មានប្រសាសន៍ក្នុងកិច្ចពិភាក្សាទូទៅនៃសន្និសីទ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានវាយតម្លៃថា ពិភពលោកកំពុងប្រឈមមុខនឹងការធ្វើបរិវត្តកម្មដែលជារបត់នៃសេដ្ឋកិច្ច បច្ចេកវិទ្យា និងភូមិសាស្ត្រនយោបាយ ខណៈដែលបរិយាកាសពាណិជ្ជកម្មពិភពលោកបានបែកបាក់គ្នា និងមិនអាចទាយទុកជាមុនបាន ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសកំពុងអភិវឌ្ឍ។

leftcenterrightdel
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លើកឡើងអនុសាសន៍គោលនយោបាយចំនួនបីរបស់វៀតណាមក្នុងសម័យប្រជុំពិភាក្សាទូទៅនៃសន្និសីទ (រូបថត៖ ក្រសួងការបរទេស)

នៅក្នុងបរិបទនោះ សេដ្ឋកិច្ចរបស់វៀតណាមបានបង្ហាញពីភាពធន់នឹងការប៉ះទង្គិចពីខាងក្រៅ ដោយរក្សាបាននូវអត្រាកំណើនខ្ពស់ ដែលរំពឹងថានឹងឈានដល់ប្រហែល ៨% ក្នុងចំណោមប្រទេសខ្ពស់បំផុតក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ននេះ វៀតណាមបន្តជំរុញកំណែទម្រង់ ដោយផ្តោតលើការកែទម្រង់ប្រព័ន្ធច្បាប់ ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជន ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ។

leftcenterrightdel
ទិដ្ឋភាពនៃសម័យពិភាក្សាទូទៅនៃសន្និសីទ

ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ក្នុងការជំរុញការធ្វើបរិវត្តកម្មសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និរន្តរភាព និងមានភាពធន់ ដោយមានពាណិជ្ជកម្មជាកម្លាំងចលករមជ្ឈភាព លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រី បានលើកឡើងអនុសាសន៍គោលនយោបាយចំនួន ៣ រួមមាន៖ ពង្រឹងកិច្ចសហប្រតិបត្តិការ និងកំណែទម្រង់យ៉ាងខ្លាំងក្លានូវស្ថាប័នសកលលើវិស័យពាណិជ្ជកម្ម និងហិរញ្ញវត្ថុឆ្ពោះទៅរកភាពបើកចំហ យុត្តិធម៌ និងបរិយាប័ន្ន សម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនាពេលបច្ចុប្បន្ន ទន្ទឹមនឹងឆ្លុះបញ្ចាំងពីសម្លេងនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ លើកកំពស់ភាពខ្លួនទីពឹងខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍតាមរយៈការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ការលើកកម្ពស់សមភាពយេនឌ័រ និងពង្រីកការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងខ្សែសង្វាក់តម្លៃសកល។ល៕

បកប្រែដោយ Thanh Cong