leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung (ឆ្វេង) ជួបជាមួយលោក Zhang Hu អភិបាលរងអចិន្ត្រៃយ៍ខេត្តក្វាងទុង

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានអបអរសាទរគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្តក្វាងទុង ចំពោះសមិទ្ធិផលដ៏គួរឱ្យកោតសរសើរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលរក្សាបានរហូត ៣៦ ឆ្នាំជាប់ៗគ្នា ដែល​នាំមុខគេក្នុងចំណោមមូលដ្ឋានរបស់ចិនទាក់ទងនឹងទំហំសេដ្ឋកិច្ច ដោយ GRDP ក្នុងឆ្នាំ ២០២៤ សម្រេចបានជិត ២,០០០ ពាន់លានដុល្លារអាមេរិក គឺជានិមិត្តសញ្ញានៃភាពជោគជ័យក្នុងការធ្វើកំណែទម្រង់ និងការបើកទ្វារនៅប្រទេសចិន។

លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះនិន្នាការអភិវឌ្ឍន៍ជាវិជ្ជមាន និងទូលំទូលាយនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែក​អនាគតរួម វៀតណាម-ចិន ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ ដោយ​បង្ហាញ​ថាជំនឿទុកចិត្តផ្នែកនយោបាយត្រូវបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ មានការរីកចម្រើនជាវិជ្ជមាន ហើយការជួបប្រស្រ័យទាក់ទងវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។

លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមកំពុងប្រឈមមុខនឹងតម្រូវការអភិវឌ្ឍថ្មី ហេតុដូច្នេះតម្រូវឱ្យវៀតណាមត្រូវតែប្រញាប់ជាង មាននិរន្តរភាពជាង និងមានគុណភាពជាង សំដៅអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ ២ នៃការរំលឹកខួប ១០០ ឆ្នាំទាំងនៅឆ្នាំ ២០៣០ និងនៅឆ្នាំ២០៤៥។

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានអះអាងថា វៀតណាមនឹងបន្តផ្តោតការយកចិត្តទុកដាក់លើការជំរុញរបកគំហើញយុទ្ធសាស្ត្រ ដែល​ដើរទន្ទឹមនឹងការជំរុញការធ្វើ​បរិវត្តកម្មឌីជីថល ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកកំពស់តួនាទីនៃកម្លាំចលករជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់បំផុតនៃវិស័យសេដ្ឋកិច្ចឯកជន និងការរៀបចំ បង្រួមក្បាលម៉ាស៊ីដឹកនាំ ប្រកបដោយប្រសិទ្ធភាព។

ដោយសង្កត់ធ្ងន់លើទស្សនៈថា ធនធានផ្ទៃក្នុងគឺមានសារៈសំខាន់បំផុត ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិគឺជាគន្លឹះដើម្បីឆ្ពោះទៅមុខកាន់តែឆាប់រហ័ស និងសម្រេចបានសមិទ្ធិផលខ្ពស់ជាងនោះ លោកឧបនាយករដ្ឋមន្ត្រីបានចែករំលែកថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងចង់ពិគ្រោះយោបល់លើគោលនយោបាយ និងបទពិសោធន៍របស់ចិន រួមទាំងខេត្តក្វាងទុង លើការកែលម្អបរិយាកាសវិនិយោគ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន គំរូសេដ្ឋកិច្ចថ្មី ដូចជាតំបន់ពាណិជ្ជកម្មសេរី តំបន់បច្ចេកវិទ្យាខ្ពស់ ...

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ថ្លែងមតិស្វាគមន៍ចំពោះគណៈប្រតិភូដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី លោក  Zhang Hu បានសម្តែងនូវការ​ចាប់​អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងភាពជាអ្នកជីតខាងល្អ និងចំណងមិត្តភាពជាប្រពៃណី ដែលជាសមមិត្តផង និងជាបងប្អូនផង ដែល​ត្រូវបន្សល់ទុកដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ។

ថ្លែងអំណរគុណជូនចំពោះលោកឧបនាយករដ្ឋមន្រ្ដី ដែលបានអបអរសាទរចំពោះលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត លោកអភិបាលរងខេត្ត បានឲ្យដឹងថា សមិទ្ធផលទាំងនោះមានការចូលរួមចំណែកយ៉ាងធំធេងពីសេដ្ឋកិច្ចឯកជន ជាតំបន់ដែលស្មើនឹង ៥០% នៃ GRDP, ៦០% នៃទំហំពាណិជ្ជកម្ម, ៧០% នៃលទ្ធផលនវានុវត្តន៍, ៨០% នៃការងារធ្វើ និង ៩០% នៃអង្គភាពអាជីវកម្មរបស់ខេត្តទាំងមូល។

ចែករំលែកបទពិសោធន៍ជាក់ស្តែងនៅខេត្តក្វាងទុង លោក Zhang Hu បានអះអាងពីគោលការណ៍មិនប្រែប្រួលក្នុងការពង្រឹង និងអភិវឌ្ឍសេដ្ឋកិច្ចសាធារណៈ និងមិនប្រែប្រួលក្នុងការលើកទឹកចិត្ត គាំទ្រ និងដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចមិនមែនសាធារណៈរបស់ចិន៕

បកប្រែដោយ Duy Hoan