ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានបញ្ជាក់ថា សម័យប្រជុំលើកនេះ ប្រព្រឹត្តទៅក្នុងបរិបទរោគរាតត្បាត Covid-19 បន្តរីករាលដាលពាសពេញសកលលោក ដែលជះឥទ្ធិពលជាអវិជ្ជមានដល់វិស័យសេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់បណ្តាប្រទេសនិងប្រជាជនទាំងមូល។ រោគរាតត្បាត Covid-19 ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាស៊ាននិយាយរួម និងអាណត្តិប្រធានអាស៊ានឆ្នាំ ២០២០ របស់វៀតណាមនិយាយដោយឡែក។

leftcenterrightdel
លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ vov.vn)

នៅក្នុងកិច្ចប្រជុំលោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ាន បានលើកឡើងយ៉ាងច្បាស់ពីការងារដែលត្រូវបានអនុវត្តចាប់ពីដើមឆ្នាំមក ជាពិសេសការកែសំរួល និងការបំពេញបន្ថែមសកម្មភាពនិងគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងក្របខ័ណ្ឌនៃឆ្នាំប្រធានអាស៊ាន ២០២០ ក្រោមការជះឥទ្ធិពលរបស់ជំងឺ Covid-19។

ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកក្នុងការអនុវត្តការងាររបស់អនុគណៈកម្មាធិការ លេខាធិការដ្ឋានជាតិអាស៊ានឆ្នាំ ២០២០ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាក្នុងរយៈពេលកន្លងមក។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងការបរទេស ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បន្តលើកកម្ពស់តួនាទីជាស្ថាប័នទទួលបន្ទុកជាសសរស្តម្ភសហគមន៍នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គមដើម្បីណែនាំ និងសម្របសម្រួលសកម្មភាព និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការក្នុងសសរស្តម្ភនីមួយៗក្នុងកាលៈទេសៈថ្មី ជាពិសេសជំរុញការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក ៣ តាមប្រព័ន្ធវីដេអូស្តីពីការឆ្លើយតបទៅនឹងរោគរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang