ជំងឺរាតត្បាតបានធ្វើឱ្យបាត់បង់ ៨៤៧,០០០ ពាន់លានដុងនៃ GDP

ថ្លែងក្នុងវេទិកានេះ ប្រតិភូទាំងអស់បាននិយាយថា ការរីករាលដាលនៃជំងឺ Covid-19 មានផលប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជំងឺរាតត្បាតបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជុំវិញពិភពលោក និងវៀតណាម។

ប្រតិភូអញ្ជើញចូលរួមក្នុងវេបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរជាវិជ្ជមាន និងសមស្របរបស់វៀតណាមឆ្ពោះទៅរកការសម្របខ្លួនប្រកបដោយសុវត្ថិភាព ភាពបត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការរាតត្បាត Covid-19។ លោក Andrew Jeffries នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅវៀតណាម (ADB) បានវាយតម្លៃថា អត្រាការចាក់វ៉ាក់សាំងរបស់វៀតណាមប្រឆាំងនឹង Covid-19 គឺមានភាពរហ័សរហួនបើធៀបនឹងប្រទេសដទៃទៀតនៅក្នុងតំបន់ និងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានកត់សម្គាល់ផងដែរថា មុនពេលនៃការលេចចេញនូវប្រភេទ Omicron ថ្មី វៀតណាមត្រូវបន្តពន្លឿនការគ្របដណ្តប់លើវ៉ាក់សាំង និងពន្លឿនដំណើរការផលិតវ៉ាក់សាំងក្នុងស្រុក ដើម្បីផ្គត់ផ្គង់យ៉ាងសកម្មដើម្បីអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំងប្រកបដោយជោគជ័យនាពេលខាងមុខ ជាពិសេសនៅពេលដែលវៀតណាមចាប់ផ្តើមអនុវត្តផែនការចាក់វ៉ាក់សាំងលើកទី៣ សម្រាប់ប្រជាជន។

leftcenterrightdel
 

ការរួមបញ្ចូលគ្នារវាងគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ

ដោយកោតសរសើរចំពោះគំនិតនៃការសម្របសម្រួលរវាងគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុក្នុងការគាំទ្រដល់ប្រជាជន និងធុរកិច្ចដើម្បីជំនះការលំបាកឆ្ពោះទៅរកការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ប្រតិភូមួយចំនួនបាននិយាយថា ការសម្របសម្រួលនេះគឺជាគោលការណ៍មួយ ប៉ុន្តែក៏ជាសិល្បៈមួយផងដែរ ហើយមានការលំបាកក្នុងបរិបទដែលប្រទេសរបស់យើងត្រូវការគោលនយោបាយពិសេសខ្លាំងណាស់ ក្នុងបរិយាកាសដ៏ពិសេស។

ដោយសារតែភាពយឺតយ៉ាវនៃគោលនយោបាយសារពើពន្ធមានរយៈពេលយូរជាងគោលនយោបាយរូបិយវត្ថុ ដូច្នេះការរួមដំណើរពីសំណាក់បក្ស រដ្ឋសភា និងរដ្ឋាភិបាលពិតជាមានសារៈសំខាន់ណាស់។ រដ្ឋសភាចាំបាច់ត្រូវបើកកិច្ចប្រជុំវិសាមញ្ញជាច្រើន ដើម្បីកែសម្រួលគោលនយោបាយ និងដោះស្រាយភាពមិនច្បាស់លាស់និងហានិភ័យ។

គោលនយោបាយគាំទ្រចាំបាច់ត្រូវស្របទៅនឹងការពិតរបស់វៀតណាម

ថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ កម្មវិធីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមត្រូវយកចិត្តទុកដាក់លើទស្សនៈសំខាន់ៗដែលកំពុងអនុវត្តយ៉ាងជិតស្និទ្ធិតាមការណែនាំ និងទិសដៅរបស់បក្ស រដ្ឋ ក្នុងប្រទេសក្នុងការថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវម៉ាក្រូសេដ្ឋកិច្ចឱ្យមានស្ថិរភាព ការកែលម្អស្វ័យភាព ភាពធន់ និងការសម្របខ្លួននៃសេដ្ឋកិច្ចដោយផ្តោតលើការបង្កើនទាំងការផ្គត់ផ្គង់សរុប និងតម្រូវការសរុប។

ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែព័ត៌មានដែលមានលក្ខណៈទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនធំត្រូវបានបង្ហាញនៅក្នុងវេទិកា។ លោកប្រធានរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា ឯកសារនិងមតិដែលបានពិភាក្សាក្នុងវេទិកានេះនឹងត្រូវប្រមូល និងបោះពុម្ពជាសៀវភៅប្រចាំឆ្នាំ ហើយបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ និងស្ថាប័នរបស់រដ្ឋសភាដើម្បីធ្វើជាមូលដ្ឋានស្រាវជ្រាវ និងរៀបចំសម្រាប់សម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕

បកប្រែដោយ Minh Trung