ស្រីលង្កា៖ បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រទេសឱ្យសម្រេចបាននូវជ័យជម្នះដ៏អស្ចារ្យ
កប.អនឡាញ - គណបក្សកុម្មុយនិស្តស្រីលង្កាសន្យាពង្រឹងទំនាក់ទំនងមិត្តភាពជាមួយបក្សកុម្មុយនិស្តវៀតណាម ហើយជឿជាក់ថាទំនាក់ទំនងនេះនឹងបន្តត្រូវបានពង្រឹងបន្ថែមទៀតនាពេលអនាគត។
រដ្ឋាភិបាល គណបក្សនយោបាយ និងប្រជាជនស្រីលង្កាតែងតែចងចាំជានិច្ចនូវភាពក្លាហាន និងភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបុព្វហេតុរំដោះជាតិ និងកសាងប្រទេសជាតិក្នុងរយៈពេលប្រាំបីទសវត្សរ៍កន្លងមក។ ឥឡូវនេះ ស្រីលង្កាក៏កំពុងសិក្សា អំពីគំរូអភិវឌ្ឍន៍របស់វៀតណាម ដើម្បីអនុវត្តក្នុងលក្ខខណ្ឌរបស់ប្រទេសស្រីលង្កា។ នេះត្រូវបានសង្កត់ធ្ងន់ដោយលោក Geeganage Weerasinghe អគ្គលេខាគណបក្សកុម្មុយនិស្តស្រីលង្កា ក្នុងការធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន មុនមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម។
    |
 |
|
រូបថតឧទាហរណ៍៖ baochinhphu.vn |
លោក Geeganage Weerasinghe អគ្គលេខាគណបក្ស បានមានប្រសាសន៍ថា ស្រីលង្កាតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍនៅក្នុងប្រទេសវៀតណាម ហើយមានការយល់ដឹងអំពីគោលដៅសម្រាប់ការរំលឹកខួបលើកទី ១០០ របស់ប្រទេស។ ក្នុងនោះ មានគោលដៅសម្រាប់ឆ្នាំ ២០៣០ ដែលជាខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងគោលដៅសម្រាប់ឆ្នាំ ២០៤៥ ដែលជាខួបលើកទី ១០០ នៃឯករាជ្យជាតិ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសកំពុងឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសទំនើប អភិវឌ្ឍន៍ និងឧស្សាហកម្មនៅឆ្នាំ ២០៤៥។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក កំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមរបស់វៀតណាមសម្រេចបានជាង ៦%។ វៀតណាមមានលក្ខខណ្ឌចាំបាច់ដើម្បីសម្រេចបានអត្រាកំណើនកាន់តែខ្ពស់ថែមទៀត។
លោក Geeganage Weerasinghe អគ្គលេខាគណបក្សបានអះអាងថា គណបក្សកុម្មុយនិស្តស្រីលង្កាសន្យាពង្រឹងទំនាក់ទំនងមិត្តភាពជាមួយបក្សកុម្មុយនិស្តវៀតណាម ហើយជឿជាក់ថាទំនាក់ទំនងនេះនឹងបន្តត្រូវបានពង្រឹងបន្ថែមទៀតនាពេលអនាគត៕
បកប្រែដោយ Huyen Trang