អង្គសន្និសីទនេះមានសារសំខាន់ ដោយបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋសភាក្នុងការជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានជឿនលឿន ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃប្រតិបត្តិការ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសក្នុងសម័យកាលថ្មី ប្រទេសឈានចូលយុគសម័យថ្មី - យុគសម័យនៃការរីកចម្រើនរបស់ប្រទេសជាតិ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា ថ្លែងក្នុងសន្និសីទ

ថ្លែងមតិក្នុងសន្និសីទនេះ លោកប្រធានរដ្ឋសភា បានឲ្យដឹងថា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ស្តីការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថលជាតិ។

អាស្រ័យហេតុនេះ សេចក្ដីសម្រេចចិត្ដលេខ 57-NQ/TW កំណត់គោលដៅថា នៅឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពូលទាំង ៣ នៅអាស៊ីអាគ្នេយ៍ និងជាប្រទេសកំពូលទាំង ៥០ នៅលើពិភពលោកស្ដីពីការប្រកួតប្រជែងឌីជីថល និងសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក។ វៀតណាមរំពឹងថានឹងស្ថិតក្នុងប្រទេសកំពូលទាំង ៣ នៅអាស៊ីអាគ្នេយ៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ហើយក្លាយជាមជ្ឈមណ្ឌលសម្រាប់អភិវឌ្ឍឧស្សាហកម្ម និងវិស័យបច្ចេកវិទ្យាឌីជីថលមួយចំនួន។

ដល់ឆ្នាំ ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង ៣០ នៅលើពិភពលោកក្នុងការធ្វើនវានុវត្ដន៍ និងការធ្វើបរិវត្ដកម្មឌីជីថល។ គោលដៅគឺនៅឆ្នាំ ២០៣០ សេដ្ឋកិច្ចឌីជីថលនឹងមានច្រើនជាង ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) និងកើនឡើងដល់ ៥០% នៅឆ្នាំ ២០៤៥។ ដោយឈរលើមូលដ្ឋាននោះ លោកប្រធានរដ្ឋសភា បានចែករំលែកថា ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្ដន៍ និងការធ្វើបរិវត្ដកម្មឌីជីថល គឺជាកត្ដាសំខាន់ដើម្បីកសាងរដ្ឋសភាទំនើប  ប្រជាធិបតេយ្យ តម្លាភាព វិទ្យាសាស្ត្រ និងប្រសិទ្ធភាព។

បញ្ញាសិប្បនិម្មតនឹងក្លាយជាជំនួយការដ៏មានប្រសិទ្ធភាពដើម្បីជួយរដ្ឋសភាពិចារណា និងអនុម័តសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ ឆ្លើយ​តបភ្លាមៗទៅនឹងតម្រូវការពិតជាក់ស្តែង លើកកម្ពស់ប្រសិទ្ធភាពនៃការត្រួតពិនិត្យ និងទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយអ្នកបោះឆ្នោត និងប្រជាពលរដ្ឋ។ រដ្ឋសភាត្រូវអនុវត្ដឈានមុខគេក្នុងការវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធ ប្រើប្រាស់វិទ្យាសាស្ដ្រ បច្ចេកវិទ្យា  បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណខ្ពស់ ដើម្បីបំរើការងារបរិវត្ដកម្មឌីជីថលជាតិ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា និងប្រតិភូចូលរួមសន្និសីទ

លោកប្រធានរដ្ឋសភាក៏បានស្នើរដល់អង្គភាពខាងលើ ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ដឲ្យបានឆាប់។ បណ្តុះបណ្តាល និងបំប៉នជំនាញឌីជីថល ដើម្បីជួយសមាជិករដ្ឋសភា និងកម្មាភិបាល និងបុគ្គលិកប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

ទន្ទឹមនឹងនោះ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប វិនិយោគលើការកសាងកម្មវិធីបញ្ញាសិប្បនិម្មិត ដើម្បីបម្រើសកម្មភាពរបស់រដ្ឋសភា។ ពង្រឹងការរៀនសូត្របទពិសោធន៍ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យាជាមួយបណ្តាប្រទេស​ជឿន​លឿនលើវិស័យបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលទំនើបក្នុងការងារសភា ដើម្បីមានដំណោះស្រាយសមស្របជាមួយលក្ខខណ្ឌជាក់ស្តែងរបស់រដ្ឋសភាវៀតណាម៕

បកប្រែដោយ Pham Diep