leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា មានប្រសាសន៍នៅពិធីបើកវេទិកា

មានប្រសាសន៍នៅពិធីបើកវេទិកា លោក Tran Thanh Man ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវឃ្លាំមើលជាប្រចាំ ដើម្បីស្វែងរកបញ្ហាជំពាក់ជំពិន និងដោះស្រាយការលំបាកឲ្យទាន់ពេលវេលា។ លោក Tran Thanh Man លើកច្បាស់ថា “ក្នុងស្ថានភាពបច្ចុប្បន្ន ក្នុងការអនុវត្តគំរូអាជ្ញាធរ ២ កម្រិតនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាមានបេសកកម្មឃ្លាំមើលច្បាប់ អនុក្រឹត្យ និងសារាចរ ដើម្បីធានាភាពសមស្របនឹងច្បាប់នៃសារាចរនីមួយអនុក្រឹត្យ ឬច្បាប់ជាធរមាន។ នេះជាបញ្ហាដែលត្រូវតែធ្វើជាប្រចាំ និងធ្វើដោយចៃដន្យដើម្បីរកឃើញបញ្ហាជំពាក់ជំពិន និងដោះស្រាយការលំបាកឲ្យទាន់ពេលវេលា”។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា

វេទិកានេះបានប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃ ដោយមានប្រធានបទចំនួន២៖ “សកម្មភាពឃ្លាំមើលរបស់រដ្ឋសភារួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ” និង “សកម្មភាពឃ្លាំមើលរបស់រដ្ឋសភា រួមចំណែកសុក្រឹតស្ថាប័ន គោលនយោបាយ និងច្បាប់”៕

បកប្រែដោយ Thanh Cong