មតិមួយចំនួនបានចាត់ទុកថា ដើម្បីច្បាមជាប់នូវស្ថានភាព និងដាក់ចេញដំណោះស្រាយដ៏ជាក់លាក់និងមានប្រសិទ្ធភាពក្នុងការលប់បំបាត់អំពើរំលោភបំពានកុមារនោះ គឺត្រូវការបំពេញបន្ថែមការទទួលខុសត្រូវនិងតួនាទីរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅតំបន់ ជាពិសេសគឺតួនាទីរបស់ អ្នកដឹកនាំក្នុងការងារបង្ការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានកុមារ។

leftcenterrightdel
ទិដ្ឋភាពនៅកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម (រូបថត៖ quochoi.vn)

លោក Ha Ngoc Chien ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាវៀតណាមបានចាត់ទុកថា៖ “ចំពោះទិសដៅនាពេលខាងមុខ គឺត្រូវតែយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ក្រុមកុមារងាយរងគ្រោះ ក្រុមមានគ្រោះអាសន្នត្រូវរំលោភបំពាន ជាពិសេសគឺក្មួយៗកុមារកាំព្រានិងកុមារអនាថា ត្រូវចាត់ទុកនេះជាដំណោះស្រាយដ៏សំខាន់ណាស់។ ត្រូវច្បាមជាប់ស្ថានភាពយ៉ាងដូចម្ដ៉េច ហើយចាត់វិធានការយ៉ាងដូចម្ដ៉េច”៕

តាម vovworld.vn