leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ baoquocte.vn)

វៀតណាមប្រកាន់ខ្ជាប់នូវគោលជំហរឥតងាករេគឺ ប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីដែនដីវៀតណាមបានឡើយ។ វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រ និងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពលើប្រជុំកោះទាំងពីរនេះ ដោយស្របទៅតាមច្បាប់អន្តរជាតិ។ គោលជំហរដ៏ឥតងាករេនេះរបស់វៀតណាម ត្រូវបានបង្ហាញជាច្រើនលើកច្រើនសារ ក្រោមរូបភាពផ្សេងៗគ្នា រួមទាំងនៅអង្គការសហប្រជាជាតិ ហើយត្រូវបានប្រទេសជាច្រើនគោរព និងគាំទ្រផងដែរ។

នៅសន្និសីទសារព័ត៌មាននេះដែរ ពាក់ព័ន្ធដល់រឿងហេតុដែលអ្នកនេសាទវៀតណាមចំនួន ១៨ នាក់ត្រូវឃាត់ខ្លួននៅប្រទេសម៉ាឡេស៊ី អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានអះអាងថា ក្រសួងការបរទេសវៀតណាម បានប្រគល់កំណត់ទូតដោយសម្ដែងនូវការព្រួយបារម្ភលើរឿងនេះ។ ហើយវៀតណាមបានធ្វើបែបបទជាចាំបាច់ក្នុងការគាំពារពលរដ្ឋទាំងនេះ៕

បកប្រែដោយ Thanh Cong