ក្នុងកិច្ចប្រជុំការងារនេះ ខេត្ត Tuyen Quang បានលើកឡើងនូវសំណើមួយចំនួនជាដំណោះស្រាយលុបបំបាត់ និងដោះស្រាយរាល់ការលំបាកក្នុងខេត្ត។ ក្នុងនោះខេត្តបានរៀបចំគម្រោង “កសាងខេត្ត Tuyen Quang ទៅជាតំបន់រុក្ខាដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ និងក្លាយជាមជ្ឈមណ្ឌលនៃការធ្វើផលិតកម្ម និងការកែច្នៃឈើ”។ ខេត្តបានស្នើសុំរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីផ្តល់សិទ្ធិឱ្យខេត្ត Tuyen Quang អនុម័ត និងរៀបចំការអនុវត្តគម្រោងនេះ។ គម្រោងផ្លូវល្បឿនលឿន Tuyen Quang - Ha Giang កំពុងជួបការលំបាកពីថវិកាក្នុងតំបន់ ហើយត្រូវការជំនួយពីថវិកាមជ្ឈិម និងស្នើសុំថ្នាក់លើសម្រេចចិត្តវិនិយោគលើផ្លូវអន្តរតំបន់តភ្ជាប់ខេត្ត Tuyen Quang ជាមួយខេត្ត Vinh Phuc ខេត្ត Thai Nguyen ...។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ធ្វើការជាមួយគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត Tuyen Quang

អញ្ជើញមានអនុសាសន៍ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានវាយតំលៃខ្ពស់ចំពោះគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត Tuyen Quang ដែលបានដឹកនាំអនុវត្តទាន់ពេលវេលានូវរាល់សេចក្តីសម្រេច សេចក្តីណែនាំ និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម។ ទន្ទឹមនោះ ខេត្តបានធ្វើយ៉ាងល្អការឃោសនា និងការតម្រង់ទិសនូវសតិអារម្មណ៍សម្រាប់កម្មាភិបាល សមាជិកបក្ស និងប្រជាជន បង្កើតការឯកភាពខ្ពស់ និងឯកភាពគ្នាក្នុងការអនុវត្តគោលនយោបាយសំខាន់ៗរបស់គណៈកម្មាធិការមជ្ឈិម។ រាល់ខ្លឹមសារនៃការត្រួតពិនិត្យធានាបានការអនុលោមត្រឹមត្រូវតាមផែនការ បញ្ជាក់បានពីគោលបំណង ការលំបាក និងសំណើ។ ផ្អែកលើមូលដ្ឋាននោះ គណៈប្រតិភូត្រួតពិនិត្យនឹងទទួលយកសំណើទាំងអស់ដើម្បីរាយការណ៍ជូនការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្សតាមបទប្បញ្ញត្តិ។

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឱ្យគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត Tuyen Quang បន្តយល់ច្បាស់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវឯកសារជាបទកំណត់ក្នុងការរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ រៀបចំឯកសារឱ្យបានល្អ ធានាបាននូវភាពសង្ខេប និងភាពច្បាស់លាស់នៃខ្លឹមសារ គោលបំណង និងដំណោះស្រាយ។ ក្នុងការរៀបចំចាត់តាំងកម្មាភិបាល ត្រូវតែផ្តោតលើការកសាងគណកម្មាធិការបក្សរឹងមាំ កម្មាភិបាលមានបទពិសោធន៍ និងសមត្ថភាពដឹកនាំពូកែ ... អនុវត្តគោលនយោបាយរៀបចំអង្គភាព កែសម្រួលរចនាសម្ព័ន្ធអង្គភាព និងរៀបចំកម្មាភិបាលតាមបទប្បញ្ញត្តិឱ្យបានត្រឹមត្រូវហ្មត់ចត់។ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត Tuyen Quang គប្បីតែផ្តោតសំខាន់លើការដឹកនាំ និងណែនាំការអនុវត្តឱ្យមានការទំលាយភាពទាល់ច្រកអំពីនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ក្នុងការអនុវត្តភារកិច្ច។ កំណត់ទិសដៅកំណើនរបស់ខេត្តសម្រាប់ឆ្នាំ ២០២៥ ត្រូវតែធានាថាវាសមស្របនឹងគោលដៅអភិវឌ្ឍន៍ដែលរដ្ឋាភិបាល មជ្ឈិមបក្សបានដាក់ចេញ៕

បកប្រែដោយ Minh Trung