យោងតាមលោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានឲ្យ​ដឹងថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក មានចំណុចលេចធ្លោចំនួន ៣ ក្នុងទំនាក់ទំនងវៀតណាម - អាមេរិក។ ទីមួយ ភាគីទាំងពីរបានទុកអតីតកាលទៅមួយឡែក ឆ្ពោះទៅរកអនាគត និងបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ ទី២ វិសាលភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសុទ្ធតែសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ទី៣ ទំនាក់ទំនងវៀតណាម - អាមេរិក ក៏រួមចំណែកជាវិជ្ជមានដល់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់នៅមហាសមុទ្រ ឥណ្ឌា - អាស៊ី - ប៉ាស៊ីហ្វិក និងនៅលើពិភពលោក។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានចែករំលែកអំពីគុណសម្បត្តិនៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន រួមមានការប្តេជ្ញាចិត្តផ្នែកនយោបាយ និងការគាំទ្រដ៏រឹងមាំរបស់ភាគីទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិក ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ សក្តានុពលក្នុងការជំរុញទំនាក់ទំនងវៀតណាម - អាមេរិក នាពេលខាងមុខគឺធំធេងណាស់។ ដំណើរការនៃការកសាងទំនុកចិត្តបន្ទាប់ពីរយៈពេល ២៥ ឆ្នាំ សម្រេចបានការវិវឌ្ឍយ៉ាងខ្លាំង ដោយបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ភាគីទាំងពីរលើកកម្ពស់គំនិតសហប្រតិបត្តិការថ្មីៗ នៅក្នុងរយៈពេលខាងមុខ។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាម - អាមេរិក នាពេលខាងមុខនោះ អាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗសម្រាប់​ភាគីទាំងពីរនាពេលបច្ចុប្បន្នគឺការធានានូវនិន្នាការអភិវឌ្ឍជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការគាំទ្រយ៉ាងសកម្មដល់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញរបស់​ប្រទេសទាំងពីរ បន្ទាប់ពីជំងឺ Covid-19។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមសន្យាថា ​នឹង​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគធុរកិច្ចនៅវៀតណាម ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មអាមេរិកដើម្បីធ្វើឲ្យអាមេរិកក្លាយជាវិនិយោគិនឈានមុខគេនៅវៀតណាមនាពេលឆាប់ៗ។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc ក៏បានសម្តែងនូវក្តីជឿជាក់ថា ប្រទេសទាំងពីរនឹងពង្រីកសមិទ្ធិផលក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ដោយ​ជំនះរាល់បញ្ហាប្រឈមដើម្បីជំរុញទំនាក់ទំនងវៀតណាម - អាមេរិក ឡើងកំរិតកម្ពស់ថ្មីមួយ៕

បកប្រែដោយ Huyen Trang