leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

 

វៀតណាមបានក្លាយជាដៃគូសំខាន់របស់ EU

លោក Tran Tuan Anh សង្កត់ធ្ងន់ថា EP បានអនុម័តលើកិច្ចព្រមព្រៀងទាំងពីរនេះដោយមានអត្រាគាំទ្រភាគច្រើនលើ​សលប់។  នេះគឺជាលទ្ធផលល្អនិងមានអត្ថន័យសំរាប់វៀតណាម និង EU ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងរវាងវៀតណាម និង EU បានបង្កើតគ្រឹះស្ថានយ៉ាងសំខាន់ប្រកបដោយចីរភាពក្នុងទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ នេះគឺជាចំណុចលេចធ្លោក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ឆ្ពោះទៅរកអនាគត ឆ្ពោះទៅការអភិវឌ្ឍនៃសាកលភាវូបនីយកម្ម និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

តាមរយៈការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរនេះសហភាពអឺរ៉ុបបានវាយតម្លៃខ្ពស់និងមានការទុកចិត្តលើវៀតណាមក្នុងឋានៈជាដៃគូគ្រប់ជ្រុងជ្រោយ មិនត្រឹមតែក្នុងការធ្វើសមាហរណកម្មអន្តរជាតិ និងសកលភាវូបនីយកម្មប៉ុណ្ណោះទេ ថែមទាំងជាដៃគូទុកចិត្តទៀតផង ហើយវៀតណាមក្លាយជាដៃគូសំខាន់របស់សហភាពអ៊ឺរ៉ុបមិនត្រឹមតែនៅអាស៊ីអាគ្នេយ៍និងអាស៊ីប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងពិភពលោកទៀតផង” ។

រីឯលោក Nicolas Audier បានវាយតម្លៃថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងអឺរ៉ុប - វៀតណាម ដោយបើកទំព័រថ្មីក្នុងការបង្កើនពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ។

សហគ្រាសវៀតណាម និង EU បានត្រៀមរួចរាល់

ទោះបីនៅមាននីតិវិធីមួយចំនួនទៀតក៏ដោយប៉ុន្តែជាមួយនឹងអ្វីៗដែលកំពុងកើតឡើងវាអាចបង្ហាញឲ្យឃើញថា ការបញ្ចប់នីតិវិធីដើម្បី EVFTA ចូលជាធរមានគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះទេ។ ហេតុដូច្នេះទាំងសហគមន៍សហគ្រាសអ៊ឺរ៉ុបនិងសហគមន៍សហគ្រាសវៀតណាម បានត្រៀមខ្លួនឆ្លៀតយកឱកាសនេះ។ យោងតាមសេដ្ឋកិច្ចវិទូបានឲ្យដឹថា បន្ទាប់ពី EVFTA ចូលជាធរមាននោះ ទំនិញនាំចេញពីសហភាពអ៊ឺរ៉ុបចូលទីផ្សារវៀតណាមប្រហែល ៦៥% និងទំនិញនាំចេញ​ពី​វៀតណាមចូលទីផ្សារសហភាពអ៊ឺរ៉ុបប្រហែល ៧១% នឹងទទួលបានពន្ធគយ ០% ។ ក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់មក  ពន្ធនិងរបាំងពាណិជ្ជកម្មរវាងវៀតណាមនិង EU នឹងត្រូវបានលុបចោល ៩៩%។

លោករដ្ឋមន្រ្តី Tran Tuan Anh បានមានប្រសាសន៍ថា“ នេះគឺជាលក្ខខ័ណល្អនិងជាកាលានុវត្តភាពល្អសម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម” ។

លោក Nicolas Audier ក៏បានវាយតម្លៃផងដែរថា ប្រការនេះនឹងអនុញ្ញាតឱ្យសហគ្រាសនៃអឺរ៉ុបអាចចាប់យកនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាមនិងជ្រៀតចូលទីផ្សារដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់វៀតណាម។ ទន្ទឹមនឹងនោះ​សហគ្រាសវៀតណាមមានឱកាសចូលកាន់ទីផ្សារអឺរ៉ុប។ មិនត្រឹមតែមានសកម្មភាពវិនិយោគពាណិជ្ជកម្មប៉ុណ្ណោះទេ កិច្ចព្រមព្រៀងនេះក៏លើកកម្ពស់ជីវភាពរស់នៅ និងបើកឱកាសថ្មីសម្រាប់ប្រជាពលរដ្ឋវៀតណាមទៀតផង។

រដ្ឋមន្រ្តី Tran Tuan Anh បានលើកច្បាស់ថា ដើម្បីឆ្លៀតយកឱកាសដែលនាំមកពី EVFTA នោះ វៀតណាមនៅតែមានការងារជាច្រើនដែលត្រូវធ្វើ។ ដើម្បីបង្កើនវត្តមានផលិតផលវៀតណាមចូលកាន់ទីផ្សារអឺរ៉ុបមិនត្រឹមតែបង្កើនការផលិតកម្មប៉ុណ្ណោះទេ ថែមទាំងអនុវត្តការរៀបចំរចនាសម្ព័ន្ធឡើងវិញនិងអនុវត្ដរាល់ការសន្យានៃការធ្វើសមាហរណកម្ម។

ដើម្បីឆ្លៀតយកឱកាសពី EVFTA និង EVIPA ឥឡូវនេះក្រៅពីការបំពេញឯកសារដើម្បីដាក់ជូនរដ្ឋសភាវៀតណាមអនុម័តនោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបង្កើតផែនការសកម្មភាពរបស់រដ្ឋាភិបាលដើម្បីផែនការនេះអាចត្រូវបានចេញឱ្យបានឆាប់នៅពេលដែល EVFTA ចូលជាធរមាន ព្រមទាំងឃោសនាទៅកាន់សហគមន៍សហគ្រាស អង្គការសេដ្ឋកិច្ចសង្គមដើម្បីធានាត្រឹមត្រូវតាមការសន្យានៃការធ្វើសមាហរណកម្មដែលបានឆ្លៀតយកឱកាសជាច្រើនពីកិច្ចព្រមព្រៀងទាំងពីរនេះ ហើយជំរុញការផលិតកម្មឡើងវិញ ធានាឲ្យទំនិញវៀតណាមឆ្លើយតបតាមលក្ខខណ្ឌនៃទីផ្សារអឺរ៉ុប។ វៀតណាមក៏បានពង្រឹងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំពាណិជ្ជកម្ម ចៀសវាងការឆ្លៀតយកយន្តការជាអទិភាពលើពាណិជ្ជកម្មដើម្បីបន្លំប្រភពដើមទំនិញក៏ដូចជាប្រព្រឹត្ដអំពើខុសច្បាប់ទៀតផង៕

បកប្រែដោយ Pham Diep