minh Trung