leftcenterrightdel
វៀតណាមបានដឹកនាំកិច្ចប្រជុំមួយរបស់អាស៊ានក្នុងក្របខ័ណ្ឌឆ្នាំជាប្រធានអាស៊ាន ២០២០

យោងតាមកាសែតនេះនៅពេលដែលជំងឺរាតត្បាត Covid-19 ចាប់ផ្តើមរីករាលដាលនោះ គ្រប់វិធានការគ្រប់គ្រងត្រូវបានអនុវត្តនៅទូទាំងអាស៊ីអាគ្នេយ៍និងពិភពលោកដូចជា៖ ការបិទព្រំដែន ការរិតត្បិតការធ្វើដំណើរបាននាំមកនូវការសាកល្បងដ៏លំបាកមួយដែលមិនដែលមានចំពោះតួនាទីជាប្រធានអាស៊ានរបស់វៀតណាមទេ។ មិនត្រឹមតែបណ្តាកិច្ចប្រជុំកំពូលប៉ុណ្ណោះទេ ថែមទាំងរបៀបវារៈនានាក៏ត្រូវបានផ្អាកដោយសារការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ ទោះយ៉ាងណាកាសែតរបស់អាមេរិកមួយនេះបាននិយាយថា ថ្វីត្បិតតែត្រូវយកចិត្តទុកដាក់រកដំណោះស្រាយជំងឺរាតត្បាតក្នុងស្រុកដែលរហូតមកដល់ពេលនេះទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែវៀតណាមនៅតែព្យាយាម “លើកកម្ពស់ទង់អាស៊ាន”។ ប្រទេសវៀតណាមបានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននៅថ្ងៃទី ១៤ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ទៅលើភាពបន្ទាន់នៃបញ្ហា និងការប្តេជ្ញាចិត្តនៅកម្រិតខ្ពស់ខាងនយោបាយរបស់អាស៊ានក្នុងការគ្រប់គ្រង និងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ សេចក្តីថ្លែងការណ៍បានលើកឡើងនូវបណ្តាវិធានការណ៍ដែលអាចជួយឱ្យប្រទេសជាសមាជិកមាននូវឧបករណ៍បន្ថែមទៀតក្នុងការទប់ស្កាត់ជំងឺនេះដូចជា៖ ការចែករំលែកព័ត៌មានឱ្យទាន់ពេលវេលាអំពីស្ថានភាពនៃការរីករាលដាលនៃ Covid-19 ការត្រួតពិនិត្យសុខភាពនៅតាមតំបន់ព្រំដែននិងនៅច្រកទ្វារព្រំដែនក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន  ការផ្តល់ជំនួយកុងស៊ុលសម្រាប់ពលរដ្ឋអាស៊ានក្នុងស្ថានភាពចាំបាច់ជាដើម។

ទោះជាយ៉ាងណាក៏ដោយការអនុវត្តការឆ្លើយតបយ៉ាងដាច់ណាត់របស់អាស៊ានចំពោះការរីករាលដាលនៃជំងឺនេះនៅតែមានការលំបាកជាច្រើនដោយសារតែមានកង្វះទិន្នន័យនៃការរាតត្បាត និងការវាយតម្លៃមិនគ្រប់គ្រាន់នៃការផ្ទុះឡើងនៃជំងឺនេះនៅដំណាក់កាលដំបូងនៃប្រទេសជាសមាជិកអាស៊ានមួយចំនួន រួមជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃ Covid-19 នៅទូទាំងពិភពលោក។ ទោះយ៉ាងណាក៏ដោយ អាស៊ានមិនបានបាត់ភាពម្ចាស់ការចំពោះបញ្ហាប្រឈមនេះទេ។ តាមពិតដោយមានតួនាទីជាក្បាលម៉ាស៊ីនរបស់វៀតណាម ការពិគ្រោះយោបល់ផ្ទៃក្នុងអាស៊ានត្រូវបានបង្កើនរហូតក្នុងរយៈពេល ២ សប្តាហ៍កន្លងមក។ ប្រទេសវៀតណាមបានប្រើទម្រង់ទំនាក់ទំនងតាមប្រព័ន្ធអនឡាញដើម្បីប្រទេសជាសមាជិកអាស៊ានអាចបន្តរក្សាការពិភាក្សា។ ក្រៅពីការផ្លាស់ប្តូរព័ត៌មានជាទៀងទាត់នៅក្នុងវិស័យសុខាភិបាលនោះ ក្រុមការងារអន្តរក្រសួងនៃមន្រ្តីជាន់ខ្ពស់អាស៊ាន (ថ្នាក់អនុរដ្ឋមន្រ្តី) ក្នុងវិស័យជាច្រើនដូចជា៖ ការទូត ព័ត៌មាន-គមនាគមន៍ ការដឹកជញ្ជូន ការពារជាតិ ការគ្រប់គ្រងជនអន្តោប្រវេសន៍ ... ត្រូវបានបង្កើតឡើងក្រោមសំណើរបស់ប្រទេសវៀតណាមក្នុងគោលបំណងលើកកម្ពស់ការសម្របសម្រួលស៊ីចង្វាក់គ្នាដើម្បីទប់ទល់នឹងការវិវត្តដ៏ស្មុគស្មាញនៃជំងឺ Covid-19 ។

យោងតាមកាសែត The Diplomat បានអោយដឹងថា នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ៣១ ខែមីនា ក្រុមការងារអន្តរក្រសួងនេះបានពិភាក្សាអំពីវិធានការណ៍ជាក់ស្តែងមួយចំនួនដើម្បីធានាការផ្លាស់ប្តូរព័ត៌មាននិងការសម្របសម្រួលគោលនយោបាយក្នុងចំណោមប្រទេសជាសមាជិក។ វិធានការទាំងនេះរួមបញ្ចូលទាំងការពង្រឹងសមត្ថភាពអាស៊ានក្នុងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ ការបង្កើតឃ្លាំងស្តុកឧបករណ៍វេជ្ជសាស្ត្របម្រុងក្នុងតំបន់ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់ និងការអភិវឌ្ឍមូលនិធិគាំទ្រការរាតត្បាតអាស៊ាន។

ជាធម្មតាការប្រយុទ្ធប្រឆាំងនឹង Covid-19 គឺមិនអាចខ្វះបានទេការចូលរួមរបស់ក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ាន។ នៅថ្ងៃទី ១៩ ខែកុម្ភៈ រដ្ឋមន្រ្តីការពារជាតិអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ តាមគំនិតផ្តួចផ្តើមរបស់វៀតណាមមជ្ឈមណ្ឌលយោធាអាស៊ានក៏នឹងរៀបចំលំហាត់តាមប្រព័ន្ធអនឡាញក្នុងគោលបំណងចែករំលែកបទពិសោធន៍និងការអនុវត្តប្រតិបត្តិការរបស់កងទ័ពអាស៊ានក្នុងការដោះស្រាយជំងឺនេះ។

ប្រទេសវៀតណាមក៏កំពុងលើកកម្ពស់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានបូក ៣ (រវាងថ្នាក់ដឹកនាំអាស៊ាននិងដៃគូរួមទាំងចិន ជប៉ុន និងកូរ៉េខាងត្បូង) ស្តីពីការឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 តាមប្រព័ន្ធអនឡាញ។ ក្រៅពីយន្តការ អាស៊ានបូក ៣ វៀតណាមក៏បានជំរុញការទូតពហុភាគីយ៉ាងសកម្មផងដែរដើម្បីរក្សាការប្រាស្រ័យទាក់ទង និងការជួយគាំទ្រពីដៃគូខាងក្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ។

ក្រៅពីនេះប្រទេសវៀតណាមទោះបីមានការលំបាកក៏ដោយក៏នៅតែកំពុងនាំមុខក្នុងការផ្គត់ផ្គង់គ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រដល់ប្រទេសឡាវ និងប្រទេសកម្ពុជាក៏ដូចជាឧបករណ៍ធ្វើតេស្តសម្រាប់ប្រទេសឥណ្ឌូនេស៊ី។ វិស័យកសិកម្មដ៏រឹងមាំរបស់វៀតណាម ជាពិសេសក្នុងផលិតកម្មស្រូវក៏បានផ្តល់នូវផលប្រយោជន៍ដល់តំបន់នេះនៅពេលមានការព្រួយបារម្ភអំពីសន្តិសុខស្បៀងដែលកំពុងកើនឡើងនោះ…

បកប្រែដោយ Minh Trung