លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភារកិច្ច និងដំណោះស្រាយសំខាន់ៗ របកគំហើញក្នុងវិស័យផ្សេងៗ ដើម្បីបន្តជំរុញកំណើនប្រពៃណី និងជំរុញកម្លាំងចលករសម្រាប់កំណើនថ្មី។  ទន្ទឹមនឹងនោះ ដំណើរការដោយរលូនអាជ្ញាធរមូលដ្ឋានពីរកម្រិត កាត់បន្ថយបែបបទរដ្ឋបាល លើកកម្ពស់វិមជ្ឈការ និងវិសហមជ្ឈការ ដើរទន្ទឹមនឹងការបែងចែកធនធាន ពង្រឹងអធិការកិច្ច និងការត្រួតពិនិត្យ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

រួមជាមួយគ្នានោះ រៀបចំឱ្យបានល្អនូវសកម្មភាពអបអរសាទរខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា រៀបចំសម្រាប់ឆ្នាំសិក្សាថ្មី អភិវឌ្ឍ និងអនុវត្តគម្រោងដើម្បីការពារ និងទប់ទល់នឹងការរអិលបាក់ដី គ្រោះរាំងស្ងួត និងទឹកជំនន់នៅតំបន់ព្រៃភ្នំភាគខាងជើង និងដីសណ្ដទន្លេ Cuu Long។ល។

ក្នុងកិច្ចប្រជុំនេះ របាយការណ៍បានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមបានបន្តរក្សានិន្នាការវិជ្ជមាន ដោយបង្កើតមូលដ្ឋានដើម្បីខិតខំសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំពី ៨.៣ ទៅ៨.៥%។ សេដ្ឋកិច្ចបន្តកើនឡើង ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាមូលដ្ឋាន អតិផរណាស្ថិតក្រោមការគ្រប់គ្រង សមតុល្យសំខាន់ៗត្រូវបានធានា  សូចនាករសំខាន់ៗជាច្រើនមានភាពល្អប្រសើរជាងខែមុន បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរកត់សម្គាល់ថា ការបញ្ជាទិញថ្មីបានកើនឡើងម្តងទៀត សន្ទស្សន៍អ្នកគ្រប់គ្រងកាទិញ (PMI) នៅក្នុងខែកក្កដាបានឈានដល់ ៥២.៤ ពិន្ទុដែលជាខែដំបូងលើសពី ៥០ ពិន្ទុ ចាប់តាំងពីដើមត្រីមាសទីពីរមក៕

បកប្រែដោយ Thanh Cong