នៅក្នុងជំនួបនេះ លោក Le Minh Hung បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដោយបានឃើញថា ទំនាក់ទំនងវៀតណាម-ជប៉ុនមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ លោកបញ្ជាក់ថា ជប៉ុនជាដៃគូសេដ្ឋកិច្ចសំខាន់របស់វៀតណាម កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន កិច្ចសហប្រតិបត្តិការលើកវិស័យវប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស និងជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ដោយវាយតំលៃខ្ពស់ និងអបអរសាទរវៀតណាមចំពោះសមិទ្ធផលជាបឋម នៃការបង្រួមក្បាលម៉ាស៊ីនជាតិ និងការបង្រួមរដ្ឋបាលនៅថ្នាក់ខេត្ត លោកឯកអគ្គរដ្ឋទូតជប៉ុនជឿជាក់ថា ការធ្វើណែទម្រង់នេះនឹងជួយវៀតណាមបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពនាពេលខាងមុខ។

ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ថាមពល កសិកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់ ការបណ្តុះបណ្តាលកម្មាភិបាលកម្រិតយុទ្ធសាស្ត្រ វប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្តូររវាងក្រុមសមាជិកសភាមិត្តភាពទាំងពីរ...៕

បកប្រែដោយ Thanh Cong