លោក To Lam អគ្គលេខាបក្ស ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា
កប.អនឡាញ - នារសៀលថ្ងៃទី៦ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោក Sandeep Arya ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម។
លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ឥណ្ឌាគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឈានមុខគេមួយរបស់វៀតណាមនៅក្នុងតំបន់។ ភាគីទាំងពីរមានការជឿទុកចិត្តខាងនយោបាយខ្ពស់ ផលប្រយោជន៍យុទ្ធសាស្ត្រស្រដៀងគ្នាជាច្រើន ចំណងទំនាក់ទំនងដ៏យូរអង្វែង និងការតភ្ជាប់វប្បធម៌ ជ្រាលជ្រៅ។
    |
 |
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Sandeep Arya ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម |
ដោយវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន និងប្រសិទ្ធភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនក្នុងរយៈពេលកន្លងមក លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាយកចិត្តទុកដាក់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសជំរុញការតភ្ជាប់សេដ្ឋកិច្ច ខិតខំនាំទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិក ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ វប្បធម៌ អប់រំ សាសនា និងទេសចរណ៍។
រីឯលោក Sandeep Arya ឯកអគ្គរដ្ឋទូត បានអបអរសាទរវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ។ លោក Sandeep Arya បានធ្វើការទទួលស្គាល់មតិទាំងឡាយដែលលើកឡើងដោយលោក To Lam អគ្គលេខាបក្ស ហើយមានប្រសាសន៍ថា លោកនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕
បកប្រែដោយ Huyen Trang