មានប្រសាសន៍នៅក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានទទួលស្គាល់នូវការរួមវិភាគទានរបស់ជួរបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រ និងសិល្បករទូទាំងប្រទេសក្នុងរយៈពេលកន្លងមក។ លោកអគ្គលេខាបក្សបានអះអាងថា នេះជាកម្លាំងស្នូល ត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសាង អភិវឌ្ឍន៍វប្បធម៌ និងសិល្បៈវៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស មានប្រសាសន៍នៅក្នុងជំនួប

ចែករំលែកជាមួយប្រតិភូអំពីទិសដៅសំខាន់ៗនាពេលខាងមុខ លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា៖ “គណៈកម្មាធិការមជ្ឈិមបក្សកំពុងត្រៀមរៀបចំយ៉ាងសកម្ម ដើម្បីធ្វើឲ្យមហាសន្និបាតបក្សលើកទី ១៤ ក្លាយជាសញ្ញាសម្គាល់មួយ ដោយនាំឱ្យប្រទេសជាតិឈានចូលក្នុងយុគសម័យនៃភាពរុងរឿង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីជីវភាពរស់នៅដ៏សម្បូរធូធា និងសុភមង្គលរបស់ប្រជាជន។ ចំណុចថ្មីនៅក្នុងមហាសន្និបាតលើកនេះ គឺការរួមបញ្ចូលគ្នាឯកសារមហាសន្និបាតចំនួនបី រួមមាន របាយការណ៍នយោបាយ របាយការណ៍សេដ្ឋកិច្ចសង្គម និងរបាយការណ៍កសាងបក្ស ទៅជារបាយការណ៍ចម្រុះមួយដោយឈ្មោះថា របាយការណ៍នយោបាយ ហើយមហាសន្និបាតក៏នឹងអនុម័តលើកម្មវិធីសកម្មភាពសម្រាប់អាណត្តិទាំងមូលផងដែរ”។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជាមួយតំណាងបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រ និងសិល្បករ

លោកអគ្គលេខាបក្សបានអះអាងជាថ្មីម្តងទៀតថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌសម្រាប់ជួរបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រ និងសិល្បករ ពង្រីកទេពកោសល្យ ភាពច្នៃប្រឌិត និងរួមវិភាគទានដល់ប្រទេសជាតិ។ លោកអគ្គលេខាបក្សជឿជាក់ថា ជួរអ្នកអក្សរសាស្ត្រ សិល្បករ អ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តនឹងបន្តជាកម្លាំងត្រួសត្រាយផ្លូវ ជាអណ្តាតភ្លើងនាំមុខគេសម្រាប់ប្រទេសវៀតណាមបន្តឈានទៅមុខយ៉ាងខ្លាំងក្លា៕

បកប្រែដោយ Thanh Cong