សុន្ទរកថាបានបង្ហាញថា ពេញមួយប្រវត្តិសាស្ត្រនៃការតស៊ូ កសាង និងការពារប្រទេស ប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Binh Phuoc បានក្រោកឈរម្តងហើយម្តងទៀតយ៉ាងអង់អាចក្លាហាន តស៊ូប្រឆាំងនឹងការឈ្លានពានពីបរទេស និងការពារមាតុភូមិរបស់ខ្លួនបានរឹងមាំ។ ក្នុងសម័យសង្រ្គាមតស៊ូប្រឆាំងអាមេរិក សង្គ្រោះប្រទេសជាតិ កងទ័ព និងប្រជាជនខេត្ត Binh Phuoc បានត្រៀមខ្លួនរួចជាស្រេច តស៊ូយ៉ាងក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ និងបរិច្ឆាគទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីបុព្វហេតុបដិវត្តន៍ដណ្តើមយកជ័យជំនះចុងក្រោយ រួមជាមួយនឹងកងទ័ព និងប្រទេសជាតិទាំងមូលទទួលបានជ័យជំនះដ៏អស្ចារ្យជាច្រើន។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong អញ្ជើញចូលរួម និងមានអនុសាសន៍នៅពិធីនេះ

លើកតម្កើងប្រពៃណីបដិវត្តន៍ ក្នុងដំណាក់កាលផ្លាស់ថ្មី គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្តបានរួបរួម និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។ នៅឆ្នាំ ២០២៤ ទំហំសេដ្ឋកិច្ចរបស់ Binh Phuoc នឹងកើនដល់ជាង ១១៥ ពាន់ពាន់លានដុង ផលិតផលក្នុងស្រុកសរុបជាមធ្យមក្នុងតំបន់ (GRDP) ក្នុងរយៈពេល ២០២១-២០២៥ ឈានដល់ ៩.៤% ដែលជាកម្រិតខ្ពស់បើធៀបនឹងអត្រាមធ្យមទូទាំងប្រទេស។ វប្បធម៌ និងសង្គមមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន សន្តិសុខសង្គមត្រូវបានយកចិត្តទុកដាក់ ជីវភាពរបស់ប្រជាជនត្រូវបានធ្វើឱ្យល្អប្រសើរជាបណ្តើរៗ ស្ថិរភាពនយោបាយ ការការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមត្រូវបានធានា...

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ជូនវត្ថុអនុស្សាវរីយ៍ដល់អាជ្ញាធរខេត្ត Binh Phuoc

អញ្ជើញមានអនុសាសន៍ក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកប្រធានរដ្ឋ Luong Cuong បានប្រសិទ្ធិពរជូនអតីតយុទ្ធជនបដិវត្តន៍ អ្នកម្តាយជាវីរជនវៀតណាម និងវីរជនកងទ័ពប្រជាជន វីរជនពលករ យុទ្ធជនពិការ សាច់ញាតិយុទ្ធជនពលី ប្រជាជនខេត្ត Binh Phuoc ទាំងអស់ឱ្យជួបប្រទះតែសេចក្ដីសុខ ចម្រុងចម្រើន និងទទួលបានជោគមានជ័យគ្រប់ភារៈកិច្ចការងារ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា នេះជាឱកាសដើម្បីក្រឡេកមើលទៅលើមាគ៌ាអភិវឌ្ឍន៍ដ៏រឹងមាំរបស់ខេត្ត Binh Phuoc ដែលជាទឹកដីដ៏អង់អាចក្លាហាន មានប្រវត្តិសាស្រ្តបដិវត្តន៍ដ៏រុងរឿង និងប្រពៃណីវីរភាពរហូតក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ពោលគឺពីប្រែក្លាយសមរភូមិដ៏ក្តៅគគុក រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសង្គ្រាម និងភាពក្រីក្រនាពេលកន្លងមក ឱ្យទៅជាខេត្តមួយដែលពោរពេញទៅដោយភាពរស់រវើក និងមានការវិវឌ្ឍដ៏គួរឱ្យកោតសរសើរ។

ក្នុងពិធីនេះ លោកប្រធានរដ្ឋ Luong Cuong បានបំពាក់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Binh Phuoc ចំពោះរាល់ស្នាដៃឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិ៕

បកប្រែដោយ Minh Trung