នៅក្នុងសុន្ទរកថាបិទសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ជនរួមជាតិ និងយុទ្ធជនទូទាំងប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ សេដ្ឋកិច្ចនៅតែសម្រេចបានកំណើនវិជ្ជមានជាង ២% ក្នុងរយៈពេល ៩ ខែចុងក្រោយនេះ។ ទន្ទឹមនឹងនោះ វប្បធម៌សង្គមបានបន្តរីកចម្រើន ហើយសន្តិសុខសង្គម សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានធានាដែរ។ ការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិនៅក្នុងបរិបទនៃជំងឺរាតត្បាត នៅតែបន្តសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថ្លែងសុន្ទរកថានៅក្នុងពិធីបិទបញ្ចប់សន្និបាតមជ្ឈិមបក្សលើកទី ១៣ នីតិកាលទី ១២ (រូបថត៖ vnanet.vn)

ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២១ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកឡើងថា៖ “គប្បីពិនិត្យឲ្យបានត្រឹមត្រូវនូវច្បាប់ យន្ដការ គោលនយោបាយ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត ដោះស្រាយកង្វះខាត និងភាពទន់ខ្សោយនៃខឿនសេដ្ឋកិច្ច ជម្រុញការបើកថវិការពីគម្រោងវិនិយោគសាធារណៈរួមទាំងកៀរគរ និងប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព នៃគ្រប់ផ្នែកសេដ្ឋកិច្ច និងសង្គមទាំងអស់។ ជាពិសេស ជួយឧបត្ថម្ភដល់សហគ្រាស និងពលករ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ក៏ដូចជា លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលឲ្យសហគ្រាស និងប្រជាជនក្នុងផលិតកម្ម និងអាជីវកម្ម”។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបិទសន្និបាតមជ្ឈិមបក្សលើកទី ១៣ នីតិកាលទី ១២ (រូបថត៖ baochinhphu.vn)

ស្តីពីការងារត្រៀមរៀបចំធនធានមនុស្ស អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃថា សន្និបាតមជ្ឈិមបក្សលើកនេះ បានពិភាក្សាប្រកបដោយប្រជាធិបតេយ្យ មានភាពត្រឹមត្រូវ មានទំនួលខុសត្រូវ លើបញ្ជីឈ្មោះមនុស្សយ៍សម្រាប់បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមក្សនីតិកាលទី ១៣ និងជម្រើសផ្សេងៗទៀត។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា សន្និបាតលើកនេះបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់។ លោកបានស្នើឲ្យរៀបចំការអនុវត្តឲ្យបានល្អនូវសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមបក្សលើកទី ១៣ នេះ៕

បកប្រែដោយ Thanh Cong