លោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម៖ ប្រទេសវៀតណាមនឹងជាកន្លែងពិសេសមួយសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំជានិច្ច
កប.អនឡាញ - លោក Marc Knapper ឯកអគ្គរដ្ឋទូត នឹងបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួននៅប្រទេសវៀតណាមនាថ្ងៃទី១៨ ខែមករាខាងមុខនេះ។ ក្នុងអាណត្តិក្នុងរយៈពេល ៤ ឆ្នាំរបស់លោក Marc Knapper បានប្រព្រឹត្តទៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម។
លោក Knapper បានមកដល់ប្រទេសវៀតណាមនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ហើយបានជូនសារតាំងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងអាណត្តិរបស់ខ្លួន អាមេរិក និងវៀតណាមបានតម្លើងទំនាក់ទំនងទ្វេភាគីក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ ដែលជាការតម្លើងដែលមិនធ្លាប់មានពីមុនមក ជម្រុញទំនាក់ទំនងទ្វេភាគីឡើងកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធទំនាក់ទំនងការបរទេសរបស់វៀតណាម។
    |
 |
|
លោក Marc Knapper (ទីបីពីឆ្វេង) នៅក្នុងពិធីបើកសម្ពោធមន្ទីរពិសោធន៍ DNA ទំនើបមួយនៅទីក្រុងហាណូយ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ (រូបថត៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម) |
លោក Knapper បានជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី ដែលនាំមកនូវអត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ។ វិស័យទាំងនេះរួមមានការពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ក្នុងពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាខ្ពស់ ការពង្រឹងទំនាក់ទំនងការពារជាតិ ការអនុវត្តច្បាប់និងសន្តិសុខ ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ការអប់រំ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងការសង្គ្រោះគ្រោះមហន្តរាយ។ អាមេរិក និងវៀតណាមក៏បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះផលវិបាកក្រោយសង្គ្រាមផងដែរ។
នៅក្នុងអាណត្តិរបស់លោក Knapper ក៏បានប្រព្រឹត្តទៅព្រឹត្តិការណ៍ និងសកម្មភាពជាច្រើន ដើម្បីអបអរសាទរការអភិវឌ្ឍ និងដាក់ទិសដៅសម្រាប់អនាគតនៃទំនាក់ទំនងអាមេរិក-វៀតណាម ក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងទ្វេភាគី។ ក្នុងអំឡុងពេលអាណត្តិរបស់លោក អាមេរិកបានដំណើរការសាងសង់អគារស្ថានទូតអាមេរិកថ្មីនៅខ័ណ្ឌ Cau Giay ទីក្រុងហាណូយ ដែលជានិមិត្តរូបនៃទំនាក់ទំនងកាន់តែរីកចម្រើន និងអនាគតភ្លឺស្វាងនៃទំនាក់ទំនងអាមេរិក-វៀតណាម។
លោកឯកអគ្គរដ្ឋទូត Knapper បានចែករំលែកថា ការរួមចំណែកដល់ការអភិវឌ្ឍ និងវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ចាប់ពីអាណត្តិដំបូងរបស់ខ្ញុំនៅទីក្រុងហាណូយ ពីដំណាក់កាល ២០០៤-២០០៧ រហូតដល់សព្វថ្ងៃនេះ ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម គឺជាកិត្តិយសដ៏ធំធេងមួយរបស់ខ្ញុំ។ ខ្ញុំមានឱកាសធ្វើដំណើរដល់កន្លែងជាច្រើននៅទូទាំងប្រទេសវៀតណាម និងជួបមិនត្រឹមតែកម្មាភិបាលរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិស្សិត វេជ្ជបណ្ឌិត កសិករ សហគ្រិនផងដែរ ហើយខ្ញុំតែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌ និងភាពស្វាហាប់របស់ប្រទេសវៀតណាម។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលបេសកកម្មការទូតសហរដ្ឋអាមេរិកសម្រេចបានក្នុងការអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមក្នុងអំឡុងពេលដែលខ្ញុំស្នាក់នៅទីនេះ។ ប្រទេសនេះជាកន្លែងពិសេសមួយសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំជានិច្ច៕
បកប្រែដោយ Thuy Anh