វៀតណាមមានបំណងជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក
កប.អនឡាញ - នៅថ្ងៃទី ៩ ខែមករា លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមដែលចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។