leftcenterrightdel
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខ ខែមករា ឆ្នាំ២០២០

*UNMHA ត្រូវបានបង្កើតឡើងក្រោមសេចក្តីសម្រេចចិត្តលេខ ២៤៥២ (១៦ មករា ឆ្នាំ២០១៩) ដោយមានភារកិច្ចសំខាន់ៗគឺឃ្លាំមើលដំណើរការអនុវត្តបទឈប់បាញ់នៅរដ្ឋ Hodeidah និងការដកកងទ័ពចេញពីទីក្រុង Hodeidah ឡើងវិញ ការសំរបសំរួលសកម្មភាពរបស់អង្គការសហប្រជាជាតិដើម្បីជួយភាគីនានានៅយេម៉ែនអនុវត្តកិច្ចព្រមព្រៀង Hodeidah យ៉ាងពេញលេញ។ បច្ចុប្បន្ន UNMHA មានអ្នកជំនាញនិងអ្នកត្រួតពិនិត្យចំនួន ៧៥ នាក់ដែលកំពុងប្រតិបត្តិការក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍  Abhijit Guha នៃប្រទេសឥណ្ឌា។

* នៅក្នុងអង្គប្រជុំស្តាប់របាយការណ៍សកម្មភាព បេសកកម្មរបស់អង្គការសហប្រជាជាតិដែលតាមដានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ីលោក Carlos Ruiz Massieu ជាអ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានកម្លាំងបំពេញបេសកកម្មបានធ្វើ បទបង្ហាញពីរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៃប្រទេសកូឡុំប៊ី និងសកម្មភាពរបស់កម្លាំងបំពេញបេសកកម្ម ក្នុងរយៈពេល ៣ ខែចុងក្រោយ និងរាល់សំណើដែលដាក់ជូនក្រុមប្រឹក្សាសន្តិសុខ។

របាយការណ៍បានបង្ហាញថា ស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកូឡុំប៊ីនៅពេលកន្លងមកបន្តមានវឌ្ឍនភាពយ៉ាងវិជ្ជមានជាច្រើន ជាពិសេសការធ្វើសមាហរណកម្មអតីតយុទ្ធជននៃកងកំលាំងប្រដាប់អាវុធ FARC។ គណបក្សនយោបាយនានា និងគ្រប់វណ្ណៈសង្គមបន្តប្តេជ្ញាគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដោយចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលអនុវត្តដោយរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន។ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩១៩ ប្រទេសកូឡុំប៊ីបានរៀបចំការបោះឆ្នោតនៅថ្នាក់មូលដ្ឋានជាលើកដំបូងរបស់ខ្លួនចាប់តាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៦ រវាងរដ្ឋាភិបាលនៃប្រទេសកូឡុំប៊ី និង FARC។ ទោះយ៉ាងណាក៏ដោយស្ថានភាពនៃអំពើហឹង្សា និងឧក្រិដ្ឋកម្មនៅតែបន្តកើតមានឡើងនៅតំបន់ដាច់ស្រយាលជាច្រើន។

នៅក្នុងកិច្ចប្រជុំនេះឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខ ខែមករា ឆ្នាំ២០២០ បានមានបទបង្ហាញក្នុងនាមជាតំណាងប្រទេសបានវាយតំលៃខ្ពស់ចំពោះការសន្យា និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជាមួយភាគីពាក់ព័ន្ធនានានៅប្រទេសកូឡុំប៊ីបន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ ប្រទេសវៀតណាមលើកសំណើថា ត្រូវតែផ្តោតសំខាន់លើអាទិភាពទីមួយដល់ការធានាសន្តិសុខ និងការអភិវឌ្ឍសម្រាប់ប្រជាជនកូឡុំប៊ីទាំងអស់រួមទាំងអតីតយុទ្ធជន និងអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការគាំទ្រដល់រដ្ឋាភិបាលកូឡុំប៊ីនៅក្នុងវិស័យសំខាន់ៗដូចជាការពង្រឹងសមត្ថភាពក្នុងការអនុវត្តច្បាប់ ការ ជំនួសដំណាំខុសច្បាប់ ការតប់ស្កាត់នូវរាល់សកម្មភាពសេដ្ឋកិច្ចខុសច្បាប់  ជាដើម។

ប្រទេសវៀតណាមជឿជាក់ថា ត្រូវតែខិតខំប្រឹងប្រែងលើកកម្ពស់វិធានការនៃការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើបង្រួបបង្រួមសង្គម  ការអភិវឌ្ឍជនបទ ។ល។ដើម្បីរក្សាបាននូវ វឌ្ឍនភាពប្រកបដោយសន្តិភាពរហូតមកដល់ពេលនេះ។ កម្លាំងបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិដើម្បីឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ីត្រូវបានបង្កើតឡើងក្រោមដំណោះស្រាយលេខ ២៣៦៦ (២០១៧) កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាសន្តិសុខ ដោយមានរយៈពេល៣ឆ្នាំ ហើយនឹងត្រូវពន្យាពេលបើចាំបាច់។ សេចក្តីសម្រេចរបស់កម្លាំងបំពេញបេសកកម្មមានភារកិច្ចតាមដាននូវការអនុវត្តផ្នែក ៣.២ និង ៣.៤ នៃកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយរវាងរដ្ឋាភិបាលនៃប្រទេសកូឡុំប៊ី និង FARC ក្នុងឆ្នាំ ២០១៦ ជាពិសេសលើការធ្វើសមាហរណកម្មរបស់ FARC និងការអនុវត្តរាល់វិធានការសម្រាប់ការការពារសុវត្ថិភាពដល់បុគ្គល និងអង្គភាពនៅក្នុងតំបន់ សម្រាប់ការបណ្តុះបណ្តាល និងការធ្វើសមាហរណកម្មអតីតយុទ្ធជន FARC ។ ចាប់ពីឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកការប្រជុំទៀងទាត់រៀងរាល់ ៣ ខែម្តងដើម្បីស្តាប់របាយការណ៍របស់កម្លាំងបំពេញបេសកកម្ម៕

បកប្រែដោយ Minh Trung