leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក (រូបថតឧទាហរណ៍៖ vnanet.vn)

នៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី។ លោកបានសំដែងនូវជំនឿជឿជាក់ថា ការវិវឌ្ឍទាំងនេះនឹងរួមចំណែកធានាសន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ដែលរងជម្លោះ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្នើឱ្យក្រុមប្រដាប់អាវុធអនុវត្តបទឈប់បាញ់ជាអចិន្រ្តៃយ៍ ឆ្ពោះទៅរកកូឡុំប៊ីដែលគ្មានសង្គ្រាម ដើម្បីសន្តិភាពនិងការអភិវឌ្ឍ។ លោកក៏បានសម្តែងនូវការគាំទ្រចំពោះអាទិភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានកំណត់នៅក្នុងរបាយការណ៍ជាប្រចាំ ព្រមទាំងបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនៃក្រុមបេសកកម្មរបស់អង្គការសហប្រជាជាតិនៅកូឡុំប៊ី ក្នុងការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពផងដែរ៕

បកប្រែដោយ Huyen Trang