អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះក៏មានវត្តមានទាំងតំណាងនៃថ្នាក់ដឹកនាំក្រសួង ស្ថាប័នមានសមត្ថកិច្ច  តំបន់ និងសមាជិកគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ទល់នឹងការឆ្លងមេរោគផ្លូវដង្ហើមស្រួចដែលបណ្តាលមកពីវីរុស Corona (nCoV) (តទៅនេះហៅថាគណៈកម្មាធិការដឹកនាំ) ផងដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ធ្វើជាប្រធានកិច្ចប្រជុំស្តីពីការបង្ការ និងទប់ទល់នឹងជំងឺ Covid-19

 

ថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាក់ថា ក្នុងបរិបទដែលវៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិស៊ីជម្រៅ និងតម្រូវការធ្វើដំណើរកើនឡើងយ៉ាងខ្លាំង បានជាប្រភពនៃការឆ្លងមានច្រើនប្រភេទ​។ ដូច្នេះ នាយករដ្ឋមន្រ្តីបានស្នើឱ្យអង្គប្រជុំពិភាក្សាពីគ្រប់វិធានការយ៉ាងម៉ឺងម៉ាត់សកម្មនិងទាន់ពេលវេលាដើម្បីការពារ និងទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពចំពោះប្រភពនៃការឆ្លងដែលបានឬទំនងជាចូលក្នុងប្រទេសវៀតណាមដើម្បីកាត់បន្ថយការ​ខាតីបង់ដែលបណ្តាលមកពី Covid-19 ព្រមទាំងហ៊ានលះបង់ការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មដើម្បីការពារសុខភាពប្រជាជន។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការដឹកនាំរហូតមកដល់ម៉ោង ២០ យប់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២០ ករណីជំងឺ Covid-19 នៅលើពិភពលោកគឺ ១០៦,៣៥៥ នាក់ ហើយត្រូវបានកត់ត្រាគឺ ៣,៦០០ នាក់បានស្លាប់ដោយបណ្តាលមកពី Covid-19។ ជំងឺរាតត្បាតបានមាននៅក្នុងប្រទេស និងដែនដីចំនួន ១០២ ។ ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ រហូតមកដល់ពេលនេះករណីកើតជំងឺថ្មីនៅក្នុងប្រទេសដទៃទៀតមានចំនួនច្រើនជាងករណីកើតជំងឺថ្មីនៅប្រទេសចិនទៀតហើយ។

នៅប្រទេសវៀតណាមបន្ទាប់ពីរយៈពេល ២២ ថ្ងៃនៃការមិនមានករណីថ្មីទេ តែគឺថ្ងៃទី ៦ មិនា ប្រទេសវៀតណាមបានកត់ត្រានូវករណីវិជ្ជមានជាមួយករណីទី ១៧ នៃ Covid-19 នៅទីក្រុងហាណូយ។ គិតត្រឹមម៉ោង ២០ ថ្ងៃទី ៨ មិនា វៀតណាមបានកត់ត្រាករណីវិជ្ជមានសរុប ចំនួន ៣០ ជាមួយ Covid-19 ដែលក្នុងនោះ ១៦ ករណីត្រូវបានព្យាបាលជាសះស្បើយ ហើយ ១៤ ករណីថ្មីត្រូវបានកត់ត្រា (រួមមានជនជាតិវៀតណាម ៥ ករណី និង ៩ ករណីជាជនបរទេស) ដែលបច្ចុប្បន្នកំពុងដាក់ឲ្យនៅដាច់ដោយឡែកនិងព្យាបាលនៅតាមមណ្ឌលសុខភាព។ ក្នុងចំណោមជនជាតិវៀតណាម ៥ ករណីនោះ មាន ២ ករណីលើជើងហោះហើរ VN0054, ២ ករណីឆ្លងពីអ្នកជំងឺលើជើងហោះហើរ VN0054 និង ១ ករណីត្រឡប់ពីប្រទេសកូរ៉េខាងត្បូង។

គណៈកម្មាធិការដឹកនាំបានរាយការណ៍ថា បច្ចុប្បន្ននេះប្រទេសវៀតណាមកំពុងលើកលែងទិដ្ឋាការជាឯកតោភាគីសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ១៣។ គណៈកម្មាធិការដឹកនាំបានស្នើដល់លោកនាយករដ្ឋមន្រ្តីដើម្បីអនុញ្ញាតឱ្យមានការព្យួរជាឯកតោភាគីនៃការលើកលែងទិដ្ឋាការសម្រាប់ប្រទេសមួយចំនួន។

គណៈកម្មាធិការដឹកនាំក៏បានពិគ្រោះយោបល់ជាមួយលោកនាយករដ្ឋមន្រ្តីអំពីការបណ្តាក្រសួង និងស្ថាប័នមិនបញ្ជូនកម្មាភិបាលទៅសិក្សានិងធ្វើការនៅក្រៅប្រទេសលើកលែងតែករណីពិសេសដោយមានការអនុញ្ញាតពីនាយករដ្ឋមន្រ្តី ព្រមទាំង ដាស់តឿនប្រជាជនកុំអោយធ្វើដំណើរទៅបរទេសក្នុងកំឡុងពេលនេះ។

ក្រសួងសុខាភិបាលបានដាក់ញត្តិទៅរដ្ឋាភិបាលសម្រាប់ការអនុញ្ញាតឱ្យចេញជាទម្រង់នៃការសម្រេចចិត្តស្តីពីការផ្តល់ការអនុញ្ញាតនាំចេញសម្រាប់មុខទំនិញជាម៉ាសវេជ្ជសាស្ត្រនៅក្នុងដំណាក់កាលនៃការបង្ការនិងទបឮទល់នឹងការរីករាលដាលនៃ Covid-19 ៕

បកប្រែដោយ Minh Trung