ក្នុងរយៈពេល ៤៦ ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវបានពង្រីកប្រពៃណីវីរភាព និងស្មារតីសាមគ្គី ពុះពារជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា សម្រេចបានសមិទ្ធិផលដ៏ធំធេង ទូលំទូលាយ និងមានអត្ថន័យជាប្រវត្តិសាស្ត្រ បង្កើតមុខមាត់ថ្មីសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ប្រទេសឡាវមានអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការការពារជាតិ និងសន្តិសុខជាតិត្រូវបានធានា; នយោបាយ សង្គមប្រកបដោយស្ថិរភាព; ប្លុកសាមគ្គីភាពរបស់ប្រជាជនទាំងមូលត្រូវបានពង្រឹង; ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការផ្លាស់ប្តូរយ៉ាងខ្លាំង; ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អជាបន្តបន្ទាប់; កិត្យានុភាព និងឋានៈរបស់ប្រទេសជាតិត្រូវបានលើកកំពស់កាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។ សមិទ្ធិផលទាំងនេះគឺជាភស្តុតាងដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃមាគ៌ាអភិវឌ្ឍន៍ឆ្ពោះទៅរកសង្គមនិយមដែលបក្ស រដ្ឋ និងប្រជាជនឡាវបានជ្រើសរើស។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែមានមោទនភាពចំពោះមិត្តឡាវដ៏ស្មោះត្រង់ ស្មាប្រកៀកស្មាក្នុងការតស៊ូរំដោះជាតិ និងការបង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង  អភិវឌ្ឍន៍ និងការពារមាតុភូមិ។ ចំណងទាក់ទងស្អិតល្មួតនេះត្រូវបានកសាងឡើងពីសាច់ឈាមរបស់ជំនាន់ជាច្រើន ហើយត្រូវបានបង្កើតឡើងតាមរយៈទុក្ខលំបាក និងការសាកល្បង ហើយបានក្លាយទៅជាចំណងមិត្តភាពដ៏អស្ចារ្យ ដែលមិនអាចបំបែកបាន ព្រមទាំងជាកត្តាសំខាន់ក្នុងការធានាអត្ថិភាព ការអភិវឌ្ឍរបស់ប្រទេសទាំងពីរ និងជាទ្រព្យសម្បត្តិរួមមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។

ជ័យជំនះនីមួយៗនៃបដិវត្តន៍វៀតណាមក្នុងការតស៊ូរំដោះជាតិ និងការបង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិ  សុទ្ធតែផ្សារភ្ជាប់ជាមួយនឹងសាមគ្គីភាព ការគាំទ្រ និងជំនួយដោយស្មោះស្ម័គ្រ ពីប្រជាជនឡាវ។ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏បក្ស រដ្ឋ និងប្រជាជនវៀតណាម សូមសច្ចាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពជូនបក្ស រដ្ឋ និងប្រជាជនឡាវ រក្សា ពូនជ្រំទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ វៀតណាម-ឡាវ ចេញជាផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃច្រើនថែមទៀត ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ស្មារតីឯករាជ្យជាតិ ស្វ័យភាព កិច្ចសហប្រតិបត្តិការស្មើភាពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីវិបុលភាពរបស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ ជាសមមិត្ត និងជាបងប្អូនដែលមានឧត្តមគតិដូចគ្នា បក្ស រដ្ឋ និងប្រជាជនវៀតណាមបានចូលរួមការសប្បាយរីករាយជាមួយបក្ស រដ្ឋ និងប្រជាជនឡាវ អបអរសាទរខួបលើកទី ៤៦ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជាមួយគ្នានេះ សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលដ៏អស្ចារ្យ ទូលំទូលាយ និងមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលប្រទេសឡាវសម្រេចបានក្នុងរយៈពេល ៤៦ ឆ្នាំកន្លងមក។ វៀតណាមជឿជាក់ថា ដោយមានគោលនយោបាយផ្លាស់ថ្មីគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវប្រាកដជាពុះពារជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា បន្តដណ្តើមបានសមិទ្ធិផលថ្មីៗ ធំធេងថែមទៀតក្នុងដំណើរការផ្លាស់ថ្មី កសាង និងការពារមាតុភូមិ អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវ កសាងប្រទេសឡាវប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ បង្រួបបង្រួមជាតិ និងវិបុលភាពតាមគោលដៅសង្គមនិយម៕

បកប្រែដោយ Huyen Trang