ថ្លែងសុន្ទរកថានៅមហាសន្និបាត លោក Pham Minh Chinh​ នាយករដ្ឋមន្ត្រី បានសសង្កត់ធ្ងន់លើភាពចាំបាច់នៃការ "យកទិន្នន័យជាមូលដ្ឋានគ្រឹះ បច្ចេកវិទ្យាជាឧបករណ៍ នវានុវត្ដន៍ជាកម្លាំងចលករ ការធ្វើបរិវត្ដកម្មឌីជីថលជាវិធីសាស្រ្ត និងប្រកាន់យកប្រជាជន និងអាជីវកម្មជាស្នូល"។

លោក Pham Minh Chinh បានអះអាងថា មហាសន្និបាតតំណាងបក្សភាគនៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អាណត្តិ ២០២៥-២០៣០ ជាព្រឹត្តិការណ៍សំខាន់ មិនត្រឹមតែវាយតម្លៃការដឹកនាំរបស់បក្សភាគក្នុងអាណត្ដិកន្លងមកប៉ុណ្ណោះទេ ថែមទាំងជាឱកាសម្រាប់កំណត់ទិសដៅ  គោលដៅ ភារកិច្ច និងដំណោះស្រាយក្នុងអាណត្តិខាងមុខទៀតផង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី វាយតំលៃខ្ពស់ចំពោះលទ្ធផលដែលបក្សភាគនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រេចបានក្នុងអាណត្តិកន្លងមក ជាពិសេសការកែលម្អច្បាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការធ្វើបរិវត្ដកម្មឌីជីថល ការជំរុញនវានុវត្ដន៍ ការធ្វើឱ្យប្រសើរឡើងនូវរដ្ឋាភិបាលឌីជីថល ជំនាញឌីជីថលរបស់ប្រជាជនទាំងមូល ការពង្រឹងការកសាងបក្សនិងការដោះស្រាយការលំបាកៗល។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងអាណត្តិកន្លងមក ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានសម្រេច ៣២/៣៤ គោលដៅ ដែលក្នុងនោះ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សម្រេចបានភារកិច្ចនៃការធ្វើបរិវត្ដកម្មឌីជីថល និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ទូលំទូលាយ ដើម្បីបម្រើតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ការធានាសុវត្ថិភាពព័ត៌មាន និងទិន្នន័យកាន់តែល្អប្រសើរឡើង។ ប្រព័ន្ធគ្រប់គ្រងនិងឧបករណ៍ឌីជីថលកាន់តែទំនើបជាងមុន ដែលតភ្ជាប់ជាមួយក្រសួង ស្ថាប័ននិងមូលដ្ឋាន។ អង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មជ្ឈមណ្ឌលនវានុវត្តន៍ និងមណ្ឌលបច្ចេកវិទ្យាខ្ពស់ត្រូវបានបង្កើតឡើងជាបណ្តើរៗ បង្កមូលដ្ឋានគ្រឹះមួយដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ។ ការរៀបចំក្បាលម៉ាស៊ីនត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមការដឹកនាំរបស់មជ្ឈិម។

នៅមហាសន្និបាត លោក Nguyen Manh Hung លេខាគណៈកម្មាធិការបក្ស រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តកាន់តំណែងជាលេខាគណៈកម្មាធិការបក្សនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់អាណត្តិ ២០២៥-២០៣០៕

បកប្រែដោយ Pham Diep