ទំនាក់ទំនង វៀតណាម-គុយបា ជាគំរូដ៏ភ្លឺស្វាងមួយក្នុងទំនាក់ទំនងអន្តរជាតិ
កប.អនឡាញ - នាថ្ងៃទី ២ ខែធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅគុយបា លោក Ho Quoc Dung ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាម បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-គុយបា។