មហាសន្និបាតបក្ខភាគកងទ័ពលើកទី ១១ ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយរបស់កងទ័ពទាំងមូល ដែលបន្តបញ្ជាក់ពីសាមគ្គីភាព ឯកភាព ភាពក្លាហាន និង​ភាពចាស់ទុំនយោបាយ ប្រពៃរបស់កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេលជាង ៧៥ ឆ្នាំនៃការកសាង ប្រយុទ្ធ និងរីកចម្រើនក្រោមការដឹកនាំរបស់បក្ស ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តដឹកនាំ និងការកសាងកងទ័ពក្នុងដំណាក់កាលថ្មីរបស់បក្ខ​​ភាគកងទ័ពនោះគឺ ៖ ភាពរឹងមាំខាងនយោបាយ ស្មោះត្រង់ចំពោះ​មាតុភូមិ បក្ស រដ្ឋ និងប្រជាជនមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធ ការត្រៀមជាស្រេចទទួល និងបំពេញរាល់ភារកិច្ច។

leftcenterrightdel
ទិដ្ឋភាពនៃមហាសន្និបាតបក្ខ​ភាគកងទ័ពលើកទី១១

តាមរយៈបណ្តាមហាសន្និបាតបក្ខ​ភាគកងទ័ព ក្រោមការដឹកនាំរបស់បក្ស ស្មារតីទទួល​ខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ បក្ខ​​ភាគកងទ័ពតែងតែអនុវត្តយ៉ាងល្អនូវតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងដឹកនាំកងទ័ពទាំងមូល រួមគ្នាជាមួយប្រជាជនទាំងមូលបង្កើតបានជ័យជំនះដ៏រុងរឿង ដើម្បីកសាងកងទ័ពឱ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងអាណត្តិ ២០១៥-២០២០ បក្ខ​ភាគកងទ័ព និងកងទ័ពទាំងមូលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងសភាពការណ៍សន្តិសុខ នយោបាយនៅលើពិភពលោក និងក្នុងតំបន់មាន​ការ​វិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ បញ្ហាប្រឈមខាងសន្តិសុខមិនមែនជាប្រពៃណីក៏វិវឌ្ឍយ៉ាងស្មុគស្មាញដែរ។ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានបំពេញតួនាទីយ៉ាងល្អក្នុងការផ្តល់យោបល់ យុទ្ធសាស្ត្រដល់បក្ស និងរដ្ឋស្ដីពីយោធាការពារជាតិ ព្រមទាំងវាយតំលៃ និង​ព្យាករណ៍ពីស្ថានភាពបាន​ត្រឹមត្រូវចាត់វិធានការដោះស្រាយស្ថានការណ៍​​បានឆាប់រហ័ស និងមានប្រសិទ្ធិភាព។

មហាសន្និបាតបក្ខភាគកងទ័ពលើកទី ១១ ប្រព្រឹត្តទៅក្រោមបាវចនា “សាមគ្គីភាព ប្រាជ្ញា ឬទ្ធានុភាព ប្រជាធិបតេយ្យ និងវិន័យ”។ មហាសន្និបាតមានទំនួលខុសត្រូវខ្ពស់ បន្តជ្រួតជ្រាបឱ្យបានហ្មត់ចត់នូវរាល់គោលការណ៍ គោល​មាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្ដីពីយោធា និងការការពារជាតិ ការរក្សានិងលើកកំពស់ការដឹកនាំជាដាច់ខាតនិងដោយផ្ទាល់របស់បក្សចំពោះកងទ័ព។ មហាសន្និបាតបក្ខ​ភាគកងទ័ពលើកទី ១១ ផ្តោតលើការកសាងបក្ខ​ភាគប្រកបដោយស្អាតស្អំ និងរឹងមាំ ដើម្បីកសាងកងទ័ពប្រជាជនបដិវត្តន៍មានរបៀបរៀបរយ និងទំនើប ព្រមទាំងអនុវត្តនូវតួនាទីស្នូលក្នុងការកសាងការពារជាតិ និងការពារមាតុភូមិយ៉ាងម៉ឺងម៉ាត់ រួមចំណែកថែរក្សាបរិស្ថានសន្តិភាព និងស្ថិរភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ។

ក្រោមការដឹកនាំរបស់បក្ស ជាមួយប្រពៃណីដ៏រុងរឿងរបស់កងទ័ព និងគុណសម្បត្តិដ៏ល្អរបស់កងទ័ពលោកអ៊ំហូ ដោយ​បានហាត់ពត់លត់ដំឆ្លងកាត់ឧបសគ្គក្នុង​ការតស៊ូបដិវត្តន៍ ការប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន ការរំដោះប្រទេសជាតិ ការកសាង និងការពារមាតុភូមិនោះ  មហាសន្និបាតបក្ខ​ភាគកងទ័ពលើកទី១១ ប្រាកដជាសម្រេចបានជោគជ័យ ឆ្លើយតបនឹងការរំពឹងទុករបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល រួមចំណែកយ៉ាងសំខាន់ដល់មហាសន្និបាត​បក្សកុម្មុយនីស្តវៀតណាម លើកទី​១៣៕

បកប្រែដោយ Huyen Trang