អមដំណើរលោក Matamela Cyril Ramaphosa ប្រធានាធិបតី មានលោក Ronald Ozzy Lamola រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ; លោក John Henry Steenhuisen រដ្ឋមន្ត្រីក្រសួងកសិកម្ម; លោក Angie Motshekga រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអតីតយុទ្ធជន; លោក Firoz Cachalia រដ្ឋមន្ត្រីស្តីទីក្រសួងប៉ូលីស និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត។

leftcenterrightdel
លោក Matamela Cyril Ramaphosa ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិកខាងត្បូង (រូបថត៖ ក្រសួងការបរទេស)

លោក Matamela Cyril Ramaphosa ប្រធានាធិបតី កើតនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៥២ នៅអាហ្វ្រិកខាងត្បូង។ លោកទទួលបានបរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យអាហ្វ្រិកខាងត្បូង។ នៅឆ្នាំ ១៩៨១ លោកគឺជាទីប្រឹក្សាផ្នែកច្បាប់នៃក្រុមប្រឹក្សាសហភាពអាហ្វ្រិកខាងត្បូង។ នៅឆ្នាំ ១៩៩១ លោកត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណបក្សសមាជជាតិអាហ្វ្រិក (ANC)។ នៅខែធ្នូ ឆ្នាំ ២០១២ លោកត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានគណបក្ស ANC។ ក្នុងដំណាក់កាល ២០១៤-២០១៨ លោកត្រូវបានតែងតាំងជាអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង បេសកជនពិសេសរបស់លោក Jacob Zuma អតីតប្រធានាធិបតីប្រចាំប្រទេសស៊ូដង់ខាងត្បូង ដើម្បីដោះស្រាយជម្លោះនៅស៊ូដង់ខាងត្បូង។ ចាប់ពីខែធ្នូ ឆ្នាំ ២០១៧ មកទល់បច្ចុប្បន្ននេះ លោកត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្ស ANC។ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០១៨ មកទល់បច្ចុប្បន្ននេះ លោកជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង (ជាប់ឆ្នោតឡើងវិញនៅខែមិថុនា ឆ្នាំ ២០២៤)៕

បកប្រែដោយ Huyen Trang