នេះជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរវាងអាស៊ាន និងដៃគូនានា។ មេដឹកនាំនៃប្រទេសអាស៊ាន និងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២២ តាមប្រព័ន្ធវីដេអូ

ថ្លែងក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានអះអាងថា លោកពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដោយបានសង្កត់ធ្ងន់ថា អាស៊ានគឺជាអាទិភាពនៃគោលនយោបាយបង្វែរទិសខាងត្បូងថ្មី (NSPP) របស់កូរ៉េខាងត្បូងតាមរយ:ការពង្រឹងនិងគាំទ្រនូវតួនាទីជាមជ្ឈភាពរបស់អាស៊ាន ក្នុងស្ថាបត្យកម្មក្នុងតំបន់និងទស្សនវិស័យអាស៊ានអំពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។

កូរ៉េខាងត្បូងបានបញ្ជាក់ថានឹងបន្តជួយអាស៊ានក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត  និងប្រកាសផ្តល់ថវិកាបន្ថែមចំនួន ៥ លានដុល្លារដល់មូលនិធិឆ្លើយតបនឹងជំងឺ Covid-19 អាស៊ាន ព្រមទាំងបានប្រកាសគំនិតផ្តួចផ្តើមវ៉ាក់សាំងនិងសុខភាពសាធារណៈ អាស៊ាន-កូរ៉េខាងត្បូង។

មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង នាពេលកន្លងមកដែលក្នុងនោះបានស្វាគមន៍ចំពោះការដែលកូរ៉េខាងត្បូងក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី ៤ និងជាវិនិយោគិនធំទី៥ របស់អាស៊ាន។ បណ្តាប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់កូរ៉េខាងត្បូង រួមទាំងការចំណាយជាង ៣០ លានដុល្លារអាមេរិកដើម្បីជួយអាស៊ានក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត ការផ្តល់ជំនួយបច្ចេកទេស និងការលើកកម្ពស់សមត្ថភាពសុខភាពសម្រាប់បណ្តាប្រទេសអាស៊ាន។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 ពោលគឺរួមជាមួយនឹងការជំរុញការស្តារឡើងវិញយ៉ាងទូលំទូលាយឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ ភាគីទាំងពីរបានបញ្ជាក់ពីការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េខាងត្បូង (AKFTA) ហើយបានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់សច្ចាប័ន និងអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាពេលឆាប់ៗនេះ រួមចំណែកក្នុងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េខាងត្បូង (AKFTA)។

ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីបំណងរបស់ខ្លួនក្នុងការធ្វើការជាមួយអាស៊ានដើម្បីពិភាក្សាអំពីវិធានការដើម្បីចាប់ផ្តើមការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនឡើងវិញនាពេលឆាប់ៗនេះតាមរយៈទម្រង់ដូចជា ពពុះការធ្វើដំណើរ និងការទទួលស្គាល់គ្នាទៅវិញទៅមកនូវវិញ្ញាបនប័ត្រវ៉ាក់សាំង។ ពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ អង្គប្រជុំបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការថែរក្សាបរិយាកាសសន្តិភាព សុវត្ថិភាព ស្ថិរភាព និងអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ ប្រយុទ្ធប្រឆាំង និងការលើកកម្ពស់ការស្តារឡើងវិញ។

កូរ៉េខាងត្បូងគាំទ្រគោលជំហររបស់អាស៊ានចំពោះសមុទ្រខាងកើត ស្វាគមន៍អាស៊ានជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនា និងការកសាងទំនុកចិត្តក្នុងតំបន់ ព្រមទាំងធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឱ្យមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

អាស៊ាននិងកូរ៉េខាងត្បូងអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាបន្តការសន្ទនាឡើងវិញក្នុងពេលឆាប់ៗ អនុវត្តយ៉ាងពេញលេញនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងរាល់កិច្ចព្រមព្រៀងដែលបានសម្រេច ជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព ស្ថិរភាព ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េខាងជើង។ កូរ៉េខាងត្បូងបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ឆាប់ៗឆ្ពោះទៅរកស្ថិរភាព។

មានប្រសាសន៍ក្នុងនាមអាស៊ាន ដោយដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន និងកូរ៉េខាងត្បូង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ភាពជាដៃគូអាស៊ាន-កូរ៉េខាងត្បូង បានអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងរយៈពេលបីទសវត្សរ៍កន្លងមកដោយសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន រួមចំណែកជាវិជ្ជមានដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយវិបុលភាព។ ទោះបីជាមានផលប៉ះពាល់ពីការរីករាលដាលនៃ Covid-19 ក៏ដោយ ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កូរ៉េខាងត្បូងនៅតែបន្តអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ សង្គម និងការសម្របសម្រួល ការឆ្លើយតបទៅនឹងជំងឺរាតត្បាត។

នាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងនូវអាទិភាពមួយចំនួនដើម្បីពង្រីកនិងធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កូរ៉េខាងត្បូង នាពេលខាងមុខ។ អាស្រ័យហេតុនោះ ភាគីទាំងពីរត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ការគ្រប់គ្រងនិងទប់ស្កាត់ការរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាពដើម្បីធានាឱ្យបានជោគជ័យនូវគោលដៅនៃកិច្ចសហប្រតិបត្តិការដើម្បីប្រជាជននិងវិបុលភាព។ សម្របសម្រួលដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ស្វយ័តសម្រាប់វ៉ាក់សាំង Covid-19 ក្នុងតំបន់។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគគិនកូរ៉េខាងត្បូងដែលបានរួមដំណើរ និងចែករំលែកការលំបាកជាមួយរដ្ឋាភិបាល និងប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ ហើយនិងបានអះអាងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាស៊ានក្នុងការបង្កើតលក្ខខណ្ឌអំណោយផលនិងគាំទ្រដល់សហគមសហគ្រាសឱ្យរក្សាបាននូវស្ថិរភាពផលិតកម្ម និងអាជីវកម្ម។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរក្សាបាននូវបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ គឺជាផលប្រយោជន៍រួម និងការទទួលខុសត្រូវរបស់ប្រទេសទាំងអស់។ ក្នុងបរិបទនៃការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៃបរិយាកាសយុទ្ធសាស្ត្រក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ននេះ អាស៊ាន និងកូរ៉េខាងត្បូងចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធ រក្សាច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ និងរួមគ្នាពង្រឹងស្ថាបត្យកម្មតំបន់ទូលំទូលាយដោយបើកចំហ និងមានតម្លាភាពដោយផ្អែកលើការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម។

ក្នុងស្មារតីនោះ អាស៊ាននិងកូរ៉េខាងត្បូងគួរតែបន្តសម្របសម្រួល និងរួមវិភាគទានប្រកបដោយទំនួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ដូចជានៅតំបន់សមុទ្រខាងកើត និងឧបទ្វីបកូរ៉េ ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងទ្វេភាគីល្អ និងយូរអង្វែងជាមួយសាធារណៈរដ្ឋកូរ៉េ វៀតណាមប្តេជ្ញាដើរតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងក្នុងរយៈពេលបីឆ្នាំខាងមុខ ធ្វើយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ាន និងកូរ៉េខាងត្បូងដើម្បីលើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពរវាងភាគីទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕

បកប្រែដោយ Minh Trung