វៀតណាម និងអាហ្រ្វិកខាងត្បូងបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៩៣ ប៉ុន្តែប្រទេសទាំងពីរមានទំនាក់ទំនងសហប្រតិបត្តិការ និងជិតស្និទ្ធតាំងពីទសវត្សរ៍ឆ្នាំ១៩៦០។ បក្សកុម្មុយនិស្តវៀតណាម និងគណបក្សសមាជជាតិអាហ្វ្រិក (ANC) បានកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយម ដើម្បីឯករាជ្យភាពរបស់ប្រទេសនីមួយៗ។ ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៧០ វៀតណាមបានស្វាគមន៍គណៈប្រតិភូមួយចំនួនរបស់គណបក្ស ANC និងគណបក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូង ដើម្បីរៀនពីបទពិសោធន៍។ គិតត្រឹមខែសីហាឆ្នាំនេះ អាហ្រ្វិកខាងត្បូងក៏ជាដៃគូដំបូង និងតែមួយគត់របស់វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ (ស្មើនឹងដៃគូគ្រប់ជ្រុងជ្រោយ) នៅអាហ្វ្រិក។

leftcenterrightdel
រូបថតឧទាហរណ៍៖ baothaibinh.com.vn

ក្នុងប៉ុន្មានឆ្នាំកន្លងមក ភាគីទាំងពីរបានរក្សាទំនាក់ទំនងល្អជាមួយនឹងការជឿទុកចិត្តផ្នែកនយោបាយខ្ពស់។ ប្រទេសទាំងពីរបានរៀបចំការផ្លាស់ប្តូរគណៈប្រតិភូ និងទស្សនកិច្ចគ្នាទៅវិញទៅមក ទន្ទឹមនឹងនោះ រក្សាបាននូវយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពដូចជា៖ វេទិកាភាពជាដៃគូអន្តររដ្ឋាភិបាលវៀតណាម-អាហ្វ្រិកខាងត្បូង គណៈកម្មាធិការពាណិជ្ជកម្មចម្រុះ វៀតណាម-អាហ្វ្រិកខាងត្បូង និងកិច្ចសន្ទនាគោលនយោបាយការពារជាតិ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ គឺជាវិស័យមួយដែលមានសក្តានុពលជាច្រើន ដែលទទួលបានការយកចិត្តទុកដាក់ដើម្បីជំរុញពីប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ អាហ្រ្វិកខាងត្បូងគឺជាដៃគូពាណិជ្ជកម្ម និងទីផ្សារនាំចេញធំបំផុតរបស់វៀតណាមនៅអាហ្រ្វិក ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុបជិត ១.៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះ អាហ្វ្រិកខាងត្បូងគឺជាទីផ្សារផ្គត់ផ្គង់ដ៏សំខាន់របស់វៀតណាមអំពីធ្យូងថ្ម រ៉ែ និងធនធានរ៉ែ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ អាហ្វ្រិកខាងត្បូងមានគម្រោងវិនិយោគជាធរមានចំនួន២០ នៅក្នុងប្រទេសវៀតណាម ដោយមានទុនវិនិយោគចំនួន ០.៨៨ លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ វៀតណាមមានគម្រោងវិនិយោគចំនួន ៤ នៅអាហ្វ្រិកខាងត្បូង ដែលមានដើមទុនសរុប ៨.៨៦ លានដុល្លារអាមេរិក។

ប្រទេសទាំងពីរគ្រោងពង្រីកសក្តានុពលសហប្រតិបត្តិការក្នុងវិស័យអាជីវកម្មរ៉ែ មេកានិច លោហធាតុ ដែក ថាមពលកកើតឡើងវិញ វាយនភណ្ឌ ស្បែកជើង ជី អាហារកែច្នៃ និងឧស្សាហកម្មគាំទ្រ។ ភាគីទាំងពីរកំពុងពិភាក្សាយ៉ាងសកម្មអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីតាមរយៈការផ្លាស់ប្តូរបញ្ជីមុខទំនិញនាំចេញដែលមានសក្តានុពល សហការគ្នាដោះស្រាយបញ្ហាលទ្ធភាពជ្រៀតចូលទីផ្សារ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានប្រៀបខ្លាំង។

លើសពីនេះ វៀតណាម និងអាហ្វ្រិកខាងត្បូងតែងតែសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាហ្វ្រិកខាងត្បូងក្នុងប៉ុន្មានឆ្នាំកន្លងមកត្រូវបានបង្ហាញតាមរយៈកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ។ មូលដ្ឋានមួយចំនួនរបស់វៀតណាម ដូចជាទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុង Hai Phong ក៏បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់អាហ្វ្រិកខាងត្បូងផងដែរ។

ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមបានស្វាគមន៍ចំពោះលោក Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដើម្បីអះអាងនូវគោលការណ៍ដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអាហ្វ្រិកខាងត្បូង។ ទន្ទឹមនឹងនោះ បានបង្ហាញពីបំណងចង់បន្តពង្រឹងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាក់ស្តែងជាមួយនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ និងស្របតាមផលប្រយោជន៍នៃប្រទេសទាំងពីរ។

យើងជឿជាក់ថា ខ្លឹមសារនៃកិច្ចពិភាក្សាសំខាន់ៗ ក៏ដូចជាលទ្ធផល និងកិច្ចព្រមព្រៀងជាក់ស្តែងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចលើកនេះរបស់លោក Ramaphosa ប្រធានាធិបតី នឹងនាំទំនាក់ទំនងភាពជាដៃគូដើម្បីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍវៀតណាម-អាហ្វ្រិកខាងត្បូង ទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនឹងការអភិវឌ្ឍជាវិជ្ជមានជាច្រើន នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang