យោងតាមនាយកដ្ឋាននៃអង្គការអន្តរជាតិឲ្យដឹងថា ក្នុងបរិបទថ្មីការប្រកួតប្រជែង និងការទាស់ទែងគ្នារវាងប្រទេសធំៗនៅតែបន្តតានតឹង បានជាសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខកាន់តែមានភាពស្មុគស្មាញច្រើនថែមទៀត។ បើប្រៀបធៀបទៅនឹងពេលវេលាដែលជាលើកដំបូង វៀតណាមចូលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ២០០៨-២០០៩នោះ ភាពតានតឹង និងការទាស់ទែងគ្នារវាងប្រទេសធំៗខ្លាំងជាងជាច្រើនហើយបានប៉ះពាល់ដល់រាល់សកម្មភាពរបស់ក្រុមប្រឹក្សា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំជូនព័ត៌មាន

 

ទោះយ៉ាងណាក៏ដោយក៏គ្រប់ប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍សុទ្ធតែបានខិតខំប្រឹងប្រែង និងធ្វើការយ៉ាងសកម្មផងដែរ។ បណ្តាប្រទេសក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការធ្វើឱ្យមាននូវទស្សនៈរួមគ្នាលើបញ្ហាមួយចំនួន។

ក្នុងខែមករា ដោយសារក្នុងនាមជាប្រធានប្តូរវេន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាមបានដឹកនាំគ្រប់កិច្ចប្រជុំទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខដោយបានអនុវត្តរាល់សកម្មភាពដូចជាការចូលរួមប្រជុំជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ... បានរៀបចំសន្និសីទសារព័ត៌មាន ឆ្លើយសារពត៌មាន ...

ប្រធាននាយកដ្ឋាននៃអង្គការអន្តរជាតិលោក Do Hung Viet បានអះអាងថា ប្រទេសវៀតណាមបានបំពេញការងារយ៉ាងរលូននិងឆ្លើយតបតាមតម្រូវការដែលបានកំណត់សម្រាប់តួនាទីរបស់ប្រធាន។ ជាពិសេសវៀតណាម បានរៀបចំព្រឹត្តិការណ៍ចំនួន ២ ដោយជោគជ័យ ដែលទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ។

គំនិតផ្តួចផ្តើមដំបូងគឺការប្រជុំរដ្ឋមន្ត្រីដោយបើកចំហរក្រោមប្រធានបទ “ខួបលើកទី៧៥ របស់អង្គការសហប្រជាជាតិ៖ អនុវត្តតាមធម្មនុញ្ញដើម្បីថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ”។ សម័យប្រជុំពិភាក្សាបើកទូលាយក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh បានមានការចូលរួមពីសំណាក់វាគ្មិនច្រើនជាងគេដែលមិនធ្លាប់មាន (វាគ្មិនចំនួន ១១១ នាក់មកពីប្រទេសចំនួន ១០៦ មានវាគ្មិនល្បីឈ្មោះជាច្រើនតំណាងឲ្យ​ទីភ្នាក់ងារអន្តរជាតិធំៗ។

លោក Do Hung Viet បាននិយាយថា មូលហេតុដែលវៀតណាមអាចទាក់ទាញការចូលរួមដ៏ធំរបស់សហគមន៍អន្តរជាតិនោះគឺដោយសារតែប្រធានបទរបស់វៀតណាមគឺសមរម្យណាស់ដែលត្រូវធ្វើឡើងភ្លាមៗនៅពេលមានការវាយប្រហារជាបន្តបន្ទាប់ហើយសងសឹកគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធ្វើឱ្យប្រទេសនានាមានការយកចិត្តទុកដាក់លើច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។

នៅក្នុងអង្គប្រជុំពិភាក្សាបើកទូលាយនេះ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិមានសេចក្តីថ្លែងការណ៍ពិភាក្សា​បើក​ចំហរ​ទាក់ទងនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ។ នេះក៏ជាគំនិតផ្តួចផ្តើមរបស់វៀតណាមនិងត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំងដោយវៀតណាម ។

គំនិតផ្តួចផ្តើមលើកទី២ របស់ប្រទេសវៀតណាមក្នុងខែជាប្រធានក្រុមប្រឹក្សាសន្តិសុខ ជាលើកដំបូងដែលក្រុមប្រឹក្សាសន្តិសុខមានកិច្ចប្រជុំស្តីពីការជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអាស៊ាន។ កិច្ចប្រជុំនេះគឺជាឱកាសមួយដើម្បីបង្កើនការយល់ដឹងរបស់ក្រុមប្រឹក្សាសន្តិសុខជាពិសេសនិងសហគមន៍អន្តរជាតិអំពីតួនាទីរបស់អាស៊ាននៅក្នុងតំបន់ និងការពិភាក្សាលើខ្លឹមសារដែលអាចបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន។

បណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់បានអបអរសាទរចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមនេះ ជាពិសេសសង្កត់ធ្ងន់ទៅលើតួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ និងចូលរួមដោះស្រាយបញ្ហាពិភពលោក ក៏ដូចជាការជជែកវិនិច្ឆ័យលើសន្តិភាព និងសន្តិសុខនៅលើពិភពលោក។ ពាក់ព័ន្ធនឹងតួនាទីជាប្រធានរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាក្តៅគគុក ជាពិសេសស្ថានភាពអ៊ីរ៉ង់ - អាមេរិកនាពេលថ្មីៗនេះ លោក Do Hung Viet បានលើកឡើងថា បញ្ហានេះមិនទាន់ត្រូវបានលើកឡើងជូនក្រុមប្រឹក្សាសន្តិសុខទេ ដូច្នេះវៀតណាមមិនទាន់ត្រូវដោះស្រាយនៅឡើយទេ។ ចំណែកឯបញ្ហាស្មុគស្មាញមួយចំនួនទៀតដែលវៀតណាមត្រូវដោះស្រាយគឺស៊ីរី មីយ៉ាន់ម៉ា កាស្មៀរ ...

ក្នុងនាមជាប្រធាន វៀតណាមត្រូវតែដើរតួនាទីប្រកបដោយសត្យានុម័តនិងមានតម្លាភាព ហើយត្រូវគោរពយ៉ាងម៉ឹងម៉ាត់នូវរាល់វិធាននិងនីតិវិធីទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខ” ប្រធាននាយកដ្ឋាននៃអង្គការអន្តរជាតិលោក Do Hung Viet បានសង្កត់ធ្ងន់បែបនេះ៕

បកប្រែដោយ Minh Trung